Category: នយោបាយ

  • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសម

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបាចូលជួបសំដែងការគួរសម

    ភ្នំពេញ៖  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានអនុញ្ញាតឲ្យលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសគុយបា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង។    ក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសគុយបា អំពីបេសកកម្មរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានដូចជាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលផ្ដល់នូវសុវត្ថិភាពដីធ្លីជូនម្ចាស់កម្មសិទ្ធិ ការគៀងគរវិនិយោគទុនក្នុងវិស័យដីធ្លី ការបង្កើនចំណូលពន្ធរដ្ឋនិងការកាត់បន្ថយឈានទៅដល់ការបញ្ចប់បញ្ហាវិវាទដីធ្លីទូទាំងប្រទេស ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅតាមបណ្ដារាជធានីខេត្តឲ្យបានឆាប់រហ័ស  ការគ្រប់គ្រងវិស័យសំណង់ និងការថែរក្សាតំបន់ឆ្នេរជាដើម។ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការខូចខាតនិងផលប៉ះពាល់ផ្សេងៗដែលបង្កឡើងដោយសារគ្រោះទឹកជំនន់មួយរយៈពេលកន្លងមកថ្មីៗនេះដែលក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បានទាន់ពេលវេលានោះ មកទល់ពេលនេះស្ថានភាពគ្រោះទឹកជំនន់ក៏បានធូរស្រាលឡើងវិញហើយ។ ឯកឧត្តម បានយល់ស្របថា កន្លងមកតាំងពីឆ្នាំ ១៩៧៩ កម្ពុជាក៏តែងតែបានជួបនូវផលលំបាកជាច្រើន ក៏ប៉ុន្តែកម្ពុជា ក៏ទទួលបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលប្រទេសគុយបា ដោយបានផ្ដល់នូវជំនួយផ្សេងៗ ជាពិសេសទាក់ទងនឹងវិស័យសុខាភិបាល។ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសគុយបា បានបង្ហាញអំពីការចូលរួមរំលែកទុក្ខ ពីប្រជាជននិងរដ្ឋាភិបាលគុយបា ចំពោះប្រជាពលរដ្ឋកម្ពុជាទាំង ៣៦ នាក់ដែលបានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នេះផងដែរ ហើយលោកជំទាវ ជឿជាក់ថាស្ថានភាពគ្រោះទឹកជំនន់នាពេលនេះ បានធូរស្បើយ ហើយសង្ឃឹមថា កម្ពុជានៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដោយរលូន…

  • តំណាងស្នងការនគរបាលរាជធានីភ្នំពេញចុះសួសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនមន្ត្រីនគរបាល ដែលជួបបញ្ហាហូរឈាមតាមច្រមុះនៅពេលកំពុងបុំពេញភារកិច្ច

    ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនដល់ លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ មន្ត្រីនគរបាលឈជើងនៅគោលដៅកាំកូ ដែលជួបបញ្ហាហូរឈាមតាមច្រមុះនៅពេលកំពុងបុំពេញភារកិច្ច ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោកបានចុះទៅការពារគោលដៅនៅទីលានប្រជាធិបតេយ្យ លុះដល់ម៉ោង ៩ និង ៥០ នាទី លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ មានអាការៈឈឺក្បាល និងវិលមុខយ៉ាងខ្លាំង ហើយគាត់ក៏បានយកទឹកមកស្អំ មួយសន្ទុះក្រោយមក ឈាមក៏បានហូរតាមច្រមុះ បន្ទាប់មកក្រុមការងារ ក៏បានទាក់ទងទៅក្រុមគ្រួសារ ឲ្យមកយកគាត់នៅគោលដៅនោះ។ លុះដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយឃើញសភាពជំងឺមិនបានធូរស្បើយ ក្រុមគ្រួសាររបស់គាត់ ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្ន លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះអង្គឌួង…

  • សិក្ខាសាលាស្តីពី «ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី»

    សិក្ខាសាលាស្តីពី «ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី»

    ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានសហការជាមួយវិទ្យាសា្ថនអភិវឌ្ឍន៍បៃតងសកល(GGGI) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ថាវអមិដា អគ្គលេខាធិការរង ក.ជ.អ.ច. តំណាងឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃក.ជ.អ.ច. និងលោកស្រី Karoline Casaer តំណាងប្រចាំប្រទេសកម្ពុជានៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី»។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត-ក្រុងសៀមរាប វិស័យឯកជន និងអ្នកជំនាញជាតិ និងអន្តរជាតិ សរុបប្រមាណ៥០ រូប។សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងពិភាក្សាលើ ១) ការវិភាគស្ថានភាពបច្ចុប្បន្ន នៃវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា និង ២) ការវិភាគអំពីតម្រូវការទីផ្សារ បច្ចេកទេស អប់រំ-ផ្សព្វផ្សាយ សេដ្ឋកិច្ច បរិស្ថាន សង្គម និងគោលនយោបាយ សម្រាប់ជំរុញការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា៕ ប្រភព៖ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន

  • យុទ្ធនាការដាំកូនឈើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

    យុទ្ធនាការដាំកូនឈើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

    នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួម និងដឹកនាំ “យុទ្ធនាការដាំកូនឈើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន” នៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” ខេត្តសៀមរាប។ យុទ្ធនាការនេះមានគោលបំណង ស្តារព្រៃនៅតាមព្រំប្រទល់ និងក្នុងបរិវេណនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលរស់នៅជំវិញមជ្ឈមណ្ឌល ដែលបាន និងកំពុងរងគ្រោះដោយសារជម្ងឺកូវីដ១៩ (Covid-19) តាមរយៈការផ្តល់ថវិកាមួយចំនួនដល់ពួកគាត់ ដែលបានចូលរួមដាំ​ និងថែរក្សាកូនឈើនៅក្នុងយុទ្ធនាការនេះ។ ជាលទ្ធផល យុទ្ធនាការនេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានកិច្ចសហការ និងចូលរួមពី ឯកឧត្តម ង៉ាន់ ភិរុណ​ អភិបាលរង​ នៃគណអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាង អង្គការ UNDP អគ្គលេខាធិការដ្ឋាន អ.ក.អ.ច. រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី មេឃុំ មេភូមិ ប្រជាការពារ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលបាន និងកំពុងរងគ្រោះដោយជំងឺកូវី១៩ ប្រមាណជា៤០០នាក់។នៅចុងបញ្ចប់ឯកឧត្តម សៅ…

  • ក្រសួងបរិស្ថាន «ផ្សព្វផ្សាយ និងផ្ដល់ប័ណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែប»

    ក្រសួងបរិស្ថាន «ផ្សព្វផ្សាយ និងផ្ដល់ប័ណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែប»

    បរិស្ថានកែប ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព សហការជាមួយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន រដ្ឋបាលខេត្តកែប និងមន្ទីរបរិស្ថានខេត្តកែប នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានធ្វើការផ្សព្វផ្សាយនិងប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនសណ្ឋាគារ ដែលបានប្រតិបត្តមេត្រីភាពបរិស្ថានឆ្នើមនៅក្នុងខេត្តកែប ចំនួន ០៤ រួមមាន សណ្ឋាគារថ្ងៃបាំងឆត្រ សណ្ឋាគារផាមហៅស៍ សណ្ឋាគារនិងរម្មណីយដ្ឋានអាម៉ាណេអា និងសណ្ឋាគារនិងរម្មណីយដ្ឋានខូមិនស៊ាឡូត ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តសេដ្ឋកិច្ចចក្រា តាមរយៈការលើកទឹកចិត្តប្រតិបត្តិមេត្រីភាពបរិស្ថាន ។ លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងផ្ដល់បណ្ណសរសើមេត្រីភាពបរិស្ថាន ដល់វិស័យឯកជនក្នុងខេត្តកែបនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍នៃការចូលរួមរបស់វិស័យឯកជនក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន ក៏ដូចជាការចូលរួមអនុវត្តសេដ្ឋកិច្ចចក្រា ក៏ដូចជាការផ្សព្វផ្សាយដល់អ្នកគ្រប់គ្រងសណ្ឋាគារនៅក្នុងខេត្តកែប ដាក់ពាក្យស្នើសុំវាយតម្លៃការប្រតិបត្តិមេត្រីភាពបរិស្ថាន សម្រាប់សណ្ឋាគារមេត្រីភាពបរិស្ថាននៅឆ្នាំ២០២១។ ជាងនេះទៀត គឺបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថានដល់យុវជន ប្រជាសហគមន៍ សាធារណជន ឱ្យចូលរួមស្រលាញ់ធម្មជាតិ គាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាពសម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជា ។ លោកអគ្គនាយករង បានបន្ថែមថា ក្រសួងបរិស្ថានមានគោលនយោបាយលើកទឹកចិត្តមេត្រីភាពបរិស្ថាន…

  • សិក្ខាសាលាស្តីពី«ការចូលរួមរបស់វិស័យឯកជនក្នុងការឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ»

    សិក្ខាសាលាស្តីពី«ការចូលរួមរបស់វិស័យឯកជនក្នុងការឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ»

    កាលពី​ថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិអភិវឌ្ឍន៍ដោយចីរភាព បាន​រៀបចំសិក្ខាសាលាស្តីពី«ការចូលរួមរបស់វិស័យឯកជនក្នុងការឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ​ស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាសមាជិកក្រុមការងារ​បច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ៦០នាក់ (ស្រី ១៩នាក់)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១) ជូនដំណឹងដល់វិស័យឯកជនពីដំណើរការរៀបចំរបាយការណ៍រួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ២) បង្ហាញពីកិច្ចសហការ និងការចូលរួមរបស់វិស័យឯកជនក្នុងការអនុវត្តសកម្មភាពនៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ៣)បង្កើតគំនិតផ្តួចផ្តើមជាមូលដ្ឋានសម្រាប់ភាពជាដៃគូក្នុងវិស័យសារធារណៈ និងវិស័យឯកជនសម្រាប់ការអភិវឌ្ឍដោយបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ និង៤) បញ្ជ្រាបមេរៀន និងបទពិសោធន៍ដែលមានទៅក្នុងសេចក្តីព្រាងផែនការកិច្ចសហការជាមួយវិស័យឯកជន៕ ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន

  • កម្មវិធី «ពិព័រណ៍សត្វស្លាបនៅកម្ពុជាលើកទី២»

    កម្មវិធី «ពិព័រណ៍សត្វស្លាបនៅកម្ពុជាលើកទី២»

    ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅនេះបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសមាគមមគ្គុទេសក៏សត្វស្លាប​ បានរៀបចំកម្មវិធី «ពិព័រណ៍សត្វស្លាបនៅកម្ពុជា លើកទី ២» ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ» ដោយជោគជ័យ នៅខេត្តសៀមរាប។ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះការចូលរួមទស្សនាពិព័រណ៍របស់សាធារណជន និង ការចូលរួមគាំទ្ររបស់ដៃគូនានាសម្រាប់ដំណើរការនៃកម្មវិធីពិព័រណ៍ទាំងមូល។ ប្រភព ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន

  • សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសិង្ហបុរីចូលជួបសម្តែងការគួរសម និងជម្រាបលា

    សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសិង្ហបុរីចូលជួបសម្តែងការគួរសម និងជម្រាបលា

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យយឯកឧត្តម មៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា-ណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ដោយបានខិតខំរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ដោយកត់សម្គាល់ឃើញថា ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាពិសេសមានទំនាក់ទំនងល្អជាមួយនឹងប្រជាជនកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម មៃខើល តាន់…

  • សម្តេចតេជោ ផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតដំណាំនិងទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះទឹកជំនន់

    សម្តេចតេជោ ផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតដំណាំនិងទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះទឹកជំនន់

    សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើជូនឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតដំណាំនិងទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះទឹកជំនន់ និងការបាក់ដីនៅវៀតណាម៕

  • នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះជំនន់ទឹកភ្លៀង

    នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះជំនន់ទឹកភ្លៀង

    សារលិខិតសួរសុខទុក្ខរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការបាត់បង់អាយុជីវិតមនុស្ស និងការខូចខាតទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះជំនន់ទឹកភ្លៀងនៅកម្ពុជា ៕