-
ពេលទំនេរពីការសិក្សា និងការងារ គួរឆ្លៀតទៅទស្សនាឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ

-
ក្រសួងការបរទេស តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានរៀបចំ “ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី” ក្រោមអធិបតីភាពរដ្ឋលេខាធិការ ញឹម ខេមរា

នាថ្ងៃទី១៥ កញ្ញា ក្រសួងការបរទេស តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានរៀបចំ “ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី” ក្រោមអធិបតីភាពរដ្ឋលេខាធិការ ញឹម ខេមរា។ វេទិកាធុរកិច្ចនេះបានផ្តោតលើប្រធានបទសំខាន់ដូចជា ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម វាយនភ័ណ្ឌ សំណង់ ទេសចរណ៍ អប់រំ ព័ត៌មានវិទ្យា និងវិស័យសំខាន់ៗមួយចំនួនទៀត ដើម្បីជួយត្រួសត្រាយផ្លូវដល់ធុរជន និងវិនិយោគិនតួកគី អាចស្វែងយល់ពីឱកាសទីផ្សារ, ការវិនិយោគនៅកម្ពុជា និងជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ 📷-ក្រសួងការបរទេស
-
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសចំនួន១៩៨ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១

ថ្ងៃនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃប្រទេសបណ្តាប្រជាជាតិចំនួន១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ ក្រោមប្រធានបទ “ពិធីសារម៉ុងរ៉េអាល់៖ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់” (Montreal Protocol-Keeping us, our food and vaccines cool)។ ពិភពលោកកំពុងប្រារព្ធ “ទិវាអូហ្សូនពិភពលោក” ដែលត្រូវជាខួបលើកទី៣៦ នៃការបង្កើត “អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន” ក្នុងឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៤ នៃការបង្កើត “ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន” ក្នុងឆ្នាំ១៩៨៧ ថ្ងៃទី១៦ កញ្ញា។ ប្រភព៖ ក្រសួងបរិស្ថាន
-
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ 🇰🇭

-
ក្រុមគិរីវង់សុខសែនជ័យ ឡើង Top 8 ជើងទី២ ក្រោយស្មើជាមួយនគរបាលជាតិ

-
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរកម្ពុជានិងចិន

កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជានិងចិនប្រកបដោយសន្តានចិត្តជាមិត្តដែកថែប យ៉ាងពិតប្រាកដ។ សារព័ត៌មានចិន បានចុះផ្សាយប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងជាបន្តបន្ទាប់ ថាការរាប់អានមិត្ត ប្រសើរជាងរាប់អានសត្រូវ មិត្ត១៤០០លាននាក់ ប្រសើរជាងមានសត្រូវម្នាក់ បើសម្តេចតេជោ ហ៊ុន សែន មិនពឹងមិត្ត តើអោយពឹងនរណា ៕
-
ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីប្រាប់ទូតអាមេរិកពីការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម

ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថា ពាក់ព័ន្ធទៅនឹងការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម រាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរាមក្នុងបុព្វហេតុសន្តិសុខ សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។
-
ចូលរៀនថ្ងៃដំបូង សិស្សានុសិស្ស បុគ្គលិកសាលាសប្បាយរីករាយបន្ទាប់ពីបិទទ្វារអស់រយ:ពេលជាយូរ ដោយសារបញ្ហាវិបត្តិជំងឺកូវីដ១៩

ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សិស្សានុសិស្ស និងលោ កគ្រូអ្នកគ្រូ មានការសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញសាលារៀន ត្រូវបានបើកឱ្យដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់រយ:ពេលជាច្រើនខែកន្លងមក ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ ។ បើតាមការរៀបរាប់របស់យុវជនម្នាក់ ឈ្មោះ រតន: ជាសិស្សរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យបរយ៉ាខា បានឱ្យដឹងថា ៖ តំណាងឱ្យសិស្សានុសិស្សទាំងអស់ ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំ ង ដែលបានចូលរៀននាថ្ងៃដំបូងនេះ ក្រោយពីទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ លើកទី២ រួចរាល់ ដោយត្រូវបានរដ្ឋបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យពួកគេចូលរៀនសារជាថ្មីឡើងវិញ ។ បន្ទាប់ពីសាលារៀនទាំងអស់នៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា ត្រូវបានបិទទ្វារ ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ ក្នុងការចូលរៀននេះ ពួកគេទាំងអស់គ្នា បានធ្វើតាមការណែនាំរបស់ប្រមុខរាជរដ្ឋភិបាល (៣ការពារ ៣កុំ) និងអនុវត្តតាមវិធានការនានា រប ស់ក្រសួងសុខាភិបាល ដោយលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ពាក់ម៉ាសជាប់ជានិច្ច ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ ។…
-
១៥ កញ្ញា ២០២១

១. រមណីយដ្ឋាន ៣កន្លែងនឹងត្រូវរៀបចំឱ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិ ក្រោមកញ្ចប់ជំនួយមួយរបស់បារាំង ក្នុងនោះរួមមានរមណីយដ្ឋានទេទឹកពុះ ទំនប់ស្ទឹងតាសាល និងអន្លង់ភេតាពយ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ – រស្មីកម្ពុជា ២. ៨ខែ ឆ្នាំ២០២១ រាជរដ្ឋាភិបាលទទួលបានចំណូលពន្ធសរុប ៣ ៤២៩លានដុល្លារ ដែលក្នុងនោះចំណូលពន្ធដាចំនួន ១ ៩០៩លានដុល្លារ និងចំណូលពន្ធគយចំនួន ១ ៥២០លានដុល្លារ – AMS Economy ៣. គ . ជ . ប បាន ថ្លែងឱ្យដឹងថា រហូត ដល់ ពេល នេះ មិន ទាន់ មាន គណបក្ស នយោបាយ ណាមួយ ប ញ្ចូ ន តំណាង ខ្លួន មក ដើម្បី ធ្វើការ សង្កេតការណ៍ នៃការរៀបចំការបោះ ឆ្នោត…
-
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ការជំរុញចលនាទេសចរណ៍ក្នុងស្រុកត្រូវបានចាត់ទុកថាជា បុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយ សម្រាប់ការត្រៀមបើកការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញស្របតាម “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព”
នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានរៀបចំ “សន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត” តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ វិស័យឯកជន និងភាគីពាក់ក្នុងគោលបំណងធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារទេសចរណ៍ផ្ទៃក្នុងដែលបានអនុវត្តរយៈពេល ៩ខែដើមឆ្នាំ២០២១ និងស្របពេលដាក់ចេញនូវទិសដៅអនុវត្តការងារបន្ត ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ផ្ទៃក្នុងឡើងវិញ ពិសេសជំរុញការបើកដំណើរការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ស្របតាម គន្លងប្រក្រតីភាពថ្មី (New Normal) និងអនុឡោមតាមវិធានសុវត្ថិភាព និង នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍។ ជាលទ្ធផល អង្គសន្និបាតបានឯកភាពជារួមលើការដាក់ចេញទិសដៅអនុវត្តបន្ត ដោយក្នុងនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍៍ ក៏បានសង្កត់ធ្ងន់ និងស្នើគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តដែលជាសេនាធិកាឱ្យគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្តត្រូវចូលរួមវាយតម្លៃរាជធានី-ខេត្ត និងគោលដៅទេសចរណ៍ដើម្បីបើកទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាពតាមរយៈការវាយតម្លៃលើសូចនាករសមិទ្ធកម្មចំនួន ៤គឺ៖១).អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំសហគមន៍២).អត្រានៃការរីករាលដាលជំងឺកូវីដ-១៩៣). សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី៤). ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។ ជាមួយគ្នានេះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញចលនាទេសចរណ៍ក្នុងស្រុកនេះ ត្រូវបានចាត់ទុកថាជា បុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយសម្រាប់ការត្រៀមបើកការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញស្របតាម “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព”។ ឯកឧត្តមបានបញ្ជាក់ទៀតថា អ្វីទាំងអស់ត្រូវយកចិត្តទុកដាក់សហការរួមគ្នា…