-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៤៥០គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

-
ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជា ធ្លុងមួយ ដើម្បីបញ្ឈប់វិបត្តិកូវីដ១៩ និងចៀសវាង ឱ្យបាន នូវការយកការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ

-
ពិធីក្រុងពាលីបញ្ចុះសីមា សាងសង់អគារសិក្សាថ្មីជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ

-
កម្ពុជាមាតុភូមិយើង២៤.កញ្ញា.២០២១
មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៤.កញ្ញា.២០២១ LD5 សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អបអរសាទរទិវារំលឹកខួប២៨ឆ្នាំថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ និង សូមជនរួមជាតិគោរព ការពារ និងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិប តេយ្យ និងអារ្យធម៌អង្គរដ៏បវររបស់ជាតិសាសន៍យើង ក្នុងការដឹកនាំមាតុប្រទេសឆ្ពោះ ទៅជាកោះសន្តិភាព រុងរឿងថ្កុំថ្កើងតរៀងទៅ៕..អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD1 នៅថ្ងៃទី២៤កញ្ញានេះ គឺជាខួបទី២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចសំខាន់បំផុតមួយដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញគឺ កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ៕..ឃ្លីប(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD4 អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ឯ.ឧ ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា ២៨ឆ្នាំនេះ គ្រប់ស្ថាប័នរដ្ឋអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្មារតីរដ្ឋធម្មនុញ្ញ ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពទីងី) LD2 ព្រឹកនេះវ៉ាក់សាំង ៣លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា, សម្តេចតេជោ បានមានប្រសាសន៍ថា វ៉ាក់សាំងមិនត្រឹមការពារអាយុជីវិតយើងប៉ុណ្ណោះទេ តែវ៉ាក់សាំងធ្វើឱ្យសេដ្ឋកិច្ច សង្គមវិលទៅរកភាពប្រក្រតីប្រសើរឡើងវិញ ៕…អាន(សម្រួលអត្ថបទលីដា+រូបភាពទីងី) LD រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ…
-
រំលឹកទៅដល់ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺនឹកទៅដល់តួអង្គប្រវត្តិសាស្ត្រដែលជាស្ថាបនិកដំបូងគឺ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ:ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរសម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា នៅក្នុងសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបប្រតិបត្តិការការងារ និងរបររកស៊ី ប៉ុន្តែវាជារឿងធម្មតានោះទេ។ ថ្ងៃនេះប្រហែលអ្នកអាចមានការធ្វើដំណើរទាក់ទងនឹងអាជីវកម្មដែលមិនរំពឹងទុក ឬការផ្លាស់ប្តូរទីតាំងថ្មី។ ក្រៅពីនេះរាសីថ្ងៃនេះនឹងផ្តល់ដល់លោកអ្នកនូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់ ហើយអ្នកក៏មិនចាំបាច់ខំប្រឹងរកផ្លូវដោះស្រាយបញ្ហានោះដែរ ពីព្រោះអ្វីៗនឹងអាចស្រាយចេញបានដោយខ្លួនឯង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបណ្តាក់ទុន ឬផ្លាស់ប្តូរការងារតាមក្តីប៉ងប្រាថ្នាបានក្នុងពេលនេះ។ រាសីថ្ងៃនេះ ហាមលោកអ្នកមិនឲ្យខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីរឿងគ្មានប្រយោជន៍សម្រាប់ការងារ ។ អ្នកគួរចាប់ផ្តើមរាល់ការងារទាំងអស់នៅពេលព្រឹក ប៉ុន្តែក៏ត្រូវចេះចែករំលែកកំលាំងឲ្យសមស្រប គឺត្រូវថ្លឹងថ្លែងសុខភាព និងការងារ។ អ្វីដែលហាមធ្វើបំផុតនៅក្នុងថ្ងៃនេះ គឺការអនុវត្តកិច្ចការងារណាដែលមានមហិច្ចតាធំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារនានាមានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន ឬដាក់ចេញការងារថ្មី នោះឳកាសនៃភាពជោគជ័យយូរអង្វែងមានកំរិតខ្ពស់។ ប៉ុន្តែមិនត្រូវប្រញាប់ប្រញាលទទួលការផ្តល់ជូននានា ពីដៃគូជំនួញរបស់អ្នកឡើង ពីព្រោះពុំមានស្ថេរភាពនោះទេ។ អ្នកគួរសម្រេចចិត្ត ដោយខ្លួនឯង និងពឹងលើបទពិសោធន៍។ ហាមដាច់ខាតកុំពាក់ព័ន្ធនឹងគំនិតរិះគន់ទាំងឡាយឡើយ ពីព្រោះបំណងល្អរបស់អ្នកក៏នឹងអាចក្លាយជាភាពអវិជ្ជមានរំខានដល់ភាពរីកចម្រើននៃការងាររបស់អ្នកទៅវិញ។…
-
រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ ១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។២៖ គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។៣៖ រក្សាការឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១។
-
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ

-
២៣ កញ្ញា ២០២១

១. លោក នេត្រ ភក្ត្រា៖ គ្រំចំពុះទាជាអាហារសមុទ្រ មានវត្តមាននៅផ្សារទំនើបម៉ាក្រូ ជាផ្នែកមួយជួយគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍ -FN ២. កម្ពុជា លែងមានក្នុងបញ្ជីប្រទេសតម្រូវឱ្យធ្វើចត្តាឡីស័ក៣ថ្ងៃ ក្នុងមណ្ឌលប្រទេសជប៉ុនហើយ ប៉ុន្តែពលរដ្ឋពីកម្ពុជាទៅដល់ជប៉ុន ត្រូវបន្តរស់នៅដោយឡែកក្នុងកន្លែងផ្ទាល់ខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ មុននឹងចេញតាមផ្លូវសាធារណៈ – ថ្មីៗ ៣. ក្រុមហ៊ុន HGB Motors Assembly បោះទុន ប្រមាណ ៧លាន ដុល្លារ វិនិយោគ លើ រោងចក្រ ផ្គុំ និង ដំឡើងរថយន្ត នៅ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ – ភ្នំពេញបុស្តិ៍ ៤. អាមេរិក និងអង់គ្លេស បង្ហាញការស្វាគមន៍ចំពោះការសន្យារបស់ចិន ក្នុងការបញ្ឈប់ការផ្ដល់មូលធិនិដល់គម្រោងអភិវឌ្ឍថាមពលធ្យូងថ្មនៅក្រៅប្រទេស ប៉ុន្តែពួកគេនៅតែអំពាវនាវឱ្យចិនប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងស្រុក – CNA ៥. តៃវ៉ាន់ បានដាក់ពាក្យសុំចូលជាសមាជិករបស់កិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ CPTPP តែចិនបានបញ្ចេញប្រតិកម្មភ្លាមៗ…
-
តៃវ៉ាន់បានដាក់ពាក្យស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្ដរប៉ាស៊ីហ្វិក CPTPP ជាផ្លូវការ

តៃវ៉ាន់បានដាក់ពាក្យស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្ដរប៉ាស៊ីហ្វិក CPTPP ជាផ្លូវការ ក្រោយពេលដែលរដ្ឋាភិបាលចិន បានស្នើសុំចូលជាសមាជិក។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ អ្នកស្រី Wang Mei-hua សម្ដែងពីក្ដីព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់ចិន ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ហើយបារម្ភថាវត្តមានរបស់មហាអំណាចចិន អាចប៉ះពាល់ដល់សំណើរបស់កោះតៃវ៉ាន់។ តៃវ៉ាន់ត្រូវបានរារាំងក្នុងការចូលជាសមាជិកនៃស្ថាប័នអន្តរជាតិនានា ដោយសារតែការទទូចរបស់ចិនថា តៃវ៉ាន់ជាផ្នែកមួយនៃចិន ជាជាងប្រទេសមួយដាច់ដោយឡែក។ CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកើតឡើងនៅពេលលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP និងមានប្រទេសជាសមាជិកចំនួន ១១ ដូចជា កាណាដា អូស្ត្រាលី ប្រ៊ុយណេ ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ប្រភព៖ CNA