-
អស់ទាស់! កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ!

-
នៅទីក្រុងកំពង់ផែ Iquique ភាគខាងជើងឈីលី🇨🇱មានមនុស្សជាង ៣ ០០០នាក់បានដើរក្បួន ដោយមានទាំងការវាយតប់ និងដុតបំផ្លាញទ្រព្យសម្បត្តិនៅជំរុំជនអន្តោប្រវេសន៍ផង ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាខុសច្បាប់

នៅទីក្រុងកំពង់ផែ Iquique ភាគខាងជើងឈីលី🇨🇱មានមនុស្សជាង ៣ ០០០នាក់បានដើរក្បួន ដោយមានទាំងការវាយតប់ និងដុតបំផ្លាញទ្រព្យសម្បត្តិនៅជំរុំជនអន្តោប្រវេសន៍ផង ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាខុសច្បាប់ កាលពីថ្ងៃទី២៥ កញ្ញា។ ប៉ូលិសបានបំបែកការវាយតប់មួយចំនួន ដែលបង្កដោយជនជាតិឈីលី ក្នុងការវាយប្រហារជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាដែលរស់នៅតាមផ្លូវ។ ដោយឡែក ជនអន្តោប្រវេសន៍ជាច្រើន បានដើរជុំវិញទីក្រុង ដើម្បីព្យាយាមរកកន្លែងដើម្បីបោះជំរុំ និងបិទបាំងពីក្រុមបាតុករទាំងនោះ។ បាតុកម្មនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីប៉ូលិសជម្លៀសចេញនូវជំរុំជនអន្តោប្រវេសន៍ដែលរស់នៅក្នុងទីលាននៃទីក្រុងជាង១ឆ្នាំហើយ។ ជនអន្តោប្រវេសន៍ទាំងនេះភាគច្រើនក្រីក្រ គ្មានឯកសារស្របច្បាប់ និងមានរបរមិនច្បាស់លាស់។ វ៉េណេស៊ុយអេឡា🇻🇪កពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យមនុស្សរាប់លាននាក់ចាកចេញពីប្រទេស។ អតិផរណាបានកើនឡើងដល់ ៣ ០០០%។ ប្រភព៖ CNA
-
សេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន

-
អាមេរិក រាយការណ៍អំពីការកើនឡើងទ្វេដងនៃចំនួនប្រជាជន ដែលទទួលរងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរក្រោយទទួលទានថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតដែលមានឈ្មោះថា Ivermectina ដើម្បីព្យបាលជម្ងឺកូវីដ១៩

ក្នុងឆ្នាំ២០២១នេះ FDA ទទួលរបាយការណ៍ចំនួន ៤៩ អំពីការពុល និងប្រតិកម្មធ្ងន់ធ្ងរផ្សេងទៀត ក្នុងនោះករណីស្លាប់មាន ១៤ករណី ដែលក្នុងឆ្នាំ២០២០ មានករណីពុលត្រឹមតែ ២៣ ប៉ុណ្ណោះ។ អ្នកអត្ថាធិប្បាយមួយចំនួនបានបំផុសបំផុលអំពីប្រសិទ្ធភាពនៃថ្នាំនេះ ខណៈថ្នាំ Ivermectina នេះមិនត្រូវបានអនុម័តដោយនិយតករដើម្បីព្យាបាលជម្ងឺកូវីដ១៩ឡើយ។ នាយកមជ្ឈមណ្ឌលឱសថម៉ិកស៊ិកលោកស្រី Susan Smolinske បានលើកឡើងថា អ្នកដែលបានប្រើប្រាស់ថ្នាំនេះហើយ តែងប្រឈមនឹងករណីសន្លប់ ប្រកាច់ វិលមុខ និងមានបញ្ហាសរសៃប្រសាទជាដើម។ ប្រភព៖ Financial Times
-
កីឡាការិនី វី ស្រីស្រស់ សប្បាយចិត្តស្មើជាមួយ នៅ ស្រីពៅ នៅសង្វៀន Ultimate Boxing Championship

-
មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង៨នាក់ទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតនៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានីម៉ូហ្គាឌីសស៊ូ នៃប្រទេសសូម៉ាលី 🇸🇴 នៅថ្ងៃទី២៥ កញ្ញា

គ្រាប់បែកត្រូវបានបំផ្ទុះនៅពេលដែលប៉ូលិសកំពុងត្រូតពិនិត្យ។ ការវាយប្រហារនេះផ្តោតទៅលើក្បួនរថយន្តមួយឆ្ពោះទៅវិមានប្រធានាធិបតី ក្នុងកំឡុងពេលរង់ចាំនៅប៉ុស្តិ៍ត្រួតពិនិត្យដ៏មមាញឹក។ ហេតុការណ៍នេះកើតឡើងប៉ុន្មានម៉ោង បន្ទាប់មានការបំផ្ទុះគ្រឿងផ្ទុះនៅជិតទីបញ្ជាការយោធាសូម៉ាលីក្នុងរដ្ឋធានី តែមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសឡើយ។ ក្រុមសកម្មប្រយុទ្ធអ៉ីស្លាម អាល់សាបាប់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ប្រជាជនជាច្រើនបានរិះគន់អ្នកនយោបាយសូម៉ាលី ចំពោះស្ថានការណ៍អសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន ដោយអះអាងថា អ្នកនយោបាយទាំងនោះត្រូវបានបង្វែរចំណាប់អារម្មណ៍ ទៅរកដំណើរការបោះឆ្នោតយឺតយ៉ាវ និងជម្លោះកាន់តែខ្លាំងឡើងរវាងប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។ ប្រភព៖ BBC
-
របាយការណ៍នៅថ្ងៃទី២៦ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួស ១៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ៨៣៩ករណី និងជាសះស្បើយ ៥៣០នាក់។ អ្នកឆ្លងសរុប ១០៩ ៩២៦នាក់ អ្នកជាសះស្បើយ ១០១ ១៨៥នាក់ អ្នកស្លាប់ ២ ២៦១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៥៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១៤៥នាក់ ឃាត់រថយន្ដ ៣គ្រឿង ឃាត់ម៉ូតូ ១៤គ្រឿង ពិន័យជាប្រាក់ ១ ៤០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៧ កញ្ញា ២០២១
-
ក្រុមតាលីបង់ បានបាញ់សម្លាប់ជនចាប់ជំរិត ៤នាក់ ហើយព្យួរសាកសពរបស់ពួកគេនៅទីសាធារណៈ ក្នុងទីក្រុងហេរ៉ាតរបស់អាហ្វហ្គានីស្ថាន

សាកសពទាំងនោះ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង ក្រោយមានការចោទប្រកាន់ថា បានចាប់ជំរិត កូនប្រុសរបស់អ្នកជំនួញម្នាក់។ សាកសពមួយត្រូវបានព្យួរពីលើរថយន្តស្ទូចនៅកណ្តាលទីក្រុង ខណៈសាកសពបីទៀតត្រូវបានដាក់បង្ហាញនៅកន្លែងផ្សេងៗគ្នា។ ការណ៍ដ៏គួរឱ្យរន្ធត់នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមន្ត្រីតាលីបង់បានព្រមានថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដូចជា ការប្រហារជីវិត និងការកាត់អាវៈយវៈនឹងបន្តមានឡើងវិញ ដើម្បីទប់ស្កាត់ការចាប់ជំរិត។ ប្រភព៖ BBC
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្រុម Arsenal យកឈ្នះ Tottenham ៣ទល់១ នៅ Premier League កាលពីយប់មិញ

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ មាន់ខ្នាយមាស Tottenham ក្នុងលទ្ធផល ៣ទល់នឹង១ កាលពីយប់មិញ នៅ Premier League ។ ៣គ្រាប់របស់ក្រុម កាំភ្លើងធំរកបានដោយ កីឡាករ Emile Smith Rowe នៅនាទី១២ គ្រាប់ទី២ រកបានដោយ Pierre-Emerick Aubameyang នៅនាទី២៧ និងគ្រាប់ទី៣ រកបានដោយ Bukayo Saka នៅនាទី៣៤ ខណៈ១គ្រាប់របស់ Spurs រកបាននៅវគ្គទី២ ដោយកីឡាករ Son Heung-min នៅនាទី៧៩ ។