Category: នយោបាយ

  • របាយការណ៍នៅថ្ងៃទី១៦ កញ្ញា

    របាយការណ៍នៅថ្ងៃទី១៦ កញ្ញា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី គ្មានអ្នកស្លាប់ តែមានអ្នករបួស ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៧នាក់។ ៣. គ្រឿងញៀន ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។ ៤. កូវីដ ៦៩៨ករណី និងជាសះស្បើយ ៤៦៥នាក់។ អ្នកឆ្លងសរុប ១០២ ៨៣៤នាក់ អ្នកជាសះស្បើយ ៩៦ ២៧៥នាក់ អ្នកស្លាប់ ២ ០៨៩នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៧២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២៣៩នាក់ ឃាត់រថយន្ដ ៩គ្រឿង ឃាត់ម៉ូតូ ២៨គ្រឿង ពិន័យជាប្រាក់ ៣ ០០០ ០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៧ កញ្ញា ២០២១

  • ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៧ កញ្ញា ២០២១

    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៧ កញ្ញា ២០២១

    កម្ពុជាស្ថិតនៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ភាពស៊ាំរបស់យើងក្នុងសហគមន៍បានត្រឹមតែ៧៥ភាគរយប៉ុណ្ណោះ បើសិនជាយើងចាក់ដល់ពលរដ្ឋត្រឹម១២ឆ្នាំឡើង ស្ថានភាពកូវីដ១៩ នៅលើពិភពលោកមិនបានថមថយទេ ផ្ទុយទៅវិញរឹតតែខ្លាំងក្លាថែមទៀត រាល់ថ្ងៃសៅរ៍ និងអាទិត្យ ករណីឆ្លង និងស្លាប់ដោយកូវីដ១៩ នៅអាមេរិកធ្លាក់ចុះដោយសារតែគ្រូពេទ្យឈប់សម្រាក មិនមានការកត់ត្រា មានពលករខ្មែរប្រមាណ៥.២ម៉ឺននាក់ បានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ បើគ្មានការដឹកនាំបញ្ជាឱ្យចាក់ស្រោចវ៉ាក់សាំងទេ ទីក្រុងកម្ពុជាមិនអាចក្លាយជាទីក្រុងដែលមានវ៉ាក់សាំងទេ វិធានការ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១៖ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ទី២៖ ការចាក់វ៉ាក់សាំង និងទី៣៖ ការព្យាបាលដោយថ្នាំ និងវិធីថ្មីៗ នៅថ្ងៃទី២៤ កញ្ញា ខាងមុខនេះ នឹងមានវ៉ាក់សាំងថ្មីមកដល់៣លានដូស ហើយថ្ងៃទី២៦ ឬ២៧ កញ្ញា នឹងមកដល់៣លានដូសទៀត ដែលជាការបញ្ជាទិញដោយកម្ពុជា កម្ពុជាចាក់ដូសទី៣ បានជាង៨០ម៉ឺននាក់បាត់ហើយ ចំនួនសាលារៀនដែលបានបើកសាលាឡើងវិញនៅទូទាំងប្រទេសកម្ពុជាពេលនេះមានចំនួន២ ៦៤១សាលា ក្នុងនោះមានមតេយ្យ១៥៣ បឋម១៥០០ កម្រិតអនុវិទ្យាល័យ៧១៦ កម្រិតវិទ្យាល័យ២៧២ យើងសុខចិត្តចំណាយរាប់រយលានដុល្លារដើម្បីរកវ៉ាក់សាំង ដើម្បីទាញចំណូលរាប់ពាន់ដុល្លារត្រឡប់មកវិញ កម្ពុជានឹងពិភាក្សាជាមួយចិន ដើម្បីឱ្យនិស្សិតរបស់កម្ពុជាដែលបានចាកចេញពីប្រទេសចិនអំឡុងផ្ទុះកូវីដ១៩ ទៅសិក្សានៅប្រទេសចិនវិញ បើសិនជាតម្រូវឱ្យមានការចាក់ដូសទី៤ នាពេលខាងមុខ រដ្ឋនៅតែអាចទទួលខុសត្រូវភាគច្រើន ដោយឡែកវិស័យឯកជនក៏អាចរួមចំណែកជួយចេញលុយ បើចាក់ដល់បុគ្គលិកខ្លួន តែសម្រាប់កសិករ កម្មករក្រីក្រ…

  • ព្រឹត្តិការណ៍ប្រកួតបាល់ទះ Special Volleyball Challenge 2021 បង្កើតឡើងដើម្បីជម្រុញចលនាគាំទ្របាល់ទះ នៅកម្ពុជា

    ព្រឹត្តិការណ៍ប្រកួតបាល់ទះ Special Volleyball Challenge 2021 បង្កើតឡើងដើម្បីជម្រុញចលនាគាំទ្របាល់ទះ នៅកម្ពុជា

    ការប្រកួតបាល់ទះ Special Volleyball Challenge 2021 ជ្រើសរើសយក១២ក្រុមចូលរួមប្រកួត

  • ឯកឧត្តម នេត សាវឿន ផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសសម្ដេចតេជោ ទទួលបាន «មេដាយមាសសន្តិភាពពិភពលោក »

    ឯកឧត្តម នេត សាវឿន ផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសសម្ដេចតេជោ ទទួលបាន «មេដាយមាសសន្តិភាពពិភពលោក »

    ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារអបអរសាទរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ….

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៦៩៨នាក់ ជាសះស្បើយ ៤៦៥នាក់ ស្លាប់ ១១នាក់ គិតត្រឹមថ្ងៃទី១៧ កញ្ញា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ១០២.៨៣៤នាក់ ចំនួនអ្នកជាសះស្បើយ៖ ៩៦.២៧៥នាក់ ចំនួនអ្នកស្លាប់សរុប៖ ២.០៨៩នាក់

  • អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រ បន្តបើកដំណើរការសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀន

    អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រ បន្តបើកដំណើរការសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀន

    ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្ត មណ្ឌលប៉ៃលិន  អាជ្ញាធរក្រុង ស្រុក មន្រ្តីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាលខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ បន្តចុះបើកសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀន និងសំណះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ស្ថិតនៅក្នុងក្រុង ប៉ៃលិន មានសាលាបឋមសិក្សា អូរតាពុក,សាលាបឋមសិក្សាអូរតាវ៉ៅ ,សាលាបឋមសិក្សាក្រចាប់ និងសាលាបឋមសិក្សាទួលល្វា,រីឯមត្តេយ្យសិក្សាធនធានសាលាក្រៅ ,សាលាបឋមសិក្សា ហ៊ុន សែនសាលាក្រៅ ,អនុវិទ្យាល័យភ្នំកុយ ដែលស្ថិតក្នុងស្រុកសាលាក្រៅ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់ លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ មើលការខុសត្រូវ លើសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន ធ្វើយ៉ាងណាកុំឱ្យសាលារៀន ដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋភិបាល…

  • សម្ដេចតេជោ ថា ការចូលប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារ ទៅក្រុមឧទ្ទាម

    សម្ដេចតេជោ ថា ការចូលប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារ ទៅក្រុមឧទ្ទាម

    សម្ដេចតេជោ ថា ការចូលប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារ ទៅក្រុមឧទ្ទាម ថា កន្លែងណា ក៏មានមនុស្ស របស់សម្តេចដែរ ៕

  • ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦-១២ឆ្នាំ នៅវិមានសន្តិភាព

    ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦-១២ឆ្នាំ នៅវិមានសន្តិភាព

    សូមទស្សនា៖ https://www.facebook.com/109417220955491/posts/320969679800243/?d=n ១៧ កញ្ញា ២០២១

  • កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោង (Ballistic Missile) រៀងៗខ្លួន កាលពីថ្ងៃទី១៥ កញ្ញា

    កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោង (Ballistic Missile) រៀងៗខ្លួន កាលពីថ្ងៃទី១៥ កញ្ញា

    កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោង (Ballistic Missile) រៀងៗខ្លួន កាលពីថ្ងៃទី១៥ កញ្ញា ដែលជាព្រឹត្តិការណ៍ប្រកួតប្រជែងគ្រឿងសព្វាវុធចុងក្រោយបំផុតរវាងប្រទេសទាំងពីរ ខណៈការចរចាដើម្បីកាត់បន្ថយភាពតានតឹងនៅជាប់គាំង។ កូរ៉េខាងជើង បានធ្វើការអភិវឌ្ឍប្រព័ន្ធអាវុធជាបន្តបន្ទាប់ ខណៈពេលមានការជាប់គាំងក្នុងការចរចាដើម្បីរុះរើក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលដែលចាប់ផ្ដើមដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងឆ្នាំ២០១៨។ កូរ៉េខាងត្បូង ក៏បានចំណាយយ៉ាងធំទៅលើប្រព័ន្ធអាវុធថ្មី ដែលរួមមានមីស៊ីលផ្លោង នាវាមុជទឹក និងនាវាដឹកយន្តហោះដំបូង។ ទាក់ទិននឹងការបាញ់មីស៊ីលសាកល្បងនេះ អាមេរិកបានថ្កោលទោសកូរ៉េខាងជើង ព្រោះបានរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានបង្កការគំរាមកំហែងដល់ប្រទេសជិតខាង ប៉ុន្តែពុំបាននិយាយអ្វីទាក់ទងនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូងឡើយ។ ប្រភព៖ CNA

  • ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព

    ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅវិមានសន្តិភាព

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។ បន្ទាប់មក សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព។ សូមរំលឹកថា តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសសម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ ។ សម្ដេចថា បើយើងមិនចាក់ជូនកុមារពីអាយុ ៦ឆ្នាំទៅ ១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុនៅក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបើកតែអនុវិទ្យាល័យ និងវិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក ម្យ៉ាងទៀត វ៉ាក់សាំង ក៏បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ឆ្នាំរួចមកហើយដែរ។ សម្ដេចតេជោ បន្តថា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ឱ្យអំពីស្ថិតិថា កុមារមានអាយុពី ៦ឆ្នាំដល់១២ឆ្នាំ…