-
អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា

-
សម្បត្តិវប្បធម៌ និងធម្មជាតិ 🇰🇭

-
កម្ពុជាមានមរតកល្អៗច្រើនទៀត ដែលយើងមិនទាន់បានឃើញ

-
រដ្ឋមន្ត្រីការបរទេសកម្ពុជាៈ កិច្ចព្រមព្រៀងទីក្រុងប៉ារីសសំរេចទៅបានអាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់ព្រះបរមរតនៈកោដ្ឋ និងសម្តេចតេជោ

រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា ហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស» នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព។ តាងនាមឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងសុន្ទរកថាមួយប្រកបដោយអត្ថន័យខ្លឹមសារ
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ផ្តើមចេញពីជំនួបរបស់ឥស្សរជនសំខាន់២ រូបនៅ Fère enTardenoisបានក្លាយជាមូលដ្ឋាន ដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

-
ជំនួបចរចាសីហនុ-ហ៊ុន សែន បង្កើតសមិទ្ធិជាប្រវត្តិសាស្រ្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ថ្ងៃនេះ២៣ខែតុលាឆ្នាំ២០២១ដែលជាគម្រប់ខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។ ជាសច្ចធម៌ប្រវត្តិសាស្រ្តដែលពុំអាចបំភ្លៃបាននោះ គឺមុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង។
-
២២ តុលា ២០២១

១. កម្ពុជា ស្ថិតក្នុងបញ្ជីប្រទេសមានហានិភ័យជំងឺកូវីដ១៩ទាបទាំង៤៥ ដែលថៃអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងអាចចូលទឹកដីថៃដោយគ្មានលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ – CNA ២. រដ្ឋាភិបាល គ្រោងបើកក្រុងព្រះសីហនុដំបូងគេ ដើម្បីទទួលភ្ញៀវទេសចរមកពីបរទេស ដែលចាក់វ៉ាក់សាំងពេញលេញ បន្ទាប់មកគឺខេត្តសៀមរាប និងខេត្តផ្សេងៗទៀតជាបន្ដបនា្ទប់ ខណៈភ្ញៀវទេសចរនឹងតម្រូវឱ្យធ្វើចត្តាឡីស័ក ៥ថ្ងៃ នៅតំបន់នោះផ្ទាល់ – ថ្មីៗ ៣. សៀមរាប នឹងមានរោងចក្រផលិតទឹកស្អាតមួយ មានតម្លៃជិត ៦០លានដុល្លារ ដោយរោងចក្រនេះអាចផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ – រស្មីកម្ពុជា ៤. រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការចាប់ខ្លួនបាតុករជាង ១០០នាក់សារជាថ្មី ដោយអ្នកខ្លះក៏ត្រូវបានផ្តន្ទាទោសបន្ថែមទៀត ក្រោយអ្នកទាំងនោះ ត្រូវបានដោះលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ – CNA ៥. ទីក្រុង Melbourne របស់អូស្រ្តាលី បានរួចផុតពីវិធានការរឹតត្បិតចុងក្រោយបង្អស់របស់ខ្លួន ដែលត្រូវបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតកូវីដ១៩ អស់រយៈពេលជិត ៩ខែ – Reuters
-
លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ២២ តុលា ២០២១

-
ក្រុមភ្លេងខ្មែរបុរាណដំបូងគេដែលត្រូវបានថតរូប ខ្ទង់ទសវត្សរ៍ឆ្នាំ១៨៧០ (ជាង១៥០ឆ្នាំមុន)

-
កម្ពុជាទទួលបានវ៉ាក់សាំង Sinovac ចំនួន ១២៤ ៨០០ដូសទៀត តាមរយៈយន្តការ COVAX
