-
ផ្លូវជាតិលេខ ៤៨ 🇰🇭

-
កម្ពុជាប្ដេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់

-
បឹង Abi ឬ Ebi គឺជាបឹងទឹកប្រៃធំជាងគេនៅតំបន់ស្វយ័តស៊ីនជាំងយូហ្គ័រភាគពាយ័ព្យនៃប្រទេសចិន

បឹង Abi ឬ Ebi គឺជាបឹងទឹកប្រៃធំជាងគេនៅតំបន់ស្វយ័តស៊ីនជាំងយូហ្គ័រភាគពាយ័ព្យនៃប្រទេសចិន។ នៅពេលដែលមានខ្យល់បក់ខ្លាំង ទឹកបឹងនេះអាចហូរចាកឆ្ងាយពីច្រាំងជាង ១គីឡូម៉ែត្រឯណោះ។ នៅឯមាត់បឹង មានទឹកហូរពីទន្លេ Jinghe ចូលមកវិញ។ ការណ៍នេះបានបន្សល់ទុកនូវស្នាមដានដែលមានសណ្ឋានដូចឬសដើមឈើយក្ស។ ស្មៅក្រហម និងស្មៅសមុទ្រពណ៌បៃតងបានធ្វើឱ្យតំបន់ដីសើមនេះហាក់ដូចជាឋានសួគ៌ចម្រុះពណ៌មួយរបស់សត្វព្រៃ។ 📸 CGTN
-
តំណាងអចិន្ត្រៃយ៍កម្ពុជាឆ្លើយតបទៅនឹងគណៈប្រតិភូបារាំង និងអាមេរិក

-
Jack Wilshere នឹងក្លាយជាកីឡាករទី៧ ប្រសិនបើត្រលប់មក Premier League វិញ

-
តើអាស៊ានដើរតួនាទីដូចម្តេចក្នុងដំណើរការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា?

កងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗ។ មហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាក៏កំពុងតែធ្លាក់ចូលយ៉ាងជ្រៅនៅក្នុងវិបត្តិសុខភាពសាធារណៈ។ កូវីដ១៩ បានសម្លាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៥.០០០នាក់ រួចទៅហើយ។ តើអាស៊ានដើរតួនាទីដូចម្តេចក្នុងដំណើរការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា? សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ទីប្រឹក្សាយុទ្ធសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ១៦ សីហា ២០២១
-
រូបភាពនេះបង្ហាញពីកុមារពីរនាក់ដែលបានឆ្លងជំងឺអុតស្វាយពីប្រភពតែមួយនៅថ្ងៃតែមួយ

រូបភាពនេះបង្ហាញពីកុមារពីរនាក់ដែលបានឆ្លងជំងឺអុតស្វាយពីប្រភពតែមួយនៅថ្ងៃតែមួយ។ កុមារនៅខាងឆ្វេងមិនបានចាក់វ៉ាក់សាំង ឯកុមារនៅខាងស្តាំបានចាក់វ៉ាក់សាំងរួចតាំងពីនៅជាទារក។ វ៉ាក់សាំងមិនបានបញ្ឈប់គាត់ពីការឈឺទេ ហើយគាត់នៅតែអាចចម្លងមេរោគទៅអ្នកដទៃ ប៉ុន្តែនៅពេលដែលរូបថតនេះត្រូវបានថត កុមារនៅខាងស្ដាំ មានគ្រាប់អុតស្វាយតិចតួចតែប៉ុណ្ណោះ និងស្ទើរតែជាសះស្បើយទៅហើយ។ ដូច្នេះវ៉ាក់សាំងមិនមានប្រសិទ្ធភាព ១០០% ក្នុងការបញ្ឈប់ការឆ្លងមេរោគ ឬការរីករាលដាលនៃមេរោគឡើយ ប៉ុន្តែវាអាចការពារអ្នកពីការឈឺធ្ងន់ធ្ងរ និងកាត់បន្ថយឱកាសនៃការចម្លងមេរោគ។ ដូចគ្នានឹងម៉ាសដែរ វាមិនអាចការពារអ្នកពីការឆ្លងមេរោគទេ តែវាការពារការចម្លងមេរោគពីអ្នកទៅអ្នកដទៃ ពិសេសនៅមុនពេលអ្នកចេញរោគសញ្ញា។ នេះក៏ជាមូលហេតុដែលគ្រូពេទ្យពាក់ម៉ាស់នៅពេលវះកាត់ គឺគ្រូពេទ្យការពារការចម្លងមេរោគទៅអ្នកជម្ងឺ។ 📷 Online
-
ភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង និងការមិនទទួលស្គាល់ការពិត ជាមូលហេតុចំបង ២ ដែលធ្វើឱ្យចំនួនករណីកូវីដ១៩ កើនឡើងសារជាថ្មីម្តងទៀតនៅអាមេរិក

លោក Alexander Stockton ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Mountain Home នៃរដ្ឋ Arkansas ដែលជាតំបន់មួយមានការរីករាលដាលខ្ពស់ និងមានអត្រាអ្នកចាក់វ៉ាក់សាំងទាបខ្លាំង បាននិយាយថា៖ “វាពិបាកភ្នែកណាស់ពេលឃើញការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ដ ខណៈប្រជាជនអាមេរិកនៅតែបដិសេធការចាក់វ៉ាក់សាំងក្រោមហេតុផលសេរីភាពបុគ្គលរបស់ពួកគេ”។ ការយល់ឃើញផ្សេងៗ រួមទាំងការភ័យខ្លាច ភាពមន្ទិលសង្ស័យ និងភាពមិនចុះសម្រុងរបស់ក្រុមសេរីនិយម គឺជាកត្តាជំរុញដល់ការបដិសេដក្នុងការទទួលវ៉ាក់សាំង។ ភាពមន្ទិលសង្ស័យនេះ ក៏បានជះឥទ្ធិពលដល់បុគ្គលិកនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ដែរ។ បុគ្គលិកពេទ្យជាងពាក់កណ្តាលមិនបានចាក់វ៉ាក់សាំងឡើយ ខណៈក្នុងមណ្ឌលថែទាំអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ មានអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងជាច្រើនកំពុងតែតស៊ូដើម្បីបន្ដជីវិតរបស់ពួកគេ។ ទីក្រុង Mountain Home ក៏ដូចជាអាមេរិកទាំងមូលត្រូវបានជាប់គាំងក្នុងការប្រទាញប្រទង់រវាងសេរីភាពឯកជន និងសុខភាពសាធារណៈ។ លោក Alexander Stockton បានលើកឡើងថា៖ “រដ្ឋាភិបាលត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារប្រជាជនអាមេរិកដោយរក្សាផលប្រយោជន៍រួម បើមិនដូច្នោះទេ ការប្រយុទ្ធជាមួយកូវីដ១៩ នឹងគ្មានថ្ងៃបញ្ចប់”។ គិតត្រឹមថ្ងៃទី១៦ កញ្ញា ២០២១ អាមេរិកបានរកឃើញករណីកូវីដ១៩ សរុប ៤១,៦លាននាក់ និងស្លាប់ជាង ៦៦ម៉ឺននាក់។ ប្រភព៖ Dying in the Name of Vaccine Freedom
-
តើខ្លាចាស់ព្រុំ សំណាង និយាយអ្វីខ្លះ ជំនួបជាមួយសិស្សប្អូន ឈឿន ល្វៃ នាចុងសប្តាហ៍នេះ ?

-
អង្គការផ្កាយសមុទ្រ បង្ហាញភាពជោគជ័យរបស់ខ្លួន ក្រោយមានវត្តមាន នៅលើទឹកដីកម្ពុជារយៈពេល១៥ឆ្នាំ
