-
សម្តេចតេជោ ហ៊ុន សែន៖ដោយមានវឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំង កម្ពុជាសម្លឹងឆ្ពោះទៅរកការបើកដំណើរការពេញលេញឡើងវិញ

-
កម្ពុជារំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនបានប្រមាណ ៨០% (ឬស្មើនឹង ១៣លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់ យ៉ាងយូរត្រឹមខែវិច្ឆិកាខាងមុខនេះ

-
ដាស់តឿន ខ្លួនឯង កុំឱ្យវង្វេង 📖📚

-
កូនសត្វខ្លាឃ្មុំមួយក្បាល 🐻 ត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន និងយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ កញ្ញា ២០២១ ដើម្បីបន្តការពារ និងអភិរក្ស

-
សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាពិតជាមានមោទនភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

-
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ការគាំទ្រដោយសប្បុរសចំពោះកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ ថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូនៅយប់ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា ការប្រែប្រួលតថភាពនៃសតវត្សទី២១ ទាមទារនូវអង្គការសហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងមានភាពរហ័សរហួនក្នុងការឆ្លើយតប ។ អង្គការនេះ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្លួនជាងមុននូវអភិក្រមដោះស្រាយបញ្ហា តាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជា សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះកិច្ចខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្មរបស់លោកអគ្គលេខាធិការអង្កការសហប្រជាជាតិក្នុងការរៀបចំអង្គការនេះឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាសមាជិក ។ សម្តេចតេជោ ថា ទំនាក់ទំនងរវាងក្រុមប្រឹក្សាសន្តិសុខអង្គមហាសន្និបាត និងអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ក៏ត្រូវមានការពង្រឹងឡើងវិញផងដែរ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាសូមធ្វើការបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ។ កម្ពុជាប្រកាន់ទស្សនៈថា ការបង្កើនភាពជាតំណាងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលគ្របដណ្តប់ចំណែកធំបំផុតនៃប្រទេសជាសមាជិក គឺជាអាទិភាពចម្បងបំផុត ហើយកម្ពុជាក៏គាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ(WPS) ដែលនឹងធ្វើសមាហរណកម្មទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យ ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា ៕…
-
ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,០៥០,៩០៦នាក់ (គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា)

ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,០៥០,៩០៦នាក់ ក្នុងនោះរួមមាន១. ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៨៧៥,៥៣១នាក់២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៥០,១៣៣នាក់៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៤២៥,២៤២នាក់ ចំនួនវ៉ាក់សាំងសរុបដែលទទួលបានមកត្រឹមថ្ងៃនេះចំនួន ៣២,៦០៦,៦៤០ដូស ចំនួនវ៉ាក់សាំងនៅសល់ក្នុងស្តុកគិតត្រឹមថ្ងៃនេះ ៣,៥៤០,២៩០ដូសនេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕
-
បក្សាបក្សីនៅឧទ្យានឫស្សីត្រឹប 🐦

-
សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ នៅទីក្រុងញូយ៉ក

-
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦

សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ នៅទីក្រុងញូយ៉ក ក្រោមមូលបទ “ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម-ដើម្បីស្តារឡើងវិញពីជំងឺកូវីដ១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ” ២៥ កញ្ញា ២០២១