-
ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង មានកម្ពស់ ៣,៩៩ម៉ែត្រ បង្កឱ្យទឹកហូរកាត់លើស្ពានតាម៉ុកកម្ពស់ ០,៣០ម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ

-
ជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ

ភ្នំពេញៈនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ នៅទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងឯកឧត្តម ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡា បានចូលរួមប្រជុំជំនួបកំពូល វៀតណាម-កម្ពុជា-ឡាវ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម
-
សន្តិភាព និងសន្តិសុខអន្តរជាតិមានសារៈសំខាន់បំផុតសម្រាប់អនាគតប្រកបដោយចីរភាព

កម្ពុជាសូមបញ្ជាក់ជាថ្មីអំពីជំហរដែលប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុង ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ ២០០៦ មក, កម្ពុជាបានរួមចំណែកតាមរយៈការបញ្ជូនកងកម្លាំងជាង ៧.៥០០នាក់ ដើម្បីបម្រើក្នុងបេសកកម្មរក្សាសន្តិភាពផ្សេងៗនៅទូទាំងពិភពលោករបស់អង្គការសហប្រជាជាតិ 🇺🇳។ កងកម្លាំងរបស់យើងមួយចំនួនបានធ្វើពលិកម្មបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មការពារជនស្លូតត្រង់។ លើសពីនេះ កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្តួចផ្តើមរក្សាសន្តិភាពបូក (A4P+) របស់លោកអគ្គលេខាធិការ។ កម្ពុជាក៏គាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដែលនឹងធ្វើសមាហរណកម្មទស្សនៈវិស័យយេនឌ័រដ៏មានអត្ថន័យទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានា។ ✍🏽 SPM
-
កម្ពុជាពិតជាមានមោទកភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូ

កម្ពុជាពិតជាមានមោទកភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ក្រោមមូលបទ “ការពង្រឹង ពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដែលជាសារសំខាន់ក្នុងបរិបទបច្ចុប្បន្ននេះ ។ តាមទស្សនៈរបស់ខ្ញុំ, របៀបវារៈចម្បងនៃកិច្ចប្រជុំកំពូល គឺ “ពហុភាគីនិយមផ្ដល់អាទិភាពដល់ការរួមគ្នា (convergences) ដែលមានជាអាទិ៍៖ ការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងសង្គមសេដ្ឋកិច្ច ឱ្យមានភាពរឹងមាំឡើងវិញ, ការរួមគ្នាប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងការកែទម្រង់អង្គការ ពាណិជ្ជកម្មពិភពលោកជាដើម។ ✍🏽 SPM
-
ប្រទេសធំ និងតូច តែងតែមានប្រវត្តិសាស្ត្រ, វប្បធម៌, ប្រពៃណី, របៀបរបបរស់នៅ និងការរៀបចំនយោបាយខុសៗគ្នា

-
គោម៉ – Lucanus Cervus

-
របាយការណ៍នៅថ្ងៃទី២៥ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ២ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ ១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ៨៣០ករណី និងជាសះស្បើយ ៤៧៣នាក់។ អ្នកឆ្លងសរុប ១០៩ ០៨៧នាក់ អ្នកជាសះស្បើយ ១០០ ៦៥៥នាក់ អ្នកស្លាប់ ២ ២៤៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១០ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៣នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៦ ២០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៦ កញ្ញា ២០២១
-
ដំណាំស្រូវជាង០៣ពាន់ហិកតា ក្នុងស្រុកចំនួន៣ របស់ខេត្តបាត់ដំបង កំពុងតែទទួលរងផលប៉ះពាលដោយជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះ

យ៉ាងហោចណាស់ មានស្រុកចំនួន០៣ នៅក្នុងខេត្តបាត់ដំបង ដែលរងនូវផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ជាប់ៗគ្នាកន្លងមកនេះ បានបង្កធ្វើឲ្យដំណាំស្រូវក្នុងស្រុកទាំងនោះទទួលរងនូវការលិចលង់ប្រមាណជាង៣ពាន់ហិកតា។នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង កាលពីចុងសប្តាហ៍ ថ្មីៗនេះ។ លោក ហុង ឆេត ជាមន្ត្រីក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបញ្ជាក់យ៉ាងច្បាស់ទៀតថា៖ ក្នុងរយៈពេលភ្លៀងនៅតែបន្តធ្លាក់យ៉ាងជោគជាំ ប៉ុន្មានថ្ងៃកន្លងមកនោះ បានបង្កធ្វើឲ្យស្រុកចំនួន០៣ ទទួលរងនូវផលប៉ះពាល់ពីទឹកជំននទឹកភ្លៀង បណ្តាលឲ្យមានការលិចលង់ប៉ះពាល់ដល់ដំណាំស្រូវ ចំនួនប្រមាណ ៣.៤១៧ហត.ដោយក្នុងនោះ ស្រុកបវេល មានឃុំចំនួន៨ រងប៉ះពាល់ដល់ដំណាំស្រូវ ចំនួន២.១១៧ហត, ស្រុកថ្មគោល មានឃុំចំនួន១០រងប៉ះពាល់ដល់ដំណាំស្រូវ ចំនួន៥០០ហត. និងស្រុកមោងឫស្សី មានឃុំចំនួន៩ឃុំ បានរងនូវផលប៉ះពាល់ដំណាំស្រូវ ចំនួន៨០០ហត.។ ក្នុងសេចក្តីរាយការណ៍ផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងរបស់រដ្ឋបាលស្រុកបវេល បានឲ្យដឹងផងដែរថា៖ក្រៅពីដំណាំស្រូវក្នុងនោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងស្រុក ក៏ទទួលរង នូវ ផលប៉ះពាល់ផងដែរ ដូចជា៖ប៉ះពាល់លិចភូមិនិងផ្ទះសម្បែងប្រជាពលរដ្ឋ ចំនួន៥២៥ខ្នងផ្ទះស្មើនិង៥៤១គ្រួសារ។ប៉ះពាល់ផ្លូវជនបទ ចំនួន៥២ឌ្សែ ប្រវែងជិត ២១គម.។ល។ លោក ហុង ឆេត មន្ត្រីសម្របសម្រួលនៃក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ដោយឡែកនៅក្នុងស្រុកមោងឫស្សី មានឃុំចំនួន០២ ដែលកំពុងទទួលរងនូវផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមក្នុងមូលដ្ឋាន ជារួមមាន៖ ឃុំតាលាស់ មានផ្លូវក្រួសក្រហមចំនួន៤ខ្សែ…
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ប្រវត្តិសាស្ត្របានប្រាប់យើងម្តងហើយម្តងទៀតថា ការជ្រៀតជ្រែក និងការប្រើប្រាស់ជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ច ផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ

ផ្ទុយទៅវិញ, ជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្តែង ដែលបានឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ។ ប្រសិនបើយើងអាចចាត់ទុកជាមេរៀននូវព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន, ការគោរពនូវបំណងប្រាថ្នានៃប្រជាជាតិនីមួយៗ និងសិទ្ធិរបស់ប្រជាជនក្នុងការសម្រេចចិត្តដោយ ខ្លួនឯង គឺជាគុណតម្លៃមួយដ៏ធំធេង។ ✍🏽 SPM