-
បន្ទាប់ពីផ្ទុះការតវ៉ារឿងត្រាបក្ស៖សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កោះប្រជុំពិសេសជាមួយថ្នាក់ដឹកនាំ

-
ផ្កានៅឧទ្យានឫស្សីត្រឹប

-
គោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ស្មារតីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ

វិចារណកថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ជាសមិទ្ធផលដ៏ឧត្តុងឧត្តមថ្លៃថ្លាកើតចេញពីឆន្ទៈរួមរបស់ប្រជាជនកម្ពុជាមកពីគ្រប់និន្នាការនយោបាយ ដែលសម្តែងឡើងតាមរយៈការបោះឆ្នោតជាសកលក្រោយឆ្នាំ១៩៩៣ បាននិងកំពុងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងកាន់តែមានការរីកចម្រើនលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ។ ប្រជាជនកម្ពុជាទូទាំងប្រទេសដែលកំពុងរស់នៅក្រោមពន្លឺនៃសុខសន្តិភាព វិបុលភាព ភាពសុខដុមរមនា និងសុភមង្គលពេញលេញក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សូមចូលរួមសម្តែងនូវក្តីអំណរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសខួបទី២៨ ថ្ងៃបដិសន្ធិរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ (២៤ កញ្ញា ១៩៩៣- ២៤ កញ្ញា ២០២១) ។ បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ មិនស្ថិតក្រោមការកៀបសង្កត់ មិនស្ថិតក្រោមខ្សែញាក់របស់បរទេសណា ហើយប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តសិទ្ធិស្វ័យសម្រេចរបស់ខ្លួនចំពោះជោគវាសនានៃអនាគតរបស់មាតុភូមិ។ ប៉ុន្តែមេរៀនពីអតីតកាលក្នុងពេលដែលកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយ នៅតែស្ថិតក្នុងស្មារតីនៃការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ មិនអាចរលុបទៅវិញបានឡើយ ។ មេរៀនទាំងនោះឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា នៅពេលដែលប្រទេសមួយបាត់បង់ឯករាជ្យ បាត់បង់អធិបតេយ្យ និងបូរណភាពទឹកដី ប្រជាជាតិនៃប្រទេសនោះនឹងត្រូវធ្លាក់ទៅក្នុងស្ថានភាពនៃគ្រោះរលត់រលាយដោយសារសង្រ្គាម រងនូវក្តីវិនាស ការនិរាសព្រាត់ប្រាស់…
-
ប្រធានសហព័ន្ធកីឡាហុកគី អះអាងថា យើងអាចជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣ ទាល់តែមានគ្រូបង្វឹកខ្លាំង កីឡាករ កីឡាការិនីខ្លាំង

-
អង្គការសមាគមចំនួន២រៀបចំបទបង្ហាញស្តីពីកិច្ចបង្កើនល្បឿនចូលរួមជាមួយWHOក្នុងការសិក្សាស្រាវជ្រាវពីប្រភពមេរោគCovid-19នៅមន្ទីរពិសោធន៍ Fort Detrickរបស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ បានរៀបចំបទបង្ហាញស្តីពីកិច្ចបង្កើនល្បឿនចូលរួមជាមួយWHOក្នុងការសិក្សាស្រាវជ្រាវពីប្រភពមេរោគCovid-19នៅមន្ទីរពិសោធន៍ Fort Detrickរបស់សហរដ្ឋអាមេរិក។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគាំទ្រនូវការលើកឡើងរបស់លោក ទុំប៉ែន វីរៈវិទូ ប្រធានអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ ដែលបានគូសបញ្ជាក់ថាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ ប្រទេសចិនអនុវត្តបានឈានមុខគេ ហើយពិភពលោកទទួលបានអត្ថប្រយោជន៍ជាច្រើនពីភាពរីកចម្រើនផ្នែកវិទ្យាសាស្រ្តរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដែលសហរដ្ឋអាមេរិកត្រូវសហការជាមួយចិន មិនមែនដាក់សម្ពាធឆន្ទៈរបស់ខ្លួនទៅលើចិននោះទេ។ លោក ទុំប៉ែន វីរៈវិទូ បានបន្ថែមថា ចិនបានទទួលអ្នកជំនាញអង្គការសុខភាពពិភពលោកធ្វើការស្រាវជ្រាវពីប្រភពដើមជំងឺវីរុសនៅប្រទេសខ្លួនចំនួន២លើក កំណត់បានសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្រ្តនិងច្បាស់លាស់នៅក្នុងរបាយការណ៍ស្រាវជ្រាវប្រភពដើមជំងឺវីរុសរួមគ្នារវាងចិននិងអង្គការសុខភាពពិភពលោក បង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលបន្ទាប់លើកិច្ចស្វែងរកប្រភពដើមជំងឺវីរុសជាសកល។ កិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសនិងកិច្ចជំរុញស្វែងរកប្រភពដើមជំងឺវីរុសត្រូវការសាមគ្គីគ្នានិងសហការគ្នាពីបណ្ដាប្រទេស សុទ្ធតែត្រូវការផ្សព្វផ្សាយពីស្មារតីវិទ្យាសាស្រ្ត។ ក្នុងន័យនេះ សហរដ្ឋអាមេរិកក៏ត្រូវមានទំនួលខុសត្រូវលើការបើកចំហមន្ទីរពិសោធន៍ Fort Detrick សម្រាប់ការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញពីWHOផងដែរ។ លើសពីនេះ អង្គពិធីយល់ឃើញថា រលកថ្មីនៃជំងឺវីរុសនៅតែបន្តញាញីលើសកលលោក ហើយយើង សង្ឃឹមថាអាមេរិកយកចិត្តទុកដាក់ស្តាប់សម្លេងពិតរបស់សហគមន៍អន្តរជាតិតាមបែបវិទ្យាសាស្រ្ត ហើយត្រូវសាមគ្គីគ្នាជាមួយចិនជាពិសេស ព្រមទាំងត្រូវមានទំនួលខុសត្រូវខ្ពស់ដោយបើកចំហឱ្យ WHOបានទៅស្រាវជ្រាវនៅមន្ទីរពិសោធន៍ Fort Detrick ដើម្បីរួមគ្នាក្នុងលក្ខខណ្ឌវិទ្យាសាស្រ្តដែលចិនបាននិងកំពុងអនុវត្ត ដែលចិនតែងធ្វើជាអ្នកគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសលើអន្តរជាតិនិងក្នុងកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមជំងឺវីរុស៕
-
ឡានទេសចរណ៍នេះ មានបំពាក់នូវប្រព័ន្ធបត់បែនពិសេសមួយ ដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត

តួឡានអាចពង្រីកចេញជាជញ្ជាំង និងពិដានឱ្យក្លាយជាបន្ទប់សណ្ឋាគារ ២ជាន់ ដែលមានដល់ទៅ ៥បន្ទប់ យ៉ាងទំនើប និងមានផាសុកភាព។ នៅជាន់ទីមួយ មានបន្ទប់ទទួលភ្ញៀវមួយ ដែលមានសាឡុង និងតុតូចមួយ ព្រមទាំងម៉ាស៊ីនបញ្ចាំងវីដេអូមួយ មានផ្ទះបាយសម្រាប់ចម្អិនអាហារដោយខ្លួនឯង និងបន្ទប់ទឹក។ នៅផ្នែកខាងក្រៅឡាន មានរានហាលមួយដែលអាចសម្រាក និងគយគន់ថ្ងៃលិច។ បច្ចុប្បន្ន ដំណើរកំសាន្ដដោយប្រើប្រាស់ឡានបែបនេះ មាននៅភាគខាងជើងព័រទុយហ្កាល់ និងម៉ារ៉ុក។ តម្លៃពីប្រហែល ៨៧៥ ដុល្លារក្នុងមួយសប្តាហ៍សម្រាប់ដំណើរកម្សាន្តនៅព័រទុយហ្កាល់ និងប្រហែល ៧៩៥ ដុល្លារក្នុងមួយសប្តាហ៍នៅម៉ារ៉ុក។ 🎥 Startup Selfie
-
សារលិខិត សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១

-
ក្រុមហង្សក្រហម Liverpool គ្រោងធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះការផ្ទេរ តារាឆ្នើរបស់ក្លឹប Bayern Munich

-
វីរបុរស Leicester កីឡាករ Wes Morgan បរិច្ចាកប្រាក់ចូលនិវត្តន៍ ១ម៉ឺនផោន ដល់មន្ទីរពេទ្យកុមារ

-
ស៊ីហ្គេម លើកទី៣១ នៅវៀតណាម អាចនឹងសម្រេចជាផ្លូវការនៅខែតុលាខាងមុននេះ
