-
សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅតាមទីវត្តអារាមមួយចំនួន ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

-
សហព័ន្ធកីឡាហុកគី បើកវគ្គបច្ចេកទេសគ្រូកម្រិត១ ជូនគ្រូបង្វឹកតាមបណ្តាក្លិប ដើម្បីបង្កើនធនធាន នៅកម្ពុជា

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិនៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាត អ.ស.ប នៅថ្ងៃទី២៥កញ្ញា

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (អ.ស.ប.) លើកទី៧៦ ក្រោមមូលបទ «ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម-ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក។
-
លោកហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះបោសសម្អាតផ្លូវ នៅស្ពានព្រែកសំរោង

-
ប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ទៅជូនកងទ័ពការពារព្រំដែន ទិសប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

-
Achraf Hakimi រកបាន២គ្រាប់ម្នាក់ឯងជួយ Paris St-Germain បន្តឈ្នះនៅ Ligue 1

-
សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ កញ្ញា

សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ កញ្ញា ថា៖ ១. អាទិភាពរបស់កម្ពុជា តាំងពីដើមរហូតមកដល់ពេលនេះ គឺសិទ្ធិរស់រានមានជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងតាមអនុសញ្ញាអន្តរជាតិ ហើយដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាត្រូវដាច់ខាតរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមជាមួយការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា។ ២. កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជាប់ទោសទាំងអស់ គឺផ្ដល់ការចាក់វ៉ាក់សាំងជូនពួកគាត់ឱ្យបានគ្រប់ដូស។ ៣. កម្ពុជាចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហលទ្ធិប្រជាធិបតេយ្យ ៤. កម្ពុជាចង់បានកិច្ចសហប្រតិបត្តិការជាមួយលោក Vitit ដោយបង្កើតបរិយាកាស ដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដោយមិនទម្លាក់កំហុសឱ្យគ្នា។ ប្រភព៖ SPM
-
ឯកឧត្តម ហង់ជួន ណារ៉ុន បញ្ជាក់ថា ២ឆ្នាំបន្ទាប់ពីកូវីដ វាយលុកកម្ពុជា បានប្រែក្លាយវិបត្តិទៅជាឱកាស ក្នុងការលើកកម្ពស់ការអប់រំតាមបែបឌីជីថល និងបំណិនសតវត្សទី២១ ដល់គ្រូបង្រៀន

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា រយៈពេល២ឆ្នាំ បន្ទាប់ពីជំងឺកូវីដ-១៩វាយលុក កម្ពុជាបានប្រែក្លាយវិបត្ដិនេះទៅជាឱកាសក្នុងការលើកកម្ពស់ ការអប់រំតាមបែបឌីជីថល និងបំណិនសតវត្សទី២១ ដល់លោកគ្រូអ្នកគ្រូ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានីប្រធានគណៈកម្មការអប់រំយុវជន និងកីឡា កិច្ចការសាសនា វប្បធម៌និងទេសចរណ៍បានអញ្ជើញចូលរួមក្នុង កម្មវិធីសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីស្វ័យសិក្សា MoEYS E-Learning ៥ខែបន្ទាប់ពីការដាក់ ឲ្យប្រើប្រាស់ជាសាធារណៈ» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងវាយតម្លៃថា ២ឆ្នាំបន្ទាប់ពីកូវីដ បានវាយលុកនៅកម្ពុជា ក៏ដូចជានៅពិភពលោក យើងបានប្រែក្លាយវិបត្ដិកូវីដនេះ ឲ្យក្លាយទៅជាឱកាសនៃការលើកកម្ពស់ ការអប់រំបែបឌីជីថល ហើយក៏នឹងចូលរួមចំណែក ការលើកកម្ពស់បំណិនសតវត្សទី២១»។ រដ្ឋមន្ត្រីក្រសួងអប់រំបានបន្ថែមទៀតថា ការអប់រំបែបឌីជីថលក៏បានចូលរួមចំណែក ការលើកកម្ពស់បំណិនសតវត្សទី២១ ដែលជាបំណិនមួយយ៉ាងសំខាន់…
-
នគរបាលជាតិទទួលបានជ័យជម្នះជាលើកដំបូង ខណៈព្រះខ័នរាជស្វាយរៀង បន្តឈ្នះ២ប្រកួតជាប់ៗគ្នា នៅជើងទី២

-
កិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣
