-
បឹងកេត និង ព្រះខ័នរាជស្វាយរៀង ដែលឈ្នះ៣ប្រកួតជាប់ៗគ្នាជើងទី២ លីគកំពូលកម្ពុជា នឹងប្រជែងយក៣ពិន្ទុ សម្រាប់សប្តាហ៍ទី១៧

-
វគ្គរដ្ឋបាលកីឡា មានសារៈសំខាន់ ដើម្បីបញ្ជ្រាបចំណេះដឹងរដ្ឋបាលកីឡា ការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

-
សម្តេចក្រឡាហោម ស ខេង នាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាផែនការការងារស្តីពីការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម ចាវ ឃើជឺ សមាជិក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ ក្នុងកិច្ចប្រជុំ និងពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះផងដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃភាគីទាំងពីរ ដែលរួមមាន៖ ភាគីកម្ពុជាមានវត្តមានអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធ។ ដោយឡែកភាគីសាធារណរដ្ឋប្រជាមានិតចិន មានការចូលរួមពី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អគ្គនាយករងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន និងតំណាងការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងមន្ត្រីទំនាក់ទំនងទំនាក់ទំនងកិច្ចការប៉ូលីស នៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាកព័ន្ធផងដែរ៕ដោយ-រ៉ាវុធ
-
រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំឧត្តុង្គ

-
២៨ កញ្ញា ២០២១

១. គ្រោះរាំងស្ងួតនៅកម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ ធ្វើឱ្យខូចខាតដំណាំស្រូវជាង ២០ម៉ឺនហិកតា និងធ្វើឱ្យកម្ពុជាខាតបង់ថវិកាអស់ប្រមាណ ១០០លានដុល្លារ – ថ្មីៗ ២. ៨ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយជាង ១៦ម៉ឺនតោន កើនឡើង ២៥១% ខណៈការនាំចេញក្រូចថ្លុងមានជាង ៣ម៉ឺនតោន កើនឡើង ១៣០,៥% – រស្មីកម្ពុជា ៣. គម្រោងវិនិយោគតម្លៃ ១៣០លានដុល្លារ លើផ្ទៃដី ១៤៤ហិកតា នៅកោះទន្សាយ របស់ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយរីសត ឯ.ក ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី ២៧ កញ្ញា ដោយរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិវិនិយោគរយៈពេល ៥០ឆ្នាំ – ភ្នំពេញបុស្តិ៍ ៤. អភិបាលរដ្ឋ New South Wales របស់អូស្ត្រាលី ព្រមានថា ប្រជាជននៅទីក្រុងស៊ីដនី ដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រឈមនឹងការរារាំងពីសកម្មភាពសង្គមផ្សេងៗ ទោះបីជាពួកគេអាចមានសេរីភាពនៅខែធ្នូខាងមុខនេះក៏ដោយ – Reuters ៥.…
-
ព្រឹទ្ធសភាអាមេរិកបានបរាជ័យក្នុងការអនុម័តច្បាប់កញ្ចប់ថវិកា និងព្យួរដែនកំណត់ខ្ចីបំណុល ដើម្បីជៀសវាងការបិទដំណើរការរដ្ឋាភិបាលអាមេរិក និងវិបត្តិមិនអាចទូទាត់សងបំណុលទាន់ពេលកំណត់

ក្នុងសម័យប្រជុំនាថ្ងៃទី២៧ កញ្ញា ព្រឹទ្ធសភាអាមេរិកបានបរាជ័យក្នុងការអនុម័តច្បាប់កញ្ចប់ថវិកា និងព្យួរដែនកំណត់ខ្ចីបំណុល ដើម្បីជៀសវាងការបិទដំណើរការរដ្ឋាភិបាលអាមេរិក និងវិបត្តិមិនអាចទូទាត់សងបំណុលទាន់ពេលកំណត់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីបានព្រមានថា ថវិកាជាតិអាមេរិកនឹងរីងស្ងួតនៅក្នុងខែកញ្ញានេះ។ ក្នុងការបោះឆ្នោតសម្រេចសេចក្ដីព្រាងច្បាប់នេះ គេឃើញថា សំឡេងគាំទ្រមានចំនួន ៤៨ និងសំឡេងប្រឆាំងមានចំនួន ៥០ ដោយសមាជិកគណបក្សសាធារណរដ្ឋទាំងអស់បានបោះឆ្នោតប្រឆាំង។ មកទល់ពេលនេះ សភាអាមេរិក ត្រូវចាត់វិធានការណាមួយដើម្បីជៀសវាងការបិទរដ្ឋាភិបាល និងកង្វះលទ្ធភាពសងបំណុល។ អ្នកវិភាគជាច្រើនបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់អាមេរិក និងពិភពលោក នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ហើយអាចឈានចូលវិបត្តិសេដ្ឋកិច្ចថ្មីមួយទៀតក្នុងកំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ ប្រសិនបើរដ្ឋាភិបាលអាមេរិកបរាជ័យក្នុងការបំពេញកាតព្វកិច្ចសងបំណុល។ ប្រភព៖ CNBC
-
នៅថ្ងៃទី២៧ កញ្ញា ក្រសួងការបរទេសចិនបានថ្លែងថា ការដោះលែងលោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Huawei គឺជាការបង្ហាញពីភាពខ្លាំងរបស់ចិន ហើយកាណាដាគួររៀនពីចំនុចនេះ

-
ប្រធានាធិបតីបារាំង Emmanuel Macron ត្រូវបានប្រជាពលរដ្ឋគប់ពងមាន់ដាក់ពេលកំពុងចូលរួមព្រឹត្តិការណ៍មួយនៅទីក្រុងលីយ៉ុង

-
សហជីពកសិករឥណ្ឌា បានចាប់ផ្តើមធ្វើបាតុកម្មទូទាំងប្រទេសដើម្បីប្រារព្ធខួបមួយឆ្នាំចាប់តាំងពីសភាបានអនុម័តច្បាប់ស្ដីពីកសិកម្ម

សហជីពកសិករឥណ្ឌា បានចាប់ផ្តើមធ្វើបាតុកម្មទូទាំងប្រទេសដើម្បីប្រារព្ធខួបមួយឆ្នាំចាប់តាំងពីសភាបានអនុម័តច្បាប់ស្ដីពីកសិកម្ម ចំនួន០៣ ដែលពួកគេនិយាយថាជា គំរាមកំហែងដល់ការរស់នៅរបស់ពួកគេ ហើយនេះជាការតវ៉ាតវ៉ាដ៏យូរបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំ ដោយនាយករដ្ឋមន្ត្រី Narendra Modi។ អង្គការ Samyukta Kisan Morcha ដែលជាអង្គការឆ័ត្រនៃសហជីពកសិដ្ឋានប្រហែល៤០ បាននិយាយថា៖ “ការិយាល័យ ស្ថាប័នអប់រំ និងគ្រឹះស្ថានពាណិជ្ជកម្មទូទាំងប្រទេសត្រូវបានបិទ។” ប្រភព៖ DW
-
សមត្ថកិច្ចខណ្ឌដូនពេញ បង្ហាញមុខជនសង្ស័យ ៦នាក់ ទាំងអ្នកលួច និងអ្នកទទួលផលចោរកម្ម មុនបញ្ជូនទៅតុលាការនៅរសៀលនេះ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។ ការបង្ហាញមុខជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ មុននឹងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃនេះ។ លោកវរសេនីយ៍ទោ អ៊ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក កម្លាំងនគរបាលជំនាញនគរបាលខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជាបន្តបន្ទាប់។ លោកវរសេនីយ៍ទោ បានបញ្ជាក់ថា នៅមុនពេលឈានដល់ការឃាត់ខ្លូនជនសង្ស័យទាំង ៦នាក់ នោះគឺ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូកង់បីឥណ្ឌា (passapp) ពណ៌លឿង បានធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ប្រជាពលរដ្ឋចតរថយន្តទុកនៅមុខផ្ទះពេលរាត្រី នៅមូលដ្ឋានសង្កាត់បឹងរាំង បានសម្រេច ត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រួចមន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងម៉ូតូកង់បីឥណ្ឌា ១គ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។…