-
បាត់ដំបងបណ្តូលចិត្ត ❤️🇰🇭

-
២ តុលា ២០២១

១. ចុងភៅខ្មែរចំនួន ១៤៣នាក់ បានជាប់ឈ្មោះក្នុងបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន និងកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល ដែលគាំទ្រដោយរដ្ឋាភិបាលអាល្លឺម៉ង់ – ថ្មីៗ ២. កម្ពុជា-ថៃ យល់ព្រមបើកការដ្ឋានសាងសង់ស្ពានមិត្តភាពណងអៀន-ស្ទឹងបត់-បាណន់នៅខេត្តស្រះកែវ ហើយបានជំរុញឱ្យប្រទេសថៃកាត់ខ្សែបូសម្ភោធនៅច្រកព្រំដែន ដើម្បីឱ្យពាណិជ្ជកម្មអាចដំណើរការបានលឿន – ខ្មែរថាមស៍ ៣. វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែវិច្ឆិកា ឆ្នាំ២០២១ – រស្មីកម្ពុជា ៤. ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសជាផ្លូវការថា រូបលោកនឹងមិនឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២នោះឡើយ ហើយលោកនឹងចូលនិវត្តន៍ពីវិស័យនយោបាយ – Reuters ៥. ចិន បញ្ជូន យន្តហោះ ចម្បាំង ៣៨គ្រឿង ទៅក្នុង តំបន់ ការពារ ដែនអាកាស របស់តៃវ៉ាន់ កាលពីថ្ងៃ សុក្រ ខណៈ តៃវ៉ាន់ចាត់ទុក ថាជាការរំលោភឈ្លានពាន ក្នុង ន័យ បំភិតបំភ័យ តៃវ៉ាន់ – BBC
-
ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM)

ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM) ដែលនឹង ប្រព្រឹត្ត ទៅ តាម ប្រព័ន្ធ វីដេអូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០ ២ ១ ៕ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ (ACC) ដែលនឹង ប្រព្រឹត្ត ទៅ តាម ប្រព័ន្ធ វីដេអូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០ ២…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី៤ តុលា

តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេដា រ៉ូស្សាឡាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ -សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០(ACC) ដែលនឹង ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៤ខែតុលា។
-
សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញផ្ទេរភារកិច្ចអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ តុលា

-
ព្យាករណ៍អាកាសធាតុថ្ងៃ០២ ខែតុលា ឆ្នាំ២០២១ (មានវីដេអូ)

-
របាយការណ៍នៅថ្ងៃទី០១ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៧នាក់ និងរបួស ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៥០នាក់។ ៤. កូវីដ ១៧៤ករណី និងជាសះស្បើយ ៥៣៥នាក់។ – អ្នកឆ្លងសរុប ១១៣ ០៥៧នាក់ – អ្នកជាសះស្បើយ ១០៣ ៩១៨នាក់ – អ្នកស្លាប់ ២ ៣៦០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១០ករណី។ – ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១០នាក់ – បញ្ជូនទៅតុលាការ ១នាក់ – ឃាត់យានយន្ដ គ្មាន – ពិន័យជាប្រាក់ ៣៦ ០០០ ០០០រៀល ចេញផ្សាយ ១២:៥៥…
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
បក្សាបក្សីបង្អួតសម្រស់នៅដែនដីសុវណ្ណភូមិ 🇰🇭

-
កីឡាករ Inaki Williams បានបំបែកកំណត់ត្រា បង្ហាញខ្លួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ La Liga

ខ្សែប្រយុទ្ធ កីឡាករ Inaki Williams បានបំបែកឯតទគ្គកម្ម បង្ហាញខ្លួនសម្រាប់ការប្រកួតជាប់គ្នាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ La Liga ខណៈដែលក្រុម Athletic Bilbao បានយកឈ្នះ Alaves ១-០ រកបានដោយកីឡាករ Raul Garcia នៅនាទី៤៤ ។ គួរអោយដឹងផងដែលថា កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៧ ឆ្នាំរូបនេះបានលេងការប្រកួតជាលើកទី ២០៣ ជាប់ៗគ្នាលើសកំណត់ត្រារបស់អតីតខ្សែការពាររបស់ក្លឹប Real Sociedad កីឡាករ Juan Larranaga ពីឆ្នាំ ១៩៨៦-១៩៩២ ។សូមរំលឹកថា Williams បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០១៦ ដោយរកបាន ៣៩ គ្រាប់និងបញ្ជូនបាល់២៥ ដង ៕