-
កូរ៉េខាងត្បូង ពិន័យក្រុមហ៊ុន Google ចំនួន ១៧៧លានដុល្លារអាមេរិក ពីបទរារាំងបង្អាក់ការ អភិវឌ្ឍន៍កម្មវិធីរបស់គូប្រជែង ក្នុង ប្រព័ន្ធ ប្រតិបត្តិការ Android

គណៈ កម្មការ ពាណិជ្ជកម្ម យុត្តិធម៌ កូរ៉េ (KFTC) រក ឃើញ ថា ក្រុម ហ៊ុន Google ប្រើ កិច្ច ព្រម ព្រៀង ប្រឆាំង ការ បែក បាក់ (AFA) ដើម្បី បង្កើន ភាព លេច ធ្លោ នៃ ទីផ្សារ របស់ ខ្លួន ចាប់ តាំង ពី ឆ្នាំ ២០១១ មក ។ កាល ពី ខែ សីហា កូរ៉េ ខាង ត្បូងបាន អនុម័ត ច្បាប់ ដើម្បី ដាក់ កំហិត លើ គោល នយោបាយ ទូទាត់ប្រា ក់ របស់…
-
អាសនៈរបស់មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងសភាពប្រទាញប្រទង់គ្នាយ៉ាងខ្លាំងរវាងខាងយោធា និងខាងស៊ីវិល ខណៈមហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំថ្មី

ខណៈមហាសន្និបាតអង្គការសហប្រជាជាតិនឹងបើកសម័យប្រជុំថ្មីលើកទី៧៦នៅសប្តាហ៍ក្រោយ អាសនៈរបស់មីយ៉ាន់ម៉ាកំពុងស្ថិតក្នុងសភាពប្រទាញប្រទង់គ្នាយ៉ាងខ្លាំងរវាងខាងយោធា ដែលកំពុងកាន់អំណាច និងខាងស៊ីវិល ដែលប្រតិបត្តិការក្រោមរូបភាពជារដ្ឋាភិបាលរួបរួមជាតិ (NUG)។ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា លោក Kyaw Moe Tun ដែលកំពុងកាន់កាប់អាសនៈនៅអ.ស.ប បានប្រកាសថ្កោលទោសរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល ហើយតែងតែបញ្ជូនសាររបស់រដ្ឋាភិបាលស្រមោល NUG ទៅកាន់អន្តរជាតិ និងអំពាវនាវមិនឱ្យមានលំហូរអាវុធចូលក្នុងប្រទេសមួយនេះ។ ឯខាងយោធាវិញក៏បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងរវាងខ្លួន និងលោក Kyaw Moe Tun។ ជុំវិញបញ្ហានេះ លោក Kyaw Moe Tun នឹងនៅបន្តជាឯកអគ្គរដ្ឋទូតដដែលរហូតដល់ខែវិច្ឆិកា ប៉ុន្តែលោកនឹងមិនឡើងលើឆាកអង្គការសហប្រជាជាតិដើម្បីនិយាយតំណាងឱ្យមីយ៉ាន់ម៉ានោះទេ ទោះបីជាលោកមានឈ្មោះក្នុងបញ្ជីអ្នកដែលត្រូវឡើងនិយាយក៏ដោយ។ ពាក់ព័ន្ធនឹងរឿងប្រទាញប្រទង់អាសនៈនេះ ខាងអ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនទាន់បង្ហាញគោលជំហរណាមួយនោះទេ ខណៈអ្នកស្រី Yin Yin Nwe ដែលជាទីប្រឹក្សារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទម្លាយថា NUG មានតែការធ្វើទំនាក់ទំនងអន្តរជាតិ តែមិនបានគ្រប់គ្រងផ្ទៃដីណាមួយនៅមីយ៉ាន់ម៉ាឡើយ ហើយនេះជា ចំណុចចាញ់ប្រៀបរបស់ NUG។ ជុំវិញសមរភូមិនេះ អាមេរិក និងចិនក៏បានព្រមព្រៀងក្រៅផ្លូវការមិនឱ្យអ្នកតំណាងមកពីរដ្ឋាភិបាលដឹកនាំដោយក្រុមយោធាបង្ហាញខ្លួននៅក្នុងកិច្ចពិភាក្សាទូទៅនៅមហាសន្និបាតនេះ ហើយការព្រមព្រៀងនេះត្រូវបានគាំទ្រដោយរុស្ស៊ី សហភាពអឺរ៉ុប និងប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។ ប្រភព៖ FP
-
ប្រធានាធិបតីអាមេរិកលោក Joe Biden បានច្រានចោលព័ត៌មានដែលថាលោកមានការអាក់អន់ស្រពន់ចិត្ត ដែលប្រធានាធិបតីចិន លោក Xi Jinping បដិសេធសំណើជួបគ្នាដោយផ្ទាល់របស់លោក

ក្នុងជំនួបតាមរយៈប្រព័ន្ធទូរសព្ទលើកដំបូងរវាងមេដឹកនាំប្រទេសមហាអំណាចទាំងពីរនៅថ្ងៃទី១០ កញ្ញាកន្លងទៅលោក Biden បានស្នើចូលជួបដោយផ្ទាល់តែមិនបានសម្រេច ព្រោះលោក Xi បានបដិសេដដោយសារតែព្រួយបារម្ភអំពីស្ថានភាពជំងឺកូវីដ១៩។ ក្នុងជំនួបនេះ លោក Xi ក៏បានប្រាប់ទៅអាមេរិកថា គោលនយោបាយលោក Biden បានបង្កជាការលំបាកយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ តែក៏បង្ហាញពីជំហរចង់បន្តការជួបគ្នាផងដែរ។ ដោយឡែក អាមេរិក ក៏បានជំរុញឱ្យមានការសហការគ្នាលើបញ្ហាសំខាន់ៗ បើទោះបីជាមហាអំណាចទាំងពីរនៅបន្ដខ្វែងគំនិតគ្នាលើប្រធានបទមួយចំនួន។ ប្រភព៖ Bloomberg
-
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជានិងចិនប្រកបដោយសន្តានចិត្តជាមិត្តដែកថែបយ៉ាងពិតប្រាកដ (វីដេអូ)

-
របាយការណ៍ Groundswell 2.0 បង្ហាញពីគម្រូនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់ចំនួន ៦ ហើយនឹងធ្វើឱ្យមនុស្សប្រមាណ ២១៦លាននាក់ អាចត្រូវធ្វើចំណាកស្រុកនៅត្រឹមឆ្នាំ២០៥០

តំបន់ទាំងនោះរួមមាន៖១. តំបន់អាហ្វ្រិក២. តំបន់អនុតំបន់សាហារ៉ា៣. តំបន់អាហ្វ្រិកខាងជើង៤. អាស៊ីខាងត្បូង៥. អាស៉ីបូព៌ា៦. តំបន់ប៉ាស៉ីហ្វិក។ ចលនាចំណាកស្រុកនេះនឹងធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំង ដែលធ្វើឱ្យទីក្រុង និងមជ្ឈមណ្ឌលធំៗរងផលប៉ះពាល់ដល់ការអភិវឌ្ឍ។ លោក Kanta Kumari Rigaud អ្នកជំនាញផ្នែកបរិស្ថានរបស់ធនាគារពិភពលោក និងជាសហអ្នកនិពន្ធរបាយការណ៍នេះបាននិយាយថា “យើងកំពុងប្រឈមនឹងការឡើងកម្តៅជាក់លាក់មួយ ដូច្នេះការធ្វើចំណាកស្រុកដោយសារបញ្ហាអាកាសធាតុគឺជាការពិត។ យើងត្រូវតែកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់យើង ដើម្បីបំពេញតាមគោលដៅទីក្រុងប៉ារីស”។ ប្រភព៖ Reuters
-
លោកគ្រូ អ្នកគ្រូ ដែលមានបំណងចង់ធ្វើតេស្តសំណាក អាចអញ្ជើញទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥-២២ កញ្ញា ២០២១

👉 ឬក៏អាចអញ្ជើញទៅកាន់ទីតាំង៖ ១. កោះពេជ្រ (ពីក្រោយអាគារ City Hall)២. វិហារយ៉េស៊ូ (ច្រមុះជ្រូកស្ទឹងមានជ័យ)៣. មជ្ឈមណ្ឌល ម៉ូឌឺន ៥ ផ្លូវជាតិលេខ ៥ សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ៤. សាលាបឋមសិក្សាកន្ទោក៥. វិហារយ៉េស៊ូ ជិតស្ពានអាកាសពេទ្យលោកសង្ឃ (ខាងលិចសកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP)៦. ជិតផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
-
ក្រសួងមហាផ្ទៃនឹងមិនចុះបញ្ជីគណបក្សបេះដូងជាតិ បើមិនធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឲ្យបានត្រឹមត្រូវ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យគណបក្សបេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឲ្យបានត្រឹមត្រូវតាមបញ្ញត្តិមាត្រា ១០ ត្រង់ចំណុច ៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះឈ្មោះគណបក្ស បេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ។
-
សម្តេចក្រឡាហោម ស ខេង ចេញប្រកាសសម្រេចចុះបញ្ជីគណបក្ស កែទម្រង់កម្ពុជា

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញប្រកាសសម្រេចចុះបញ្ជី គណបក្ស កែទម្រង់កម្ពុជា ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការហើយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។គណបក្សនេះមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
-
ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះឲ្យគណបក្សកែទម្រង់កម្ពុជា ក្នុងបញ្ជីគណបក្សនយោបាយ

-
អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា បញ្ជាក់ថា ការប្រកួត ULTIMATE BOXING CHAMPIONSHIP

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់នៅក្នុងសន្និសិទ នាព្រឹកថ្ងៃ ទី១៥ ខែ កញ្ញានេះថា ការប្រកួតកីឡាប្រដាល់សកលដែលប្រសិទ្ធនាមថា ULTIMATE BOXING CHAMPIONSHIP 2021 ដែលនឹងប្រព្រឹត្តនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ គឺសហព័ន្ធរៀបចំឡើងក្នុងគោលបំណង ជាការផ្តល់ឱកាសដល់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាចូលរួមការប្រកួតក្នុងស្រុកឲ្យបានច្រើន ដើម្បីពង្រឹងបច្ចេកទេសមុនឈានទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅចូលរួមការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។