-
១៧ កញ្ញា ២០២១

១. អាជ្ញាធររឹបអូស និងកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាង ២០០គីឡូក្រាម ក្នុងខេត្តចំនួន ៤ រួមមានតាកែវ ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី – ភ្នំពេញបុស្តិ៍ ២. ក្រោយរុករករ៉ែមាសនៅខេត្តមណ្ឌលគិរីរួចមក ក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលីទើបទទួលបានអាជ្ញាបណ្ណក្នុងការរុករករ៉ែនៅក្នុងខេត្តត្បូងឃ្មុំ និងកំពុងសិក្សាពីផលប៉ះពាល់ – AMS Economy ៣. សាលារាជធានីភ្នំពេញ ប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំវេចខ្ទប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាមប្រភេទរបស់វា ចៀសវាងការផាកពិន័យទៅតាមច្បាប់ និងវិធានការរដ្ឋបាល – RFI ៤. កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានពង្រាយនាវាចំនួន ៥គ្រឿងនៅជុំវិញវិញកោះ Natuna ក្នុងសមុទ្រចិនខាងត្បូង ដើម្បីការពារសន្តិសុខ បន្ទាប់ពីនាវាអាមេរិក និងចិនបើកឆ្លងកាត់តំបន់នេះ – Al Jazeera ៥. គណៈកម្មការអុឺរ៉ុប បានបើកដំណើរការនូវស្ថាប័នទទួលបន្ទុកវិបត្តិសុខាភិបាលមួយ ដែលនឹងសម្របសម្រួលការចំណាយនូវថវិការបស់សហភាពអុឺរ៉ុបប្រមាណ ៣៥.៣ពាន់លានដុល្លារ ដើម្បីត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាតនាពេលអនាគត – CGTN
-
មនុស្សជំនិតលោកកឹម សុខា : ការរួបរួមមិនអាចធ្វើជាមួយអ្នកបន្តរំលោភច្បាប់និងបង្កជម្លោះ!

ភ្នំពេញៈ លោកមុត ចន្ថា មនុស្សជំនិតលោកកឹម សុខា បានបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃការរួបរួម គឺតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធគោរពរដ្ឋធម្មនុញ្ញ ច្បាប់អង្គការ និងស្ថាប័នរដ្ឋ ហើយនិងការកសាងទំនុកចិត្ត ការគោរពនិងការផ្តល់នូវតម្លៃឱ្យគ្នា ភាពស្មោះត្រង់ និងការតម្កល់ឧត្តមប្រយោជន៍ជាតិ/រួមខ្ពស់បំផុត។ ផ្អែកតាមកត្តាសត្យានុម័តនិងគោលការណ៍ ការរួបរួមទំនងមិនអាចធ្វើបានជាមួយអ្នកដឹកនាំនយោបាយ ឬបុគ្គលណាដែលរំលោភបំពានរដ្ឋធម្មនុញ្ញ ច្បាប់ និងស្ថាប័នរដ្ឋ ឬដែលតស៊ូមតិឱ្យមានអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង ការមិនផ្តល់តម្លៃឱ្យគ្នា និងគ្មានភាពស្មោះត្រង់បានឡើយ។លោកមុត ចន្ថា បានសរសេរបែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។
-
គ្មានការចរចាស្អីទេ!







