-
dwin van der Sar ស្នើអោយក្របខ័ណ្ឌ Champions League ប្រើទម្រង់លេងថ្មី

-
ការដឹកនាំប្រកបដោយទស្សនៈវិស័យមុតស្រួចធ្វើឱ្យកម្ពុជារួចផុតពីការយាយីនៃជម្ងឺឆ្លងសកល

ការទូតវ៉ាក់សាំងដ៏ឆ្លាតវៃរបស់កម្ពុជាបានជួយសង្រ្គោះ និងការពារជីវិតប្រជាជនខ្មែរប្រកបដោយប្រសិទ្ធភាព។ រាជរដ្ឋាភិបាលបានស្វះស្វែងគ្រប់ច្រកល្ហកដើម្បីរកវ៉ាក់សាំងមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។ រាជធានីភ្នំពេញ ដែលមានប្រជាជនប្រមាណ ២លាននាក់ ឥឡូវនេះបានក្លាយជារាជធានីដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងច្រើនជាងគេបំផុតនៅលើពិភពលោក។ កម្ពុជារំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនបានប្រមាណ ៨០% (ឬស្មើនឹង ១៣លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់ យ៉ាងយូរត្រឹមខែវិច្ឆិកាខាងមុខនេះ ។ ដោយមានវឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយនឹងវិធានការទប់ស្កាត់ និងព្យាបាលដ៏រឹងមាំ, កម្ពុជានឹងអាចសម្រេចបានភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្តើរៗនៃសកម្មភាពសង្គម-សេដ្ឋកិច្ច រួមមានការបើកដំណើរការឡើងវិញសាលារៀន ការទទួលភ្ញៀវទេសចរអន្តរជាតិ និងសកម្មភាពធុរកិច្ចគ្រប់វិស័យទូទាំងប្រទេស ដើម្បីរក្សាលំនឹងជីវភាព និងភាពសុខដុមរបស់ប្រជាជនក្រោមដំបូលសន្តិភាព។ ✍🏽-ចិន្តកវី
-
“ផ្សារក្រមួនទី២” នៅក្នុងស្រុកបន្ទាយស្រី

-
មេដឹកនាំកំពូលកម្ពុជា-វៀតណាម-ឡាវ មានជំនួបកំពូលមួយ នៅទីក្រុងហាណូយ

-
ទឹកធ្លាក់ឆាយយោង

-
បឹងកេត និងព្រះខ័នរាជស្វាយរៀង បន្តឈ្នះ៣ប្រកួតជាប់ៗគ្នា នៅជើងទី២ លីគកំពូលកម្ពុជា

-
សហព័ន្ធកីឡាបាល់កម្ពុជា បង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ពានរង្វាន់ AFC ASIAN CUP CHINA 2023 Qualifiers (Playoff) និង AFC U23 ASIAN CUP Uzbekistan 2022 – Qualifiers

-
ឯកឧត្តម ជាម សុភា នាំសម្ភារៈមួយចំនួនឧបត្ថម្ភក្រុមកីឡាជម្រើសជាតិវាយសីកម្ពុជា

-
មេដឹកនាំកំពូលកម្ពុជា-វៀតណាម-ឡាវ មានជំនួបកំពូលមួយ នៅទីក្រុង ហាណូយ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ច សហប្រតិបត្តិការ លើគ្រប់វិស័យ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា បានចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ឯ,ឧ ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងឯ,ឧ ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ បានមានជំនួបកំពូលមួយនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបកំពូលនេះធ្វើឡើងនាទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្ដវៀតណាម។ បើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបកំពូល មេដឹកនាំនៃគណបក្សទាំងបី បានវាយតម្លៃខ្ពស់នូវអត្ថន័យ និងសារសំខាន់នៃជំនួប កំពូលនេះ។ មេដឹកនាំគណបក្សនីមួយៗ បានជូនដំណឹងគ្នាទៅវិញទៅមកអំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួន ក្នុងនោះមានការងារគណបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ច សង្គមពិសេសក្នុងទិដ្ឋភាពបង្ការ និងប្រឆាំងជំងឺកូវីដ-១៩។ មេដឹកនាំនៃគណបក្សទាំងបី ក៏បានពិគ្រោះយោបល់គ្នាអំពីកិច្ចកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នាអំពីសារសំខាន់ នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរមួតរវាងបក្សទាំងបីនៃប្រទេសទាំងបីផងដែរ។ នៅក្នុងជំនួបនេះ មេដឹកនាំនៃគណបក្សទាំងបី បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តា យន្តការដែលមានស្រាប់ និងបន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងបី ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់…
-
រូបភាពថតដោយកូនផ្កាយរណបដែលបង្ហោះដោយ យុវជនមួយក្រុម “Team FGC Cambodia 2021”
