-
កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ១ ៥៣៤ករណីហើយ គិតត្រឹមថ្ងៃទី២៧ សីហា ២០២១

-
ទូតកម្ពុជានៅអាមេរិកអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ជាវគុយទាវក្រៀមកញ្ចប់ប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង“រូបសញ្ញាប្រាសាទអង្គរវត្ត”

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានឱ្យដឹងថា ថ្មីៗនេះ ស្ថានទូតបានរកឃើញករណីចែកចាយនៅលើទីផ្សារសហរដ្ឋអាមេរិកនូវផលិតផលគុយទាវក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា “ផលិតផលគុយទាវភ្នំពេញ” និង“រូបសញ្ញាប្រាសាទអង្គរវត្ត” កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។
-
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា គ្រោងចំណាយថវិកាខ្ទង់ម៉ឺនដុល្លា រៀបចំកន្លែងហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

សហព័ន្ធកីឡាចំបាប់កម្ពុជា ទទួល បានសាលហ្វឹកហាត់ នៅពហុកីឡ ដ្ឋានជាតិមរតកតេជោ ត្រៀមលក្ខណៈក្នុងការប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់ នាពេលខាងមុខឆាប់ៗនេះ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ
-
លទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២

-
យោធាអាមេរិកចំនួន ១៣នាក់ និងជនជាតិអាហ្វហ្កានីស្ថានយ៉ាងតិច ៦០នាក់ត្រូវបានសម្លាប់ និង១៤០នាក់ទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើក

យោធាអាមេរិកចំនួន ១៣នាក់ និងជនជាតិអាហ្វហ្កានីស្ថានយ៉ាងតិច ៦០នាក់ត្រូវបានសម្លាប់ និង១៤០នាក់ទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើកនៅខាងក្រៅ និងនៅច្រកទ្វារចូលអាកាសយានដ្ឋានកាប៊ុល។ នេះបើតាម Reuters នៅថ្ងៃទី២៧ សីហា ២០២១។ ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៥៖១១នាទីល្ងាច ថ្ងៃទី២៦ សីហា។ ក្រុម Islamic State Khorasan (ISIS-K) បានប្រកាសថា ពួកគេជាអ្នករៀបចំផែនការបំផ្ទុះគ្រាប់បែកនេះ។ ប្រភព៖ Reuters
-
ដើរព្រៃនៅភូមិសាស្រ្តភ្នំត្នោត ខេត្តព្រះវិហារ

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣នាក់ ស្ថិតនៅផ្សារធំថ្មី សម្រាប់តេស្តរហ័សលើកទី១ ថ្ងៃទី២៦ សីហា ២០២១

-
២៦ សីហា ២០២១

១. ផ្លែមៀន ប័រ ស្វាយ ស្ករត្នោត ចន្ទី ម្ទេស ល្ង ដំឡូវជ្វា និងចេកក្រៀម ជាដំណាំមានតម្លៃ និងតម្រូវការខ្ពស់នៅលើទីផ្សារចិន អូស្រ្តាលី ណូវែលសេឡង់ សហភាពអឺរ៉ុប និងប្រទេសក្នុងអាស៊ាន – ថ្មីៗ ២. ប្រជាពលរដ្ឋកម្ពុជានៅជនបទបានទទួលអត្ថប្រយោជន៍ពីការវិនិយោគមានទឹកប្រាក់ចំនួន ៥៨៨លានដុល្លារ លើគម្រោងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ – FN ៣. សកម្មភាពការចាក់ដីបំពេញក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរណបកោះនរា របស់ក្រុមហ៊ុន OCIC នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ខណៈការសាងសង់ស្ពាន ២ខ្សែតភ្ជាប់ទៅក្រុងរណបកោះពេជ្រ និងផ្លូវជាតិលេខ១ ទើបបញ្ចប់ប្រហែល ៣០% – ភ្នំពេញបុស្តិ៍ ៤. ការត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ និងការដោះលែងភេរវករចេញពីពន្ធនាគារនៅទូទាំងអាហ្វហ្គានីស្ថាន ជាការព្រួយបារម្ភ ដែលកំពុងកើនឡើងក្នុងចំណោមមន្ត្រីរដ្ឋបាលលោក Joe Biden អំពីសមត្ថភាពរបស់អាមេរិកក្នុងការប្រឆាំងការងើបឡើងវិញនៃក្រុមភេរវកម្មអាល់កៃដា – Reuters ៥. ជប៉ុន បាន ស្នើ ឱ្យ ២មន្ទីរពិសោធន៍ Moderna បើកស៊ើបអង្កេតជាបន្ទាន់ លើ…
-
អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris អំពាវនាវឱ្យវៀតណាមចូលរួមជាមួយអាមេរិកក្នុងការប្រឆាំងនឹងការគំរាមកំហែងរបស់ចិនពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង

ក្នុងជំនួបជាមួយប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc អ្នកស្រីលើកឡើងថា៖ “យើងត្រូវរកវិធីដាក់សម្ពាធ និងបង្កើនសម្ពាធបន្ថែមទៀតទៅលើទីក្រុងប៉េកាំង ឱ្យគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងដើម្បីប្រឆាំងការគំរាមកំហែង និងការទាមទារដែនសមុទ្រហួសហេតុរបស់ខ្លួន។” អ្នកស្រីក៏បានសម្តែងការគាំទ្រចំពោះការបញ្ជូនឧបករណ៍ឆ្មាំឆ្នេរសមុទ្រពីអាមេរិកបន្ថែមទៅវៀតណាមដើម្បីជួយការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួននៅក្នុងផ្លូវទឹកដែលមានជម្លោះហើយបានសន្យាថាអាមេរិកនឹង “រក្សាវត្តមានរឹងមាំនៅសមុទ្រចិនខាងត្បូង” ដើម្បីប្រកួតប្រជែងជាមួយចិន។ បន្ថែមពីលើនេះ អាមេរិកក៏បានបង្ហាញពីភាពជាដៃគូថ្មី និងការគាំទ្រចំពោះវៀតណាម ក្នុងវិស័យនានារួមទាំងការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ ដោយនឹងបញ្ជូនវ៉ាក់សាំង Pfizer ព្រមទាំងផ្ដល់ប្រាក់ដើម្បីជួយវៀតណាមពង្រីកការចែកចាយ និងការទទួលបានវ៉ាក់សាំង។ អាមេរិកក៏នឹងនាំមកនូវការវិនិយោគដើម្បីជួយវៀតណាមឱ្យផ្លាស់ប្តូរទៅរកប្រព័ន្ធថាមពលស្អាត និងពង្រីកការប្រើប្រាស់យានយន្តអគ្គិសនី និងជំនួយរាប់លានដុល្លារដើម្បីបោសសំអាតអាវុធមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាមវៀតណាម។ ប្រភព៖ AP News
-
ស្របពេលការត្រឡប់មកកាន់អំណាច របស់ក្រុមតាលីបង់ និងការដោះលែងភេរវករ ចេញពីពន្ធនាគារ នៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន ការព្រួយបារម្ភកំពុងកើនឡើង អំពីសមត្ថភាពរបស់អាមេរិក ក្នុងការប្រឆាំងការងើបឡើងវិញ នៃក្រុមភេរវកម្មអាល់កៃដា និងក្រុមភេរវកម្ម

កង កម្លាំង យោធា អាហ្វហ្កានីស្ថាន ដែល អាមេរិក ជួយ ផ្គត់ផ្គង់បាន ដួល រលំ។ វា ធ្វើ ឱ្យ អាមេរិក បាត់ បង់ ដៃគូ ក្នុង ការ បង្ក្រាប ក្រុម ភេរវកម្ម ហើយនិងមានការការ ដក ទីភ្នាក់ងារ ចារកម្ម ដែលនឹង កាត់ បន្ថយ សមត្ថភាព របស់ អាមេរិក ក្នុង ការ ឃ្លាំមើល និង ចាប់ ខ្លួន សមាជិក ក្រុម ភេរវកម្ម ។ ក្រុម ភេរវកម្ម អាល់កៃដា មាន ទំនាក់ ទំនង យ៉ាង ជិត ស្និត ជា មួយ តាលីបង់ ហើយ…