-
ណើនសេដ្ឋកិច្ចសកលស្ថិតក្នុងរង្វង់ ៦.០% ក្នុងឆ្នាំ២០២១ និង៤.៩% ក្នុងឆ្នាំ២០២២

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៖ កំណើនសេដ្ឋកិច្ចសកលស្ថិតក្នុងរង្វង់ ៦.០% ក្នុងឆ្នាំ២០២១ និង៤.៩% ក្នុងឆ្នាំ២០២២ ហើយការងើបឡើងវិញ នៃសេដ្ឋកិច្ចនៃបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ នឹងមានល្បឿនខុសគ្នា។ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ ត្រូវបានវាយតម្លៃឡើងវិញថានឹងមានកំណើនខ្ពស់ជាងមុន ក្នុងអត្រា២.២% ហើយនឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ ៥% ដោយសារការកើននូវតម្រូវការសកល, ការបន្តសក្តានុពលកំណើននៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗនៃវិស័យគាំទ្រផ្សេងទៀត។
-
ទំនាក់ទំនងរវាងអូស្ដ្រាលី និងចិនបានធ្លាក់ចុះមួយកម្រិតទៀត បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងសន្តិសុខជាមួយអាមេរិក និងអង់គ្លេស ដែលមានឈ្មោះថា AUKUS

ទំនាក់ទំនងរវាងអូស្ដ្រាលី និងចិនបានធ្លាក់ចុះមួយកម្រិតទៀត បន្ទាប់ពីការប្រកាសកិច្ចព្រមព្រៀងសន្តិសុខជាមួយអាមេរិក និងអង់គ្លេស ដែលមានឈ្មោះថា AUKUS ខណៈពេលដែលអូស្ត្រាលីកំពុងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ច និងផលប៉ះពាល់នៃការផ្លាស់ប្ដូរគោលនយោបាយបរទេស។ ក្រុមអ្នករិះគន់បាននិយាយថា អូស្ត្រាលីមើលរំលងផលប្រយោជន៍ផ្ទាល់ខ្លួនជាច្រើន ក្នុងការចូលរួមប្រឆាំងនឹងចិន។ ជាក់ស្ដែង ច្បាប់ទូលំទូលាយថ្មីដើម្បីប្រឆាំងការរីករាលដាលឥទ្ធិពលបរទេសក្នុងអូស្ត្រាលី បានដាក់ក្រុមពលរដ្ឋអូស្ត្រាលីដើមកំណើតចិនក្រោមការឃ្លាំមើលយ៉ាងម៉ត់ចត់។ ច្បាប់នេះបានធ្វើឱ្យមានការរើសអើងពូជសាសន៍ និងជំរុញឱ្យមានភាពភ័យខ្លាចក្នុងចង្កោមជនជាតិភាគតិច។ ទន្ទឹមនឹងនេះ សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអូស្រ្ដាលី បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ម្ចាស់ឧស្សាហកម្មផលិតស្រាក្រហម និងកសិករជាច្រើន។ ផែនការវិនិយោគរបស់ក្រុមហ៊ុនចិនជាច្រើននៅអូស្ត្រាលី ត្រូវបានរារាំងដោយរដ្ឋាភិបាលដោយគ្មានហេតុផលច្បាស់លាស់។ ប្រភព៖ New York Times
-
វត្ថុបុរាណខ្មែរចំនួន ៥រូប នឹងបញ្ជូនពីប្រទេសអង់គ្លេស ត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី២៩ កញ្ញា ២០២១

-
ជំនន់ទឹកភ្លៀងបណ្តាយឱ្យជន់លិចផ្ទះសំបែង ផលដំណាំ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន ៣ភូមិ

-
សម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្ម សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន

-
ក្រុងបាត់ដំបងសម្បូរទៅដោយ ស្ថាបត្យកម្មសំណង់បេតិកភណ្ឌល្អប្រណិតរាប់មិនអស់ ដែលបានបន្សល់ទុកតាំងពីសម័យបុរាណ និងសម័យអាណានិគមបារាំង រហូតមកដល់សម័យបច្ចុប្បន្ន

-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សោកស្តាយចំពោះការ ផ្តើមបង្កើត ច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដោយតំណាងរាស្រ្តអាមេរិក និងជឿថា នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយប្រធានាធិបតី ចូ ប៉ៃដិន នោះទេ

ភ្នំពេញ ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្តែងការសោកស្តាយ ចំពោះការរៀបចំសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយតំណាងរាស្រ្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ឯកឧត្តមជឿជាក់ថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ ការលើកឡើងរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ត្រូវបាន លោក Alan Lowenthal តំណាងរាស្រ្តអាមេរិក អះអាងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ត្រូវបានរដ្ឋសភាអាមេរិកអនុម័ត ប៉ុន្តែលោកមិនបានបង្ហាញបន្ថែមឡើយថា សេចក្តីស្នើច្បាប់នេះនឹងទៅដល់ដៃព្រឹទ្ធសភា និងប្រធានាធិបតីអាមេរិកនៅពេលណានោះទេ។ ឯកឧត្តម ផៃ ស៊ីផាន ថ្លែងថា នេះជាព័ត៌មានគួរឱ្យសោកស្ដាយមួយ ដែលសេចក្តីស្នើច្បាប់របស់សភាជាន់ទាបសហរដ្ឋអាមេរិក មានឈ្មោះថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» ឬ «H.R 4686» ផ្ដោតលើការទាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ ប្រាសចាកពីការពិតជាក់ស្ដែង…
-
សម្តេចតេជោ ហ៊ុន សែន ទទួលបានលិខិតរបស់លោក យឹម ស៊ីណន រួចហើយ និងបានប្រគល់ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីពិនិត្យ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានទទួលរួចហើយនូវលិខិតរបស់លោកយឹម ស៊ីណន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ហើយលិខិតនេះសម្តេចក៏បានប្រគល់ជូនទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើលបញ្ហាទាំងឡាយ និងឲ្យខិតខំរកដំណោះស្រាយដើម្បីក្មួយៗទាំងអស់ចំនួន១០នាក់ ទទួលបានយុត្តិធម៌ ដែលតុលាការបានចោទប្រកាន់ពាក់ព័ន្ធករណីរដ្ឋប្រហារ៩វិច្ឆិកា
-
ទីបំផុត Messi រកបានគ្រាប់ដំបូងឱ្យ PSG ខណៈ Real Madrid ចាញ់ក្នុងដីខ្លួនឯង នៅ Champions League

-
អ្វីទៅជាគោលបំណងចម្បងនៃ AUKUS?

អ្វីទៅជាគោលបំណងចម្បងនៃ AUKUS? AUKUS អាចនឹងជះឥទ្ធិពលអ្វីខ្លះដល់សន្តិសុខនៅតំបន់អ៊ឺរ៉ុប? តើសម្ព័ន្ធភាពសន្តិសុខ AUKUS នេះអាចនឹងផ្ដល់នូវផលប៉ះពាល់ផ្នែកសន្តិសុខអ្វីខ្លះទៅដល់តំបន់អាស៊ីអាគ្នេយ៍? តើ AUKUS និង QUAD នេះមានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងដូចម្ដេចខ្លះ? សូមស្តាប់ការបកស្រាយរបស់ លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឍមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងអ្នកសម្របសម្រួល លោក ទន់ លីណាសុផាឬទ្ធិ ២៩ កញ្ញា ២០២១