Category: នយោបាយ

  • គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើពិធីសារអាស៊ាន ស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ (មានវីដេអូ)

    គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើពិធីសារអាស៊ាន ស្តីពី   ការពង្រឹងយន្តការដោះស្រាយវិវាទ (មានវីដេអូ)

    ពិធីសារអាស៊ាន ត្រូវបានអង្គគណៈរដ្ឋមន្ត្រី សម្រេច

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ១៤៨នាក់ ជាសះស្បើយ ៣២៧នាក់ ស្លាប់ ១១នាក់ គិតត្រឹមថ្ងៃទី២២ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១១៧.៥០០នាក់ ចំនួនអ្នកជាសះស្បើយ៖ ១១២.៣៨៣នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.៧១៥នាក់

  • អ្នកវាយកូនបាល់ Andy Murray ធ្លាក់ចេញក្នុងជុំទី២ នៃព្រឹត្តិការណ៍ European Open

    អ្នកវាយកូនបាល់ Andy Murray ធ្លាក់ចេញក្នុងជុំទី២ នៃព្រឹត្តិការណ៍ European Open

    កីឡាករវាយកូនបាល់ Andy Murray របស់ចក្រភពអង់គ្លេស បានធ្លាក់ចេញក្នុងជុំទី២ នៃព្រឹត្តិការណ៍ European Open នៅទីក្រុង Antwerp ដោយកីឡាករលេខ 14 ពិភពលោក Diego Schwartzman។

  • នៅថ្ងៃទី២៥ តុលា រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញកំណត់ឱ្យប្រធានរដ្ឋសភា ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ

    នៅថ្ងៃទី២៥ តុលា រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញកំណត់ឱ្យប្រធានរដ្ឋសភា ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ

    ភ្នំពេញៈរដ្ឋសភាប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ពោលគឺកំណត់ឱ្យប្រធានរដ្ឋសភា ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀតនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

  • រដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល

    រដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល

    យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ ៨.៥ពាន់លានដុល្លារត្រូវជា ២៧,៩%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋឱ្យត្រូវបានចំនួន ២៥,៦ទ្រីលានរៀល ស្មើនឹង ៦.៣ពាន់លានដុល្លារ ត្រូវជា ២០,៦% នៃផ.ស.ស ដែលមានការកើនឡើង ១៩,៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ ក្របខណ្ឌថវិកាឆ្នាំ២០២២ មានគោលដៅបន្តរក្សាការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនទៀតរបស់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាដើម្បីទប់ទល់ជំនះផលប៉ះពាល់អវិជ្ជមាននានា បណ្ដាលមកពីបញ្ហាប្រឈមផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់ផ្ទះលើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ ថវិកាឆ្នាំ២០២២ ដែលជាឆ្នាំទី៤ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចបន្តគ្រប់គ្រងសភាពការណ៍វិបត្តិជំងឺកូវីដ១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេសដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជានឹងជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពទូទៅនៅកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពទូទៅនៅកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    ២២ តុលា ២០២១

  • សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចជា៖ ១. សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ២. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ៣. បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ប្រភព៖ SPM

  • អប្សរាព្រឹកនេះ ២២ តុលា ២០២១

    អប្សរាព្រឹកនេះ ២២ តុលា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L2    សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនទាន់មានការអនុញ្ញាត ឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ៕ …ឃ្លីប… L1    សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតប្រវត្តិសាស្រ្ត កាលពី៣០ឆ្នាំមុន ដែលមនុស្សខ្លះ មិនយល់ និងគួរស្វែងយល់ ឱ្យបានច្បាស់ ៕ …ឃ្លីប… (ដោយផេក) អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ) V3    ១៤ វិច្ឆិកា ១៩៩១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជា។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ១៤ វិច្ឆិកា ១៩៩១ (៣០ឆ្នាំមុន)! ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និង សម្តេចម៉ែ បានយាងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ និង រួមដង្ហែដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕…ឃ្លីប…(11:11) V7    រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាតុមូល ស្តីពី…

  • ២១ តុលា ២០២១

    ២១ តុលា ២០២១

    ១. អាជ្ញាធរ រកឃើញស្ថានីយប្រេងអន្ធនៈជិតពាក់កណ្តាលនៃស្ថានីយសរុបជាង ៨០០ បានប្រព្រឹត្តអំពើកេងចំណេញទាំងបរិមាណ និងគុណភាពពីអតិថិជន ខណៈអាជ្ញាធរព្រមានពីការព្យួរ ឬដកហូតអាជ្ញាបណ្ណ – RFI ២. ៣សប្ដាហ៍នៃខែតុលា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៥ នៅក្នុងវិស័យឧស្សាហកម្មនិងរោងចក្រ ដែលមានទុនសរុបជាង ១៩.១ លានដុល្លារ និងបង្កើតការងារជាង ៦ពាន់កន្លែង – AMS Economy ៣. មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង កំពុងសិក្សាពីលទ្ធភាពក្នុងការចងក្រងឯកសារផ្លូវការនៃនំអន្សមជ្រូក និងមុខម្ហូប ដូចជា ឡាប ភ្លា ដែលសុទ្ធសឹងតែជាមរតកប្រចាំខេត្តស្ទឹងត្រែង – ភ្នំពេញបុស្តិ៍ ៤. កូរ៉េខាងជើង បានចោទប្រកាន់អាមេរិកជាថ្មីម្តងទៀតបានថា ប្រើប្រាស់ស្តង់ដារទ្វេ និងមានប្រតិកម្មហួសហេតុទៅនឹងការបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹករបស់ខ្លួននាពេលថ្មីៗនេះ – Yahoo ៥. អតីតប្រធានាធិបតីអាមេរិកលោក Donald Trump នឹងបើកដំណើរការកម្មវិធីបណ្តាញសង្គមផ្ទាល់ខ្លួនឈ្មោះថា TRUTH Social ដើម្បីតតាំង ជាមួយក្រុមហ៊ុនធំៗ ដូចជា Twitter និង Facebook ដែលរារាំងគាត់ពីវេទិការបស់ពួកគេ…

  • ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចំណាយគាំពារសង្គមចំនួន ៣,៥ ទ្រីលានដុល្លារទៅកាន់អ្នកបោះឆ្នោត

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចំណាយគាំពារសង្គមចំនួន ៣,៥ ទ្រីលានដុល្លារទៅកាន់អ្នកបោះឆ្នោត

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចំណាយគាំពារសង្គមចំនួន ៣,៥ ទ្រីលានដុល្លារទៅកាន់អ្នកបោះឆ្នោត ខណៈពេលដែលមានការព្រួយបារម្ភថាសេតវិមានបានលាយឡំសាររបស់ខ្លួន ព្រមទាំងកំពុងមានការបែកបាក់ផ្ទៃក្នុងជុំវិញការអនុម័តច្បាប់នេះផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អត្រាគាំទ្ររបស់លោក Biden បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីសមាជិកសភាមកពីគណបក្សរបស់លោកចាប់ផ្ដើមឈ្លោះប្រកែកគ្នាជុំវិញព័ត៌មានលម្អិតនៃសេចក្ដីព្រាងច្បាប់។ ជម្លោះជុំវិញសេចក្ដីព្រាងច្បាប់នេះក៏បានគំរាមកំហែងដល់សេចក្ដីព្រាងច្បាប់មួយផ្សេងទៀត ដែលគ្រោងចំណាយទឹកប្រាក់ចំនួន ១,២ទ្រីលានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធកំពុងទ្រុឌទ្រោមរបស់អាមេរិក។ ជម្លោះបែបនេះអាចធ្វើឱ្យមានការបរាជ័យការអនុម័តសេចក្ដីព្រាងច្បាប់ទាំងពីរ ហើយបង្កឱ្យមានការព្រួយបារម្ភអំពីអនាគតរបស់គណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតសភាអាមេរិកនៅឆ្នាំក្រោយ។ ការស្ទង់មតិសាធារណជនបានបង្ហាញថាមានប្រជាពលរដ្ឋតិចណាស់ដែលយល់ដឹងអំពីគោលនយោបាយ និងកម្មវិធីសង្គមដែលច្បាប់នេះនឹងបង្កើត។ ក្រុមអ្នកវិភាគលើកឡើងថា ដើម្បីពង្រឹងការគាំទ្រសាធារណៈ គណបក្សប្រជាធិបតេយ្យត្រូវតែកាត់បន្ថយការឈ្លោះប្រកែកគ្នាជាសាធារណៈ ហើយបង្កើតសារទំនាក់ទំនងមួយដែលខ្លីៗ ងាយយល់ សម្រាប់អប់រំដល់ពលរដ្ឋរបស់ខ្លួន។ ប្រភព៖ Insider Voice