-
កម្ពុជានឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួម នៃជម្លោះកម្ពុជា ហៅកាត់ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” នៅថ្ងៃទី២៣ តុលា ២០២១ នៅវិមានសន្តិភាព

-
ឈើប្រណិតទម្ងន់ ១ ៣៦០គីឡូក្រាម ដែលមានអាយុកាលជាង ១០០ឆ្នាំ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវបានដឹកជញ្ជូនពីរដ្ឋធានី Madison នៃរដ្ឋ Wisconsin ទៅកាន់រដ្ឋធានី Washington

ឈើប្រណិតទម្ងន់ ១ ៣៦០គីឡូក្រាម ដែលមានអាយុកាលជាង ១០០ឆ្នាំ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ត្រូវបានដឹកជញ្ជូនពីរដ្ឋធានី Madison នៃរដ្ឋ Wisconsin ទៅកាន់រដ្ឋធានី Washington ដើម្បីប្រើប្រាស់ក្នុងការជួសជុលគ្រឿងឈើបុរាណ និងវត្ថុបុរាណជាច្រើនដូចជា ទ្វារ គ្រឿងឆ្លាក់ តុការិយាល័យ និងវេទិកាក្នុងអគារកាពីតូលរបស់សហរដ្ឋអាមេរិក ដែលបានខូចខាតក្រោយបាតុកម្មនៅថ្ងៃទី៦ មករា។ ប្រភព៖ U.S. Forest Service
-
សម្ដេចក្រឡាហោម ស ខេង ជួបប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញទទួលជួបប្រតិភូក្រុមប្រឹក្សា ធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែតុលានេះ ដើម្បីស្វែងរកឱកាសក៏ដូចជាដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានាសំដៅគាំទ្រដល់ការស្ដារឡើងវិញលើស្ថានភាពសេដ្ឋកិច្ច និងសង្គមទាំងក្នុងបរិបទនៃការរស់នៅជាប្រក្រតីតាមបែបគន្លងថ្មី និងបន្ទាប់ពីការផុតរលត់នៃជំងឺកូវីដ-១៩។
-
រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល

ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជម្រាបទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទសស្តីពីការកែសម្រួលគោលការណ៍នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។ ដោយយោងចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២២-តុលា-២០២១

មាតិកាព័ត៌មាន SB1- រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី ៕ …ឃ្លីប… ( រូបភាព លោក ថេត វិចិត្រ + អត្ថបទ កាត់ត លោក ហេង សម្បត្តិ + បញ្ជូលសម្លេង អ្នកនាង រ័ត្ន ចរិយា) N27- សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕ឃ្លីប(អាន កាត់ត សុខ ណេត) N25- កម្ពុជាគ្រោងដាក់ចេញគោលការណ៍បដិការជាមួយថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក៕ឃ្លីប(អាន កាត់ត សុខ ណេត) N28- សម្តេចតេជោ ហ៊ុន…
-
ក្រសួងការបរទេសប្រកាសថា ថ្ងៃស្អែករាជរដ្ឋាភិបាលកម្ពុជានឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៣០នៃការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា

-
ប្រធានគណបក្សខ្មែររួបរួមជាតិ រំលឹកពីខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា

-
ទេសចរណ៍បែបសហគមន៍!
-
រដូវប្រាំងស្នេហ៍ផ្កា រដូវវស្សាថែស្រូវ ជិះគយគន់តាមដងផ្លូវ សំដៅឆ្ពោះទៅរង្វង់មូលបន្ទាយស្រី

-
អត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលស្រុកបន្ទាយស្រី

“បរិមណ្ឌល” គឺជាពាក្យដែលមានស្រាប់ក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត មានន័យថារង្វង់មូល ហើយរូបរាងនៃសួនបានយកទម្រង់តាម “យ័ន្តរូបផ្កាឈូក”។ ប្រធាននាយកដ្ឋានអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ ១. ផ្កាឈូក គឺជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពជ្រះថ្លា ដែលរីកជាស្រទាប់ ប្រៀបបាននឹងដំណើរវិវត្តន៍នៃជីវិតរបស់មនុស្សយ៉ាងដូច្នេះដែរ។ ២. យ័ន្ត ជារបាំងការពារ រារាំងសត្រូវ និងភាពអន្តរាយផ្សេងៗ ដែលគូសចេញប្រទាក់ឆ្វាក់គ្នាជារាងក្រទ្បា តំណាងឱ្យឋាមពលចក្រវាលនៅលើផែនដី ដែលមនុស្សជឿថាជាទីវិសិដ្ឋបំផុត។ ៣. ត្របកទាំង៤ខាងក្នុង មានទាក់ទងនឹងតុល្យភាពនៃខ្លួនប្រាណមនុស្សរវាងធាតុទឹក ដី ភ្លើង និងខ្យល់ និងតំណាងវដ្តទាំង៤នៃដំណើរជីវិតមនុស្សគឺ៖ កើត ចាស់ ឈឺ និងស្លាប់។ ក្នុងផ្លូវធម៌វិញ លេខ៤នេះតំណាងឱ្យព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា។ ៤. លេខ៨ គឺជាធម្មចក្រ(កង់) ដែលមានកាំប្រាំបី តំណាងឱ្យអដ្ឋង្គិកមគ្គ ឬអរិយមគ្គទាំងប្រាំបី ដែលជាវិថីឆ្ពោះទៅរកការរួចផុតទុក្ខ។ ៥. លេខ១៦ គឺសំដៅដល់ព្រះអរហន្ត ដែលជាសាវ័កឆ្នើមទាំង១៦អង្គរបស់ព្រះពុទ្ធជាម្ចាស់។ ប្រភព៖ ឃឹម ហ្វីណង់