-
គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ វាយប្រហារក្បែរ ក្រុងមែលប៊ន កាលពីថ្ងៃពុធ បង្ករការខូចខាត អាគារជាច្រើនខ្នង នៅក្នុងក្រុង និងធ្វើឱ្យរញ្ជួយ ទូទាំងរដ្ឋជិតខាង

ទីភ្នាក់ងារ ភូមិ សាស្រ្ត អូស្រ្តាលី និយាយ ថា៖ ” គ្រោះ រញ្ជួយ ដី កម្រិត ៦.០ រ៉ិចទ័រ វាយ ប្រហារ ក្បែរ ក្រុង មែលប៊ន កាល ពី ថ្ងៃ ពុធ បង្ករ ការ ខូច ខាត អាគារ ជាច្រើន ខ្នង នៅ ក្នុង ក្រុង និង ធ្វើឱ្យ រញ្ជួយ ទូទាំង រដ្ឋ ជិត ខាង” ។ ទីភ្នាក់ងារ ភូមិសាស្រ្ត អូស្រ្តាលី ថា គ្រោះ រញ្ជួយដី ដែល មាន អង្កត់ផ្ចិត ចម្ងាយ ប្រហែល ២០០ គីឡូម៉ែត្រ ភាគពាយព្យ នេះ…
-
ទីភ្នាក់ងារអាមេរិក FBI បញ្ជាក់ថាសាកសពដែលខ្លួនបានរកឃើញនៅឧទ្យានជាតិនៃរដ្ឋវីយូមីង (Wyoming) កាលពីថ្ងៃទី១៨ កញ្ញា គឺជាសាកសពរបស់នារីម្នាក់ឈ្មោះ Gabby Petito

ទីភ្នាក់ងារអាមេរិក FBI បញ្ជាក់ថាសាកសពដែលខ្លួនបានរកឃើញនៅឧទ្យានជាតិនៃរដ្ឋវីយូមីង (Wyoming) កាលពីថ្ងៃទី១៨ កញ្ញា គឺជាសាកសពរបស់នារីម្នាក់ឈ្មោះ Gabby Petito ដែលជាអ្នកសរសេរប្លុក ហើយក្រុមគ្រួសារកំពុងតាមរក។ នាង Petito អាយុ ២២ឆ្នាំ បានបាត់ខ្លួន បន្ទាប់ពីទៅទស្សនាឧទ្យានជាតិ Grand Teton ជាមួយគូដណ្តឹងរបស់នាងឈ្មោះ Brian Laundrie អាយុ ២៣ឆ្នាំ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានទៅលើការស្លាប់របស់នាងថាជាអំពើឃាតកម្ម ប៉ុន្តែមិនបញ្ជាក់ថាស្លាប់ដោយរបៀបណាឡើយ។ បច្ចុប្បន្ន ប៉ូលិសកំពុងស្វែងរកចាប់ខ្លួនលោក Laundrie ដែលជាមុខសញ្ញាគោលដៅក្នុងករណីឃាតកម្មនេះ។ ប្រភព៖ BBC
-
អាមេរិកបានសន្យាថានឹងបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៥០០លានដូសបន្ថែមទៀត សម្រាប់បរិច្ចាគទៅប្រទេសដទៃទៀត

កាលពីថ្ងៃទី២២ កញ្ញា អាមេរិកបានសន្យាថានឹងបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ៥០០លានដូសបន្ថែមទៀត សម្រាប់បរិច្ចាគទៅប្រទេសដទៃទៀត ខណៈពេលដែលសម្ពាធបានកើនឡើងឱ្យអាមេរិកចែករំលែកចំណែកវ៉ាក់សាំងរបស់ពួកគេទៅឱ្យពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលតាមរយៈ សន្និសីទវីដេអូ លោក Biden បាននិយាយថា៖ “វ៉ាក់សាំងបន្ថែមនេះនឹងធ្វើឱ្យការបរិច្ចាគសរុបរបស់អាមេរិកកើនដល់ជាង១.១ ពាន់លានដូស”។ អ្នកជំនាញសុខភាពបាននិយាយថាប្រទេសអ្នកមានបានធ្វើតិចតួចដើម្បី ជួយប្រទេសអ្នកក្រ។ មេដឹកនាំប្រទេសកំពុងអភិវឌ្ឍជាច្រើនក៏បានព្រមានថាការប្រមូលទុក វ៉ាក់សាំងដោយប្រទេសអ្នកមានអាចបង្កមេរោគបម្លែងថ្មីជាច្រើនលេច ឡើងក្នុងប្រទេសមានកង្វះវ៉ាក់សាំង។ ប្រភព៖ Reuters
-
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

-
ជប៉ុនដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេសដែលតម្រូវឲ្យធ្វើចត្តាឡីស័ក

-
បន្ទាប់ពីព្រះអង្គម្ចាស់ក្សត្រីម៉ារីមិនព្រមប្រគល់ត្រា : ក្រុមមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិចសម្រេចដាក់ប្តឹងទៅក្រសួងមហាផ្ទៃ

-
អ្នកជំងឺកូវីដ១៩ បានទៅ

១. ផ្សារថៃហួត ផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៨ កញ្ញា ម៉ោង១៤៖២១-១៤៖៣០។ ២. ហាង កាតុង ឡាកសា ផ្លូវ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៧ កញ្ញា ម៉ោង១២៖៥៤-១៣៖៣៧។ (ករណីDelta) ៣. ហាង Paris Baguette សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៨ កញ្ញា ម៉ោង០៩៖៤៧-១០៖២៦។ (ករណីDelta) ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើហើយមានរោគសញ្ញា ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ នៅទីតាំងដែលជិតបំផុត។ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

-
សារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅតាមទីវត្តអារាមមួយចំនួន ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ តាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៦

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ តាមប្រព័ន្ធវីដេអូ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៦ នៅថ្ងៃទី២៥ កញ្ញា ២០២១ ធ្វេីឡេីងក្រោមមូលបទ “ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម – ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវ ការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ”។ សម្តេចតេជោ នឹងគូសបញ្ជាក់អំពីយុទ្ធនាការចាក់វាក់សាំងថ្នាក់ជាតិប្រកបដោយជោគជ័យ ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់និងចីរភាព កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការត្រៀមលក្ខណៈធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) និងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា៕