-
លោកជំទាវ ម៉ែន សំអន អញ្ជើញប្រគេនចង្ហាន់និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី៩ នៅវត្តលង្កាកុសុមារាម

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
បណ្ឌិត សុខ ទូច បញ្ជាក់ថា សំណើច្បាប់ដាក់ទណ្ឌកម្មកម្ពុជារបស់អាមេរិក នឹងមិនទទួលជោគជ័យទេ

-
ម្ហូបស្រែ

-
នៅសម័យសង្រ្គាម សម្បត្តិវប្បធម៌ខ្មែរជាច្រើនបានរសាត់បាត់ពីទឹកដីខ្មែរទៅកាន់សឹងគ្រប់ទិសទីពេញពិភពលោក

-
ឱ!ផ្ទៃស្រុកខ្មែរ

-
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលរថយន្តមួយគ្រឿងពីសាធារណរដ្ឋឆែកសម្រាប់ប្រមូលកាកសំណល់រាវ ផ្ដល់ជូនមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង

-
២៩ កញ្ញា ២០២១

១. ៨ខែ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូងកើនឡើង ១១,៣% ស្មើនឹង ៦៣៥,៥លានដុល្លារ ខណៈប្រទេសទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែតុលាខាងមុខនេះ – AMS Economy ២. គិតត្រឹមថ្ងៃទី២៨ កញ្ញា ប្រជាពលរដ្ឋជាង ៨ពាន់គ្រួសារក្នុងឃុំ-សង្កាត់ចំនួន៣០ នៃស្រុកក្រុងចំនួន៥ របស់ខេត្តបន្ទាយមានជ័យ បានរងជំនន់ទឹកភ្លៀង ក្នុងនោះជាង ១ពាន់គ្រួសាររងគ្រោះខ្លាំងជាងគេរហូតត្រូវបានជម្លៀសចេញពីផ្ទះ – FN ៣. រដ្ឋបាលខេត្តកែប គ្រោងស្នើសុំកាត់ដីរបស់រដ្ឋប្រមាណ ៥ហិកតាឱ្យទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សម្រាប់សាងសង់ពន្ធនាគារថ្មីមួយ នៅស្រុកដំណាក់ចង្អើរ – ភ្នំពេញបុស្តិ៍ ៤. អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានឈ្នះការបោះឆ្នោតជ្រើសរើសតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាច ហើយលោកក៏នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនផងដែរ – Reuters ៥. របាយការណ៍៖ ចន្លោះឆ្នាំ ២០១៨ និង ២០២០ WHO រកឃើញករណីរំលោភបំពានផ្លូវភេទចំនួន ៨០ករណី ក្នុងអំឡុងពេលការងារស្រាវជ្រាវលើមេរោគ Ebola នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ…
-
អ្នកឃ្លាំមើល និងនិយតករអូស្រ្តាលី អំពាវនាវឱ្យមានការរឹតត្បឹតការប្រើប្រាស់ទិន្នន័យអ៉ីនធឺណិតរបស់ក្រុមហ៊ុន Google ក្នុងការលក់ការផ្សាយពាណិជ្ជកម្មគោលដៅ ដោយនិយាយថាការគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុននេះធ្វើឱ្យប៉ះពាល់ដល់អ្នកបោះពុម្ពផ្សាយ អ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់

ប្រធានគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) លោក Rod Sims រំពឹងថាការជំរុញជាសកលដើម្បីបង្កើនបទបញ្ជាអាជីវកម្មពាណិជ្ជកម្មរបស់ Google នឹងបង្កើនឱកាសនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអ៉ីនធឺណិតអាមេរិក និងនិយតករ។ ដោយឡែក ក្រុមហ៊ុន Google និយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការដកសេវាកម្មស្នូលពីអូស្រ្តាលីដោយសារច្បាប់មួយដែលណែនាំដោយ ACCC បានបង្ខំឱ្យបង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសម្រាប់មាតិកាដែលជំរុញនូវដំណើរម៉ាស៊ីនស្វែងរក (search engine) របស់ខ្លួន។ សាខាផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google បានផ្ដល់ការងារឱ្យប្រជាជនអូស្ដ្រាលីជាង ១៥ ០០០នាក់ និងរួមចំណែកក្នុងសេដ្ឋកិច្ចអូស្ដ្រាលីដោយគិតជាទឹកប្រាក់សរុប ២,៤៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ប្រភព៖ Reuters
-
ក្រោយក្រុមតាលីបង់បានគ្រប់គ្រងអាហ្វហ្កានីស្ថាន ចៅក្រមជាស្រ្តីអាហ្វហ្កានីស្ថានជាង ២២០នាក់កំពុងលាក់ខ្លួន ព្រោះខ្លាចមានការសងសឹកពីសំណាក់ជនឧក្រិដ្ឋ ដែលខ្លួនបានកាត់ទោសជាប់ពន្ធនាគារ

យោងតាមអតីតចៅក្រម លោកស្រី Masooma អតីតចៅក្រមស្រីជាច្រើននាក់ដែលកំពុងលាក់ខ្លួននៅទូទាំងអាហ្វហ្កានីស្ថាន បានទទួលការគំរាមកំហែងដល់ជិវិតពីសមាជិកក្រុមតាលីបង់។ សារសំឡេង និងលេខដែលមិនស្គាល់ជាច្រើនបានគំរាមគំហែងរូបនាង បន្ទាប់ពីឧក្រិដ្ឋជនរាប់ពាន់នាក់ ត្រូវបានដោះលែងពីពន្ធនាគារ។ បច្ចុប្បន្ន រូបនាង និងចៅក្រមស្ដ្រីផ្សេងៗទៀតកំពុងសម្ងំលាក់ខ្លួន ហើយផ្លាស់ទីកន្លែងរស់នៅរៀងរាល់ ២-៣ថ្ងៃម្តង ដើម្បីការពារខ្លួន។ ប្រភព៖ BBC