-
ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលភាគច្រើនមកពីហៃទី 🇭🇹 កំពុងបោះជំរំតាមបណ្តោយស្ពានអន្តរជាតិ Del Rio

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលភាគច្រើនមកពីហៃទី 🇭🇹 កំពុងបោះជំរំតាមបណ្តោយស្ពានអន្តរជាតិ Del Rio ស្ថិតនៅព្រំដែនរវាងរដ្ឋតិចសាស ប្រទេសអាមេរិក និងម៉ិកស៊ិក 🇲🇽 រង់ចាំរថយន្តទទួលខ្លួនទៅកាន់ប្រទេសអាមេរិក។ ជនអន្តោប្រវេសន៍មួយចំនួន បានដើរឆ្លងទន្លេ Rio Grande ទៅកាន់ម៉ិកស៊ិកវិញដើម្បីជៀសវាងការនិរទេសខ្លួនត្រលប់ទៅស្រុកកំណើត (ហៃទី) ស្របពេលដែលរដ្ឋាភិបាលអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបណ្តេញជនចំណាកស្រុកចេញពីព្រំដែន។ ប្រភព៖ CGTN
-
របាយការណ៍នៅថ្ងៃទី២២ កញ្ញា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៦៣៨ករណី និងជាសះស្បើយ ៤៧៩នាក់។ អ្នកឆ្លងសរុប ១០៦ ៦១៩នាក់ អ្នកជាសះស្បើយ ៩៩ ១៣៤នាក់ អ្នកស្លាប់ ២ ១៧៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៨ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៨នាក់ ឃាត់យានយន្ដ គ្មាន ពិន័យជាប្រាក់ ១ ៦០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៣ កញ្ញា ២០២១
-
លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងបរិច្ចាគ វ៉ាក់សាំង Covid-19 ជាប្រវត្តិសាស្រ្តចំនួន៥០០ លាន ដូសបន្ថែមទៀត (មានវីដេអូ)

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជាក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិត បានទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន

ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស, កម្ពុជាសូមស្វាគមន៍នូវការកំណត់គោលដៅចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនពិភពលោក។ ដើម្បីសម្រេចគោលដៅនេះ, កម្ពុជាសូមអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ១៩ ទាំងអស់ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ និងប្រភពនៃវ៉ាក់សាំង ព្រមទាំងអំពាវនាវឱ្យកំណត់វ៉ាក់សាំងកូវីដ ១៩ ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និងអនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀត បើកចំហការផលិតវ៉ាក់សាំងកូវីដ១៩ យ៉ាងទូលាយទៅតាមតំបន់ និងប្រទេសនានា ដែលមានលទ្ធភាពតាមរយៈការផ្តល់ហិរញ្ញប្បទាន និងការលើកទឹកចិត្តដល់ការវិនិយោគលិការផលិតវ៉ាក់សាំង។ ទន្ទឹមនេះ, កម្ពុជាក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិត បានទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន។
-
ការឆ្លងរាលដាលជាសកលនៃជំងឺកូរីដ១៩ គឺជាវិបត្តិរួម

ហេតុនេះ កម្ពុជាយល់ស្របនឹងទស្សនៈថា “មិនមានប្រទេសណាអាចបញ្ឈប់វិបត្តិនេះតែម្នាក់ឯងបាននោះទេ។ យើងត្រូវធ្វើការរួមគា្ន, គាំទ្រគ្នាទៅវិញទៅមកហើយត្រូវចងចាំថា មិនមាននរណាម្នាក់អាចមានសុវត្ថិភាពនោះទេ ដ៏រាបណាទាំងអស់គ្នាមិនទាន់មានសុវត្ថិភាព”។ ជាមួយគ្នានេះ, ខ្ញុំសូមសង្កត់ធ្ងន់បន្ថែមថា “យើងត្រូវរួមគ្នាធ្វើកិច្ចការនេះតាម សមត្ថភាព និងលទ្ធភាពរៀងខ្លួនក្នុងទឹកចិត្តស្មោះសរ, ការទទួលខុសត្រូវខ្ពស់, សប្បុរសធម៌ និងមិនមានបង្កប់នូវរបៀបវារៈនយោបាយ”។ ✍🏽-សម្តេចតេជោនាយករដ្ឋមន្រ្តី
-
Live: សន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធីស្វ័យសិក្សា MoEYS E-Learning

-
ជីវៈចំរុះនៅឧទ្យានឫស្សីត្រឹប

-
កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗទាំង៤ផ្សេងទៀត នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Suzuki Cup 2022

-
សេចក្តីជូនដំណឹង ស្តីពី វគ្គបណ្ដុះបណ្ដាលដល់ឥតគិតថ្លៃលើជំនាញក្រលុកស្រា តាមរព័ន្ធអនឡាញ
