-
សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាគឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ

ភ្នំពេញ:សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរនៅក្នុងផេកហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី៤ ខែតុលានេះថា កម្ពុជា គឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ។ ក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាទឹកជំនន់របស់ខ្លួន ក៏យើងព្យាយាមចែករំលែកធនធានដែលមានជូនប្រជាជន និងប្រទេសជាមិត្ត។
-
រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពីការពង្រឹងវិធាន ការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេល ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩

-
សារាចរ ស្តីពី ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ អំឡុងពេល ឈប់សម្រាកភ្ជុំបិណ្ឌ

-
ក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបាននូវសន្តិភាព និងស្ថិរភាព

នយោបាយ៖ កម្ពុជាជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង, ជាប្រទេសមួយដែលធ្លាប់ត្រូវបានទទួលរងនូវការជាន់ឈ្លីអធិបតេយ្យជាតិ ការរលត់រលាយបាត់បង់ឯករាជ្យ ការបែកបាក់ និងក្តីវិនាសសព្វបែបយ៉ាងដែលជាហេតុធ្វើឲ្យប្រជាជនកម្ពុជាយល់ច្បាស់ណាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព។ ជាក់ស្តែង គ្រាន់តែក្នុងរយៈពេល ២៣ឆ្នាំ ចុងក្រោយ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុង ដោយសារនយោបាយ ឈ្នះ ឈ្នះ ដែលបានចាប់ផ្តើមពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងស្តារប្រទេសជាតិឡើងវិញ និងបានបោះជំហានលើមាគ៌ាអភិវឌ្ឍ ទទួលបានការរីកចម្រើនលើគ្រប់វិស័យ ។ កំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងជាមធ្យមប្រមាណ ៧% រៀងរាល់ឆ្នាំ ដោយបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ឈានទៅសម្រេចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ ពេលនេះទោះបីកម្ពុជាទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-19 ប៉ុន្តែអត្រាកំណើតសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ អាចងើបឡើងវិញក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០ ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ តាមការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជតិដែលធ្វើឡើងនៅរៀងរាល់ ៣ឆ្នាំម្តង ទិន្នផលក្នុងឆ្នាំ២០២១ បង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច ។ សមិទ្ធផលធំៗលើគ្រប់វិស័យដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ គឺជាផល ជាផ្លែផ្កា និងជាគុណតម្លៃនៃសន្តិភាព ហើយដែលយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីឯកភាពជាតិជាធ្លុងមួយ ថែរក្សាការពារឲ្យបានសន្តិភាព…
-
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាមរតករួមរបស់ប្រទេសជាតិ

នយោបាយ៖ ប្រជាជនកម្ពុជាបានធ្វើដំណើរឆ្លងកាត់នៅលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អស់រយៈជិត២ឆ្នាំកន្លងមកដោយបានតស៊ូប្រឹងប្រែងឆ្លងកាត់ការលំបាកសព្វបែបសព្វយ៉ាង ហើយឆ្លងតាមរយៈនេះយើងក៏ទទួលបាននូវបទពិសោធន៍ជាច្រើនទាំងចំណុចខ្លាំងដែលត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញអនុវត្តបន្ត និងចំណុចសេសសល់ ដែលត្រូវកែសម្រួលឡើងវិញ។ ទោះបីជាយើងមិនទាន់អាចយកជោគជ័យបានទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុន្តែយើងអាចគ្រប់គ្រងបាន យើងអាចធ្វើភាពម្ចាស់ការបាន ដែលរហូតមកដល់ថ្ងៃនេះ ទប់ស្កាត់បានការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំហើយ ចំនួននៃអ្នកឆ្លង និងអ្នកស្លាប់ប្រចាំថ្ងៃមានការថយចុះច្រើន។ យើងសង្ឃឹមថានឹងកាត់ផ្តាច់បាននូវសង្វាក់នៃការចម្លង ហើយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នឹងកាន់តែធូរស្រាលបង្កភាពអនុគ្រោះដល់ការបើកដំណើរប្រទេសជាតិឡើងវិញនាពេលដ៏ឆាប់ខាងមុខ។ នៅថ្ងៃទី១៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖ “ចំពោះរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមកនាំយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ជាង១១លាននាក់គឺជាមរតក ដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលយើង របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល របស់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ។ នេះជាមរតកធំណាស់ ។ ពិតមែនតែខ្ញុំ មានតួនាទីសម្រេចអ្វីៗទាំងអស់ ក៏ប៉ុន្តែប្រសិនបើគ្មានព្រះរាជតម្រិះ គ្មានការគាំទ្រពីព្រះមហាក្សត្រ គ្មានការគាំទ្រពីហ្លួងម៉ែទេ កិច្ចការរបស់យើងមិនបានឈានដល់ដំណាក់កាលជ្រៅជ្រះប៉ុណ្ណេះទេ។ ប៉ុន្តែព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យ ចូលរួមទិញវ៉ាក់សាំង ចូលរួមទិញមន្ទីរពេទ្យ និងចូលរួមដំណើរការនានាទាក់ទងនឹងការប្រឆាំងនឹងជំងឺកូវីដ១៩។ មរតកវ៉ាក់សាំងនេះ ជាមរតករួមរបស់ប្រទេសជាតិរបស់យើង ហើយនៅក្នុងរាជកាលព្រះរាជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គ្រងរាជ្យ”។ យើងគប្បីរំលឹកថា…
-
រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

-
របាយការណ៍នៅថ្ងៃទី២ តុលា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៣០នាក់។ ៤. កូវីដ ១៩៩ករណី និងជាសះស្បើយ ៤៩០នាក់។ អ្នកឆ្លងសរុប ១១៣ ២៥៦នាក់ អ្នកជាសះស្បើយ ១០៤ ៤០៨នាក់ អ្នកស្លាប់ ២ ៣៨៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៦ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ១ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៣ តុលា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវសូមឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងដងស្ទឹងសែន ប្រុងប្រយ័ត្នខណៈទឹកស្ទឹងបន្តហក់ឡើង

-
ទេសភាពភ្នំទ្រុងមាន់ទ្រុងទាដ៏ស្រស់បំព្រងក្នុងរដូវវស្សា ជាទីគយគន់សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តបរិយាកាសបែបធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ
