-
សម្ដេចតេជោ៖ ដោយសារគុណតម្លៃនៃសន្តិភាព ធ្វើប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ និងជំរុញឱ្យកម្ពុជា ខិតខំអភិវឌ្ឍខ្លួនក្លាយជាប្រទេសមួយដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងបុព្វហេតុសន្តិភាពពិភពលោក

-
កិច្ចប្រជុំពិភាក្សារកហេតុផល ឬអំណះអំណាងសំខាន់ៗមួយចំនួន សម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ ដោយត្រូវពិនិត្យលើក្របខ័ណ្ឌគោលនយោបាយដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នំា២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីពិភាក្សារកហេតុផល ឬអំណះអំណាងសំ ខាន់ៗមួយចំនួនសម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ ដោយត្រូវពិនិត្យលើក្របខ័ណ្ឌគោលនយោបាយដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ” និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ ធ្វើយ៉ាងណាឲ្យស្របជាមួយស្ថានការណ៍របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។ ខ្លឹមសាររួមនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តមទីប្រឹក្សាផ្នែកច្បាប់ និងក្រុមការងារអ្នកច្បាប់របស់ក្រសួង ត្រូវយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីទៅពិនិត្យ ពិចារណាឲ្យបានស៊ីជម្រៅ ទូលំទូលាយទាក់ទងនឹងការរៀបចំគោលនយោបាយការអភិវឌ្ឍវិស័យកសិកម្មទាំងមូល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កន្លែងពិឃាតសត្វ ឲ្យបានសមស្របក្នុងដំណាក់ការដែលយើងកំពុងស្ថិតនៅគឺជាដំណាក់ការ កសិ.ពាណិជ្ជកម្មដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារផងដែរ ដោយត្រូវឈរលើគោលការណ៍បច្ចេកទេស និងច្បាប់ ដើម្បីធានា និងគិតគូអំពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វ និងផលិផលមានដើមកំណើតពីសត្វ៕
-
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ សប្តាហ៍ទី៣នៃខែកញ្ញា មានភ្ញៀវទេសចរដើរលេងជិត៨ម៉ឺននាក់

-
វត្តបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង 🇰🇭

-
សម្តេចតេជោ៖ ចេញសារលិខិតអបអរទិវាសន្តិភាពអន្តរជាតិ ក្រោមមូលបទ «ការស្ដារពិភពលោកឱ្យមានភាពប្រសើរឡើងវិញប្រកបដោយសមធម៌ និងនិរន្តរភាព»

-
២០ កញ្ញា ២០២១

១. ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សំរេចបាន ៤៥% ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន ហើយគ្រោងដាក់ឱ្យដំណើរការដំណាក់កាលទី១ នៅខែមីនា ឆ្នាំ២០២៣ – RNK ២. រយៈពេលជាង ១៧ឆ្នាំ អាជ្ញាធរជាតិអប្សរា បានដាំដើមឈើក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរ ជាង ២លានដើម ដើម្បីលើកកម្ពស់បរិស្ថាន សោភណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ – ភ្នំពេញបុស្តិ៍ ៣. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាផ្លូវការនៅខែក្រោយនេះ ហើយទំនិញកម្ពុជាជាង១ម៉ឺនមុខ អាចនាំចេញដោយរួចពន្ធពេលកិច្ចព្រមព្រៀងចូលជាធរមាន – FN ៤. ព្រមានអំពីលទ្ធភាពសង្គ្រាមត្រជាក់ថ្មីមួយទៀត ប្រមុខអង្គការសហប្រជាជាតិ បានអង្វរចិន និងអាមេរិកឱ្យផ្សះផ្សាទំនាក់ទំនងដែល “លែងដំណើរការ” របស់ពួកគេ មុនពេលបញ្ហារវាងប្រទេសធំទាំងពីរប៉ះពាល់ដល់ពិភពលោកទាំងមូល – AP ៥. កូរ៉េខាងជើងបានរិះគន់សម្ព័ន្ធភាពថ្មីរបស់អាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលមានគោលដៅពង្រឹងសន្តិសុខនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយក៏បានព្រមានថា វានឹងអាចបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ – AFP
-
ទ្រលោកប្រធានាធិបតី Vladimir Putin បានរក្សាសំឡេងភាគច្រើនក្នុងសភារុស្សី បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃ និងការបង្ក្រាបទៅលើបក្សប្រឆាំង

គណបក្សរួបរួមរុស្សី ដែលគាំទ្រលោកប្រធានាធិបតី Vladimir Putin បានរក្សាសំឡេងភាគច្រើនក្នុងសភារុស្សី បន្ទាប់ពីការបោះឆ្នោតរយៈពេល ៣ថ្ងៃ និងការបង្ក្រាបទៅលើបក្សប្រឆាំង ទោះបីជាការគាំទ្របានធ្លាក់ចុះ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្តិមុនក៏ដោយ។ យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតរុស្សី គណបក្សរួបរួមរុស្សីទទួលបានសន្លឹកឆ្នោត ៤៦% តាមពីក្រោយដោយគណបក្សកុម្មុយនិស្តរុស្សី ដែលទទួលបានសន្លឹកឆ្នោត ២១% ក្នុងការប្រកាសលទ្ធផលបឋម។ កាលពីការបោះឆ្នោតសភាឆ្នាំ២០១៦ គណបក្សរួបរួមរុស្សីបានទទួលសន្លឹកឆ្នោតជាង ៥៤% ខណៈពេលដែលបក្សកុម្មុយនិស្តទទួលបានត្រឹមតែ ១៣%ប៉ុណ្ណោះ។ អ្នកវិភាគមួយចំនួន យល់ឃើញថាការធ្លាក់ចុះនេះ គឺបង្កដោយសារភាពអាក់អន់ចិត្តរបស់អ្នកគាំទ្រវ័យក្មេងជុំវិញការធ្លាក់ចុះនៃស្តង់ដាររស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រួមជាមួយនឹងការចោទប្រកាន់ពីបក្សប្រឆាំងអំពីអំពើពុករលួយ។ បើទោះបីជាមានការធ្លាក់ចុះការគាំទ្រក្នុងចំណោមប្រជាជនវ័យក្មេងក៏ដោយ ក៏គោលនយោបាយការបរទេសដ៏រឹងមាំប្រឆាំងលោកខាងលិចរបស់លោក Putin នៅតែទាក់ទាញការគាំទ្រពីប្រជាជនរុស្សីរាប់លាននាក់។ ប្រភព៖ The Guardian
-
មនុស្ស ១០នាក់ស្លាប់ និង ៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរបានក្រឡាប់ដោយសារតែផ្ទុកលើសទម្ងន់

មនុស្ស ១០នាក់ស្លាប់ និង ៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរបានក្រឡាប់ដោយសារតែផ្ទុកលើសទម្ងន់ នៅពេលឆ្លងកាត់ទន្លេ Zangke ក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃទី១៨ កញ្ញា។ សាឡាងដែលដំណើរការដោយក្រុមហ៊ុន Xiling Shipping បានដឹកអ្នកដំណើរយ៉ាងតិច ៤៦នាក់ខណៈដែលចំណុះរបស់សាឡាងអាចដាក់មនុស្សបានត្រឹមតែ ៤០នាក់ប៉ុណ្ណោះ។ ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះអ្នកដំណើរ ៣១ នាក់ ដែលក្នុងនោះមនុស្សចំនួន ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លេខាធិការខេត្ត Guizhou លោកស្រី Shen Yiqin អំពាវនាវឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់អំពីសុវត្ថិភាពដឹកជញ្ជូនសាធារណៈនៅក្នុងខេត្ត និងស្វែងរកមូលហេតុដែលបណ្ដាលឱ្យឧបទ្ទវហេតុនេះកើតឡើង។ ប្រភព៖ SCMP
-
កងកម្លាំងសន្តិសុខបានធ្វើដំណើរឆ្លងកាត់តំបន់ខាយ៉ាន ជាយក្រុងនៃទីក្រុងរ៉ង់ហ្គូន ហើយត្រូវបានវាយប្រហារដោយគ្រាប់បែកច្នៃ

យោធាភូមាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសោរ៍ ថា៖ “កងកម្លាំងសន្តិសុខបានធ្វើដំណើរឆ្លងកាត់តំបន់ខាយ៉ាន ជាយក្រុងនៃទីក្រុងរ៉ង់ហ្គូន ហើយត្រូវបានវាយប្រហារដោយគ្រាប់បែកច្នៃ”។ កាលពីដើមខែកញ្ញ្ញានេះ រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានសមាជិកសភាភាគច្រើនដែលមានទំនាក់ទំនងជាមួយគណបក្សលោកស្រី Suu Kyi បានអំពាវនាវឱ្យមាន “សង្គ្រាមការពារប្រជាជន”។ ប្រភព៖ CNA
-
អូស្ត្រាលីបានការពារការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃរាប់ពាន់លានដុល្លារពីបារាំង

អូស្ត្រាលីបានការពារការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃរាប់ពាន់លានដុល្លារពីបារាំង ហើយជ្រើសរើសជម្រើសពីអាមេរិក និងអង់គ្លេសវិញ ដោយនិយាយថាខ្លួនបានផ្ដល់ដំណឹងជូនក្រុងប៉ារីសជាមុនរួចទៅហើយ។ ការសម្រេចចិត្តរបស់អូស្ត្រាលីបានធ្វើឱ្យបារាំងខឹងសម្បារ ដែលអ្នកវិភាគមួយចំនួនគិតថាបញ្ហានេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងនេះ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បាននិយាយថា៖ “ខ្ញុំមិនសោកស្ដាយចំពោះការសម្រេចចិត្ត ដើម្បីផលប្រយោជន៍ជាតិអូស្ត្រាលីជាចម្បងទេ”។ យ៉ាងណាមិញ លោកប្រធានាធិបតីបារាំង Emmanuel Macron នឹងធ្វើការទំនាក់ទំនងតាមទូរសព្ទទៅកាន់ប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីទាមទារការបំភ្លឺអំពីការសម្រេចចិត្តរបស់អូស្ត្រាលី ជាពិសេសសំណងសម្រាប់ភាគីបារាំង។ ប្រភព៖ Reuters