-
រកឃើញអ្នកវិជ្ជមានកូវីដចំនួន ២នាក់ ចំណោមអ្នកធ្វើតេស្ត ៦៨នាក់ ក្នុងប្រតិបត្តិការចុះយកសំណាកអាជីវករ📍នៅផ្សារដើមដូង

-
ប្រមុខក្រសួងការពារជាតិចេញសារចរណែនាំស្ដីពីការអនុវត្តវិធានការប្រមូលពន្ធនិងប្តូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាក ខ.ម

ក្រសួងការពារជាតិបានធ្វើការណែនាំស្ដីពីការអនុវត្តវិធានការប្រមូលពន្ធនិងប្តូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ(ខ.ម)និងឲ្យបណ្តាស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទត្រូវអនុវត្តឱ្យបានល្អប្រសើរនិងម៉ឺងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្ដីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ជាលើកចុងក្រោយ។នេះយោងតាមសារាចរណែនាំដែលចុះហត្ថលេខាដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ។
-
ក្រសួងព្រះបរមរាជវាំងឆ្លើយតបចំពោះការចុះផ្សាយរបស់កាសែតបរទេសពាក់ព័ន្ធព្រះអង្គម្ចាស់រជ្ជទាយាទមួយព្រះអង្គស្នើសុំទិញក្លឹបបាល់ទាត់ AS Saint-Etienne តម្លៃ ១០០លានអឺរ៉ូ

ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថាក្នុងរយៈពេលថ្មីៗនេះមានអត្ថបទកាសែតបរទេសមួយចំនួនបានចុះផ្សាយពាក់ព័ន្ធដល់ព្រះអង្គម្ចាស់រជ្ជទាយាទ “Prince Héritier” នៃព្រះរាជាណាចក្រកម្ពុជា មួយព្រះអង្គបានដាក់ស្នើសុំទិញ ក្លឹបបាល់ទាត់ AS Saint-Etienneរបស់ប្រទេសបារាំងក្នុងតម្លៃ១០០លានអឺរ៉ូ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។
-
ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បង្ហើបផែនការយុទ្ធសាស្រ្តធំៗ៣ ជួយជម្រុញអភិវឌ្ឍឲ្យអត្តពលកម្មមានសក្តានុពល នៅពេលខាងមុខ

-
សហព័ន្ធកីឡាប្រដាល់សកល អះអាងថា នឹងពង្រឹងការចាប់គូប្រកួត ដើម្បីគុណភាពប្រកួតកាន់តែជក់ចិត្ត

-
វិសាខា និងភ្នំពេញក្រោន មិនអាចបន្តកំណត់ត្រាឈ្នះដូចគ្នា នៅជើងទី២ លីគកំពូលកម្ពុជា ២០២១

-
ប្រាសាទក្បាលជ្រូកនៅសំបូរព្រៃគុក (តួប៉ម N20)

-
អង្គការសិទ្ធិមនុស្សតែងមាននិន្នាការផ្ដោតតែលើសិទ្ធិនយោបាយ ប៉ុន្តែនិន្នាការបែបនេះមិនបានបង្ហាញពីរូបភាពពេញលេញនៃសិទ្ធិមនុស្សនោះឡើយ

អង្គការសិទ្ធិមនុស្សតែងមាននិន្នាការផ្ដោតតែលើសិទ្ធិនយោបាយ ប៉ុន្តែនិន្នាការបែបនេះមិនបានបង្ហាញពីរូបភាពពេញលេញនៃសិទ្ធិមនុស្សនោះឡើយ ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។ ក្នុងអំឡុងពេលវិបត្តិនេះសិទ្ធិមនុស្សជាមូលដ្ឋាន រួមទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការងារសមរម្យ មានម្ហូបអាហារបរិភោគ សិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ និងជម្រកស្នាក់នៅជាដើមក៏ត្រូវតែផ្ដល់ការយកចិត្តទុកដាក់ដូចគ្នាដែរ។ ជំងឺកូវីដ១៩ មានគ្រោះថ្នាក់អាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះ គ្រប់សមាសធាតុនៃសង្គមរួមទាំងអង្គការសិទ្ធិមនុស្សគួរតែដាក់សិទ្ធិរស់រានមានជីវិតឱ្យសំខាន់លើសពីអ្វីៗទាំងអស់។ សិទ្ធិនយោបាយ និងសេរីភាពបុគ្គល ដូចជាសិទ្ធិក្នុងការដើរហើរដែលអាចចម្លងជំងឺទៅអ្នកដទៃ សិទ្ធិបញ្ចេញមតិដោយផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងជំរុញឱ្យពលរដ្ឋមិនគោរពតាមវិធានការរដ្ឋបាល និងសុខាភិបាលជាដើម វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមនៅគ្រាអាសន្នបែបនេះ។ អង្គការសិទ្ធិមនុស្សគួរចៀសវាងការសាបព្រោះកំហឹង ការស្អប់ខ្ពើមគ្នា ការមិនទុកចិត្តគ្នា និងបំបែកបំបាក់សាមគ្គីភាពក្នុងសង្គមខ្មែរ ឧទាហរណ៍តាមរយៈការផ្តល់ការគាំទ្រអ្នកដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ឬបានជំរុញឱ្យពលរដ្ឋប្រឆាំងនឹងវិធានការរបស់អាជ្ញាធរដោយចាត់ទុកថា ទង្វើរបស់អង្គការខ្លួនគឺជាសកម្មភាពការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពក្នុងការប្រមូលផ្ដុំជាដើម ។ អង្គការសិទ្ធិមនុស្សគួរចូលរួមជួយអប់រំប្រជាជនអំពីកាតព្វកិច្ចពលរដ្ឋ និងលើកទឹកចិត្តពួកគេឱ្យសហការយ៉ាងពេញលេញ ជាមួយវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដូចជាការរឹតត្បិតការធ្វើដំណើរ និងការធ្វើចត្តាឡីស័កជាដើម។ អង្គការសិទ្ធិមនុស្សក៏អាចជួយលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិទទួលបានការថែទាំសុខភាព តាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីកន្លែងដែលពលរដ្ឋអាចទទួលបានការថែទាំសុខភាព ទទួលដំបូន្មានពីគ្រូពេទ្យ និងវិធីសាស្រ្តក្នុងការគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការជំងឺកូវីដ១៩របស់អាជ្ញាធរ។ ✍🏽-ស៊ឹម វីរៈ អត្ថបទវិភាគសង្គមផ្សាយលើភ្នំពេញប៉ុស្តិ៍ (១៧ កញ្ញា ២០២១)
-
តោខៀវ Chelsea និង Manchester United បន្តរក្សាការចាប់ផ្តើម មិនទាន់ចាញ់នៅ Premier League

-
កម្រិតទឹកស្ទឹងមង្គលបុរីមានការហក់ឡើងដែលអាចបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងបំផ្លាញផ្ទះសំបែង និងផលដំណាំ
