-
របាយការណ៍នៅថ្ងៃទី២៣ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៦នាក់ និងរបួស ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២២នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៤. កូវីដ ៨២២ករណី និងជាសះស្បើយ ៤៩៤នាក់។ អ្នកឆ្លងសរុប ១០៧ ៤៤១នាក់ អ្នកជាសះស្បើយ ៩៩ ៦២៨នាក់ អ្នកស្លាប់ ២ ១៩៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៤ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ៨០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៤ កញ្ញា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អ្នកលេងកណ្តាប់ដៃ៦គូ នឹងឡើងមកអង្រួនសង្វៀន ULTIMATE BOXING CHAMPIONSHIP 2021 ខណៈកីឡាការិនី នៅ ស្រីពៅ ជួប វី ស្រីស្រស់

-
គណបក្សប្រជាជនកម្ពុជា ទទួលសមាជិកថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិ

-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨២២នាក់, ជាសះស្បើយ ៤៩៤នាក់, ស្លាប់ចំនួន ២១នាក់

-
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac ចំនួន ៣លានដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជានៅថ្ងៃទី២៤ កញ្ញា ២០២១

-
នៅថ្ងៃទី២៤ កញ្ញានេះ គឺជាខួបទី ២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា “កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ ១) អំណាចនីតិបញ្ញត្តិ, ២)នីតិប្រតិបត្តិ និង ៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម។ ប្រភព៖ SPM
-
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានថ្លែងថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានថ្លែងថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលចិនអំពីដៃគូសន្ដិសុខត្រីភាគីរវាងអូស្ត្រាលី អង់គ្លេស និងអាមេរិក ដែលហៅកាត់ថា AUKUS។ លោក Hussein បានជួបជាមួយរដ្ឋមន្ដ្រីការពារជាតិអូស្រ្ដាលី លោក Peter Dutton និងសម្ដែងក្ដីបារម្ភរបស់ម៉ាឡេស៊ី ដោយបានសង្កត់ធ្ងន់ទៅលើការបង្កើត AUKUS នេះថា អាចនឹងបង្អាក់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះហើយ គ្រប់ភាគីទាំងអស់គួរតែទប់ស្កាត់ក្នុងការប្រើប្រាស់សកម្មភាពយោធា ដែលអាចបង្ករាលដាលជាជម្លោះមួយ។ ប្រភព៖ SCMP
-
បន្ទាប់ពីព្រះអង្គម្ចាស់ក្សត្រីម៉ារីមិនព្រមប្រគល់ត្រា

-
បង្កួយស្លាបឥណ្ឌូចិន

ឈ្មោះខ្មែរ៖ បង្កួយស្លាបឥណ្ឌូចិនឈ្មោះតាមតំបន់៖ បង្កួយស្លាប ឬបង្កួយហោះឈ្មោះតាមវិទ្យាសាស្ត្រ៖ Draco indochinensis Smith, 1928 សត្វបង្កួយនេះ មានដើមកំណើតតែក្នុងកម្ពុជា និងវៀតណាមខាងត្បូង តែប៉ុណ្ណោះ។ ពួកវា រស់នៅក្នុងតំបន់ព្រៃធំៗ ឬព្រៃក្រាស់ ក្នុងរយៈកម្ពស់ចាប់ពី ៥០០ម ឡើងទៅ ហើយចូលចិត្តរស់នៅតាមដើមឈើ ជាងនៅលើដី។ ប្រភព៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា