-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពពិធីចាក់វ៉ាក់សាំងសម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ នៅព្រឹកនេះ

-
១៦ កញ្ញា ២០២១

១. CDC អនុម័តគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមទំហំវិនិយោគសរុប ៨,៥លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៤ពាន់កន្លែង – ថ្មីៗ ២. សហគមន៍កសិកម្មស្វាយ ជំរុញឱ្យកសិករបេះក្តឹបស្វាយផ្គត់ផ្គង់ក្នុងស្រុកវិញ ដោយសារក្តឹបស្វាយមានតម្លៃខ្ពស់ជាងស្វាយធំ និងមានតម្រូវការច្រើន ខណៈបច្ចុប្បន្ន ក្តឹបស្វាយជាង ៩០% នាំចូលពីបរទេស ដែលនាំឱ្យបាត់ចំណូលជាង ២លានដុល្លារក្នុង ១ឆ្នាំ – FN ៣. បណ្ណាល័យចល័តបានកែប្រែទម្លាប់សិស្សពីការដើរលេងច្រើន ងាកមកស្គាល់ពីតម្លៃនៃការអានសៀវភៅឡើងវិញ ខណៈសិស្ស ៧០-៧៥% ក្នុងចំណោមសិស្ស ១១ម៉ឺននាក់ បានខ្ចីសៀវភៅពីបណ្ណាល័យចល័តយកទៅអាន – RFI ៤. អូស្ត្រាលី នឹងទិញមីស៊ីល Tomahawk របស់អាមេរិករយៈចម្ងាយឆ្ងាយភ្លាមៗ បន្ទាប់ពីបង្កើតសម្ព័ន្ធភាពថ្មីជាមួយអាមេរិក និងអង់គ្លេស ដើម្បីពង្រឹងសមត្ថភាពយោធាក្នុងពេលប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងឡើងជាមួយចិន – Reuters ៥. ប្រជាជនចិនលើស ១ពាន់លាននាក់ហើយ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩គ្រប់ដូស ដែលស្មើនឹងជាង ៧០%…
-
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ថ្លែងថាគំនិតដែលថាស្ថាប័នពិភពលោកអាចដោះស្រាយបញ្ហានៅអាហ្វហ្កានីស្ថានបាននោះ គឺជាការស្រមើស្រមៃសុទ្ធសាធ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងថាគំនិតដែលថាស្ថាប័នពិភពលោកអាចដោះស្រាយបញ្ហាដែលអូសបន្លាយរាប់ទស្សវត្សរ៍នៅអាហ្វហ្កានីស្ថានបាននោះ គឺជាការស្រមើស្រមៃសុទ្ធសាធ។ លោក Guterres ក៏បាននិយាយថា លោកគាំទ្រទៅលើកិច្ចខំប្រឹងប្រែងក្នុងការបញ្ចុះបញ្ចូលក្រុមតាលីបង់អោយបង្កើតរដ្ឋាភិបាលដែលមានភាពប្រសើរជាងកាលពី ២០ឆ្នាំមុន។ អ.ស.ប មានសមត្ថភាពតិចតួចក្នុងការសម្រុះសម្រួលបញ្ហាជម្លោះនៅក្នុងអាហ្វហ្កានីស្ថាន។ អ.ស.ប គួរតែផ្តោតលើជំហររបស់ខ្លួនដែលគាំទ្រ និងជួយដល់ប្រជាជនអាហ្វហ្កានីស្ថាន ជាជាងផ្ដោតទៅលើតួនាទីជាអ្នកដោះស្រាយជម្លោះ។ ជំនួយមនុស្សធម៌គួរតែត្រូវបានប្រើជាឧបករណ៍ ដើម្បីបញ្ចុះបញ្ចូលក្រុមតាលីបង់ឱ្យគោរពសិទ្ធិជាមូលដ្ឋានរួមទាំងសិទ្ធិរបស់ស្ត្រី និងកុមារីផងដែរ។ ប្រទេសជាសមាជិកនៃអ.ស.ប បានសន្យាផ្តល់ជំនួយជាង ១,១ពាន់លានដុល្លារសម្រាប់អាហ្វហ្កានីស្ថាន និងបញ្ហាការភៀសខ្លួនរបស់ប្រជាជនអាហ្វហ្កានីស្ថានទៅប្រទេសជិតខាង។ លោក Guterres ក៏បានអំពាវនាវដល់បណ្តាប្រទេសនានាឱ្យធានាថា សេដ្ឋកិច្ចអាហ្វហ្កានីស្ថាននឹងមិនត្រូវបានដួលរលំទាំងស្រុងនោះឡើយ។ ប្រភព៖ Reuters
-
ប៉ូលីសការពារអគារកាពីតូលអាមេរិក បានស្នើសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងកម្លាំងសន្ដិសុខជាតិបន្ថែម

ប៉ូលីសការពារអគារកាពីតូលអាមេរិក បានស្នើសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងកម្លាំងសន្ដិសុខជាតិបន្ថែមក្នុងករណីដែលមានការជួបជុំធ្វើកុបកម្មដោយក្រុមគាំទ្រលោក Trump។ ការស្នើសុំនេះកើតឡើងប៉ុន្មានម៉ោងមុនពេលដែលគម្រោងនៃការសាងសង់របងជុំវិញអគារកាពីតូល ត្រូវបានប្រកាសថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។ ការប្រមូលផ្តុំដែលហៅថា “Justice for J6” ដែលរៀបចំឡើងដោយអតីតបុគ្គលិកសម្រាប់យុទ្ធនាការឃោសនារបស់អតីតប្រធានាធិបតី Donald Trump នេះត្រូវបានគេរំពឹងថា អាចទាក់ទាញអ្នកចូលរួមជាង ៧០០នាក់នៅខាងក្រៅអគារកាពីតូលរបស់អាមេរិក។ ប្រភព៖ CNBC
-
អង់គ្លេសរុះរើគណៈរដ្ឋមន្ត្រី

-
ចិនបានបញ្ចប់សមយុទ្ធយោធាពហុប្រទេសលើបេសកកម្មររក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិលើកដំបូងកាលពីថ្ងៃទី១៥ កញ្ញា

ចិនបានបញ្ចប់សមយុទ្ធយោធាពហុប្រទេសលើបេសកកម្មររក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិលើកដំបូងកាលពីថ្ងៃទី១៥ កញ្ញា ដោយមានការចូលរួមពីសំណាក់កងទ័ពមកពីប្រទេសម៉ុងហ្គោល ប៉ាគីស្ថាន និងប្រទេសថៃជាដើម។ សមយុទ្ធយោធានេះមានឈ្មោះថា “សមយុទ្ធនៃជោគវាសនារួមឆ្នាំ២០២១”។ ការហាត់សមនេះមានការចូលរួមពីទាហានសរុបចំនួន ១ពាន់នាក់ ហើយមានរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៦-១៥ កញ្ញា និងធ្វើឡើងនៅមូលដ្ឋានកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងស្រុក Queshan ខេត្ត Henan ភាគកណ្ដាលប្រទេសចិន។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការរំលឹកខួប ៥០ឆ្នាំនៃការទទួលបានអាសនៈអ.ស.ប របស់សាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ១៩៧១ ក្រោយពីអាសនៈនេះត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលតៃវ៉ាន់អស់ជិត ៣០ឆ្នាំ ។ អ្នកជំនាញយោធាចិនលោក Wei Dongxu យល់ថាការធ្វើសមយុទ្ធនេះបានបង្ហាញពីទំនួលខុសត្រូវ និងសមត្ថភាពរបស់ចិន ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។ គិតចាប់ពីឆ្នាំ១៩៩០មក ចិនបញ្ជូនកងទ័ព ៥ម៉ឺននាក់ឱ្យចូលរួមក្នុងប្រតិបត្តិការកងទ័ពមួកខៀវ ចំនួន ២៥បេសកកម្មជុំវិញពិភពលោក។ ប្រភព៖ CNA
-
កម្ពុជា និងចិន ពីឆ្នាំ១៩៧៩ រហូតដល់សព្វថ្ងៃ

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ២នាក់ ក្នុងចំណោមអ្នកយកសំណាក ១៧១នាក់

-
ការលើកតម្កើងសិទ្ធិ និងសេរីភាពជាមូលដ្ឋាន គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ

-
អាជ្ញាធរជាតិអប្សរា បានលើកឡើងពីគុណ ប្រយោជន៍ព្រៃឈើ ក្នុងតំបន់ប្រាសាទអង្គរ គឺសម្រាប់ថែរក្សាភពផែនដីយើង សំខាន់ ការ អភិរក្សព្រៃឈើនៅក្នុងតំបន់អង្គរ ក្នុងការ ការ ពារបាតុភូតធម្មជាតិ

ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និងជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន និងផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខដុមរមនា ។ ដើមី្បឲ្យកាន់តែមានការស៊ីជម្រៅទៅលើអត្ថប្រយោជន៍ព្រៃឈើនៅក្នុងតំបន់អង្គរ កាលពីរសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២១ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងពីគុណប្រយោជន៍ព្រៃឈើ សម្រាប់ថែរក្សាភពផែនដីយើង សំខាន់ការអភិរក្សព្រៃឈើនៅក្នុងតំបន់អង្គរ ក្នុងការការពារបាតុភូតធម្មជាតិ ដើមី្បបិទបាំង និង កាត់បន្ថយនូវកម្តៅ កុំឲ្យប៉ះពាល់ដល់ថ្មប្រាសាទ នាំឲ្យសិករីករឹលនូវក្បាច់រចនារូបចន្លាក់ និងធ្វើឲ្យពុកផុយថ្មប្រាសាទ ។ ម៉្យាងទៀតព្រៃឈើ រក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ស្រស់បំព្រមដោយរុក្ខជាតិពណ៌បៃតង ក្នុងការបម្រើដល់វិស័យ ទេចរណ៍ទៀតផង ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ដើមី្បទ្រទ្រង់បរិស្ថានធម្មជាតិនៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិ អប្សរា បានធ្វើការរៀបចំទីតាំង ថ្នាលបណ្តុះកូនឈើគ្រប់ប្រភេទជាច្រើនកន្លែង និងបានធ្វើការដាំដុះឡើងវិញនៅតាម តំបន់ព្រៃឬីករឹល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើក្នុងតំបន់អង្គរ និងការគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព ដោយក្នុងមួយៗឆ្នាំបានដាំកូនឈើ និង…