Category: នយោបាយ

  • ករណីវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសសិង្ហបុរីមានការកើនឡើងជាលំដាប់ នៅក្នុងខែកញ្ញានេះ

    ករណីវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសសិង្ហបុរីមានការកើនឡើងជាលំដាប់ នៅក្នុងខែកញ្ញានេះ

    នៅថ្ងៃទី១៨ កញ្ញា សិង្ហបុរីរកឃើញកូវីដ១៩ រហូតដល់ទៅ ១ ០០៩ករណី ជាកំណត់ត្រាមួយខ្ពស់បំផុតសម្រាប់សិង្ហបុរីនៅក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណា នៅសិង្ហបុរី ក្នុងរយៈពេល ២៨ថ្ងៃចុងក្រោយនេះ មានអ្នកឆ្លងប្រមាណ ៩៨% ជាករណីស្រាល ឬមិនមានរោគសញ្ញាសោះ។ គិតត្រឹមខែកញ្ញានេះ ប្រទេសនេះ មានប្រជាជន ទទួលបានវ៉ាក់សាំងទាំងពីរដូស ៨២% និងប្រមាណ ៨៤% ទទួលបានវ៉ាក់សាំងយ៉ាងតិចមួយដូស។ ប្រភព៖ CNA

  • ប្រមាណ ២៣៥នាក់នៅទីក្រុង Melbourne និង ៣២នាក់ទៀតនៅទីក្រុង Sydney ត្រូវបានចាប់ខ្លួន

    ប្រមាណ ២៣៥នាក់នៅទីក្រុង Melbourne និង ៣២នាក់ទៀតនៅទីក្រុង Sydney ត្រូវបានចាប់ខ្លួន

    អ្នកតវ៉ាប្រមាណ ២៣៥នាក់នៅទីក្រុង Melbourne និង ៣២នាក់ទៀតនៅទីក្រុង Sydney ត្រូវបានចាប់ខ្លួន ខណៈកងកម្លាំងប៉ូលិសមួយចំនួនបានរងរបួស ក្នុងហេតុការណ៍ប៉ះទង្គិចរវាងប៉ូលិសអូស្ដ្រាលីជាមួយអ្នកតវ៉ាប្រឆាំងការបិទខ្ទប់ កាលពីថ្ងៃទី១៨ កញ្ញាកន្លងទៅ។ មនុស្សប្រមាណ ៧០០នាក់ប្រមូលផ្ដុំគ្នាតាមកន្លែងជាច្រើននៅទីក្រុង Melbourne ខណៈមន្ត្រីប៉ូលិសជាង ២ពាន់នាក់បិទខ្ទប់មិនឱ្យមានការចេញចូលនៅកណ្ដាលទីក្រុង ព្រមទាំងដាក់ពង្រាយកម្លាំងតាមដងផ្លូវនានានៅក្នុងទីក្រុង Sydney។ មធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងនេះ ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ អូស្ត្រាលីរងការយាយីដោយវីរុស Delta តាំងពីពាក់កណ្ដាលខែមិថុនាមក ដែលបណ្ដាលឱ្យទីក្រុងមួយចំនួនដូចជា Melbourne, Syney និងរដ្ឋធានី Canberra កំពុងស្ថិតក្រោមការបិទខ្ទប់ដ៏តឹងរ៉ឹងមួយ។ នៅថ្ងៃទី១៨ កញ្ញា អូស្ដ្រាលីរកឃើញមានអ្នកឆ្លងថ្មី ១ ៨៨២ករណី ដែលភាគច្រើនគឺនៅទីក្រុង Sydney។ ប្រភព៖ Reuters

  • អត្ថាធិប្បាយ៖ មរតកដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

    អត្ថាធិប្បាយ៖ មរតកដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

    នៅក្នុងប្រវត្តិសាស្រ្តកម្ពុជាចុងក្រោយបានកត់ត្រា និងចងក្រងទុកនូវស្នាដៃ វីរភាពដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានធ្វើការបូជាទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីមាតុភូមិកម្ពុជាដ៏ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។

  • រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១នាក់ ចំណោមកម្មករ ៤៣នាក់ ក្នុងប្រតិបត្តិការចុះយកសំណាកការដ្ឋានសំណង់ខុនដូ ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta

    រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១នាក់ ចំណោមកម្មករ ៤៣នាក់ ក្នុងប្រតិបត្តិការចុះយកសំណាកការដ្ឋានសំណង់ខុនដូ ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta

    📍សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ១៩ កញ្ញា ២០២១ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

  • របាយការណ៍នៅថ្ងៃទី១៨ កញ្ញា

    របាយការណ៍នៅថ្ងៃទី១៨ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ២នាក់ និងរបួស ១១នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៥០នាក់។ ៤. កូវីដ ៦១២ករណី និងជាសះស្បើយ ៤៦០នាក់។ អ្នកឆ្លងសរុប ១០៤ ០៩៤នាក់ អ្នកជាសះស្បើយ ៩៧ ២២៧នាក់ អ្នកស្លាប់ ២ ១០៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១០៣ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣១៩នាក់ ឃាត់រថយន្ដ ៤គ្រឿង ឃាត់ម៉ូតូ ៤៤គ្រឿង ពិន័យជាប្រាក់ ១៣ ៤០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៩ កញ្ញា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៦១២នាក់ ជាសះស្បើយ ៤៦០នាក់ ស្លាប់ ១៣នាក់ គិតត្រឹមថ្ងៃទី១៩ កញ្ញា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១០៤.០៩៤នាក់ ចំនួនអ្នកជាសះស្បើយ៖ ៩៧.២២៧នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.១០៩នាក់

  • វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជា ជោគជ័យជំហានទី២របស់កម្ពុជា

    វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជា ជោគជ័យជំហានទី២របស់កម្ពុជា

    បន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនមនុស្សពេញវ័យចាប់ពីអាយុ១៨ឆ្នាំឡើងឈានទៅសម្រេចតាមផែនការមុនកាលកំណត់ ឥឡូវនេះ ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ក៏ឈានទៅសម្រេចបានតាមផែនការយ៉ាងឆាប់រហ័សដែរ។ កុមារ និងយុវវ័យកម្ពុជា ជិត២លាននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី១និងដូសទី២រួចជាស្រេច។ គិតត្រឹមពាក់កណ្ដាលខែកញ្ញា ២០២១ ប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ ១២ឆ្នាំឡើងនៅទូទាំងប្រទេសចំនួនជិត១២លាននាក់បានទទួលវ៉ាក់សាំង។ កម្ពុជាជាប្រទេសឈានមុខគេក្នុងចំណោម ៣៧ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនប្រជាពលរដ្ឋបានច្រើនជាងគេ ហើយរាជធានីភ្នំពេញ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុតក្នុងពិភពលោក។ ជោគជ័យនេះស្តែងចេញពីទស្សនៈវិស័យវែងឆ្ងាយ និងការសម្រេចចិត្តត្រូវនិងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ សូមទស្សនាវីដេអូ “វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជា ជោគជ័យជំហានទី២របស់កម្ពុជា” https://www.facebook.com/ams1minute/videos/560795765127560/

  • កេរដំណែលប្រវត្តិសាស្រ្ត

    កេរដំណែលប្រវត្តិសាស្រ្ត

    ប្រាសាទបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង 🇰🇭 🇰🇭 🇰🇭 📸-គឹម បញ្ញារ័តន៍

  • លោកជំទាវ បាន ស្រីមុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

    លោកជំទាវ បាន ស្រីមុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

    ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត នៅទីស្នាក់ការគណបក្សខេត្ត ។ លោកជំទាវ បាន ស្រីមុំ មានសប្រសាសន៍លើកឡើងថា ៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តនូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិ មានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានស្ថាបនាឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដោយយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍសង្គមជាតិ ។ លោកជំទាវប្រធាន បានផ្តាំផ្ញើដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត តាមផែននីមួយៗ ទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌…

  • អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា៖ « វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជាជោគជ័យជំហានទី២របស់កម្ពុជា»

    អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា៖ « វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ គឺជាជោគជ័យជំហានទី២របស់កម្ពុជា»

    នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលប្រមាណជាង១៥នាទី ក្រោមចំណងជើងថា«វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ គឺជាជោគជ័យជំហានទី២របស់កម្ពុជា»។ វីដេអូនេះ បានរំលេចឱ្យសាធារណជន ជាតិ និងអន្តរជាតិមើលឃើញអំពីលទ្ធផលជាក់ស្តែងជាផ្លែផ្កានិងជោគជ័យ ដែលកើតចេញមកពី «នយោបាយវ៉ាក់សាំង និងទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញ»។ ខ្លឹមសារវីដេអូបានបញ្ជាក់ថា បន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនមនុស្សពេញវ័យ ចាប់ពីអាយុ១៨ឆ្នាំឡើងឈានទៅសម្រេចតាមផែនការមុនកាលកំណត់ ឥឡូវនេះ ការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ក៏ឈានទៅសម្រេចបាន តាមផែនការយ៉ាងឆាប់រហ័សដែរ។ កុមារនិងយុវវ័យក្នុង ចំនួន ជិត២លាននាក់ក៏បានទទួលការចាក់វ៉ាក់សាំងដូសទី១និងដូសទី២រួចជាស្រេចហើយដែរ។ ជាសរុប រហូតមកទល់នឹងពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២១ នេះ នៅទូទាំងប្រទេស ប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ ១២ឆ្នាំឡើងចំនួនជិត១២លាននាក់ដែលបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ស្ទើររួចរាល់អស់ហើយ។ ការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ និងយ៉ាងសកម្មលឿនរហ័ស ទាំងសម្រាប់មនុស្សពេញវ័យ ទាំងសម្រាប់កុមារនិងយុវវ័យ ទាំព្រមទាំងងការចាក់ដូសទី៣ផងនេះ ពិតជាមិនអាចសម្រេចបានឡើយ ប្រសិនបើមេដឹកនាំគ្មានទស្សនវិស័យវែងឆ្ងាយនិងបើគ្មានការសម្រេចចិត្តត្រូវនិងទាន់ពេលវេលាទេនោះ។ ហើយទាំងវ៉ាក់សាំងដូសទី៣ និងទាំងវ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ ក៏មិនអាចធ្វើបាននោះដែរ ប្រសិនបើកម្ពុជាគ្មានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងដៃទេនោះ។ កម្ពុជាជាប្រទេសឈានមុខគេក្នុងចំណោម៣៧ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចដែលបាន ចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ជូនប្រជាពលរដ្ឋបានច្រើនជាងគេ…