-
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល

-
នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ២០ម៉ឺនដូស

-
នៅ ស្រីពៅ ចង់ឲ្យប្រដាល់សកល មានកម្មវិធីប្រកួតរៀងរាល់សប្តាហ៍ដូចគុនខ្មែរ ដើម្បីកីឡាករ កីឡាការិនី ពង្រឹងសមត្ថភាពឆ្ពោះ ទៅស៊ីហ្គេម នៅវៀតណាម

-
Man Utd ចង់បានខ្សែបំរើ Tottenham ម្នាក់ត្រៀមជំនួស Pogba ប្រសិនបើចាកចេញ

-
របាយការណ៍នៅថ្ងៃទី២៨ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួស ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៧នាក់។ ៤. កូវីដ ៨៨១ករណី និងជាសះស្បើយ ៥៣២នាក់។ អ្នកឆ្លងសរុប ១១១ ៦៧៣នាក់ អ្នកជាសះស្បើយ ១០២ ២២២នាក់ អ្នកស្លាប់ ២ ៣០២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១៥នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ១ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៩ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទទួលបានការកោតសរសើរពីបណ្តាប្រទេសលោកខាងលិចលើកម្មវិធីចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩

ជាង៩៨% នៃមនុស្សពេញវ័យនៅកម្ពុជាទាំងអស់បានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស ខណៈដែល ៦៥% បានចាក់វ៉ាក់សាំងបង្ការពេញលេញ ហើយចំនួននេះបាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ “ភ្នំពេញជារាជធានីដែលមានអាត្រាចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ បានច្រើនជាងគេបំផុតនៅលើពិភពលោក” នេះបើតាមសារព័ត៌មាន The World ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Boston សហរដ្ឋអាមេរិក ចេញផ្សាយថ្ងៃទី២៧ កញ្ញា ២០២១។ ប្រភព៖ The World, បកប្រែដោយ FN
-
ទីកន្លែងដែលអ្នកវិជ្ជមានកូវីដ១៩ បានចេញចូល

១. អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta បានចូលកាត់សក់នៅ ហាងកាត់សក់ ពិសិដ្ឋស្ទាយថ្មី 📍ស្ថិតនៅ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ២. រកឃើញអ្នកវិជ្ជមាន ជាបុគ្គលិក ហាង មីហឹរ KIMMO 📍ស្ថិតនៅផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ៣. រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកផ្នែកឥណទាន នៃធនាគារ កាថេ យូនៃធីត Cathay United Bank 📍ស្ថិតនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
ក្បាច់ចម្លាក់នៅលើជញ្ជាំងនៃប្រាសាទក្រវ៉ាន់ ខេត្តសៀមរាប

-
ជីវិតនៅជនបទម្យ៉ាង 🌾🍃🌽🍅🐓
