-
ចម្បាំងត្រជាក់រវាងចិន និងអាមេរិកនៅអាស៊ី

-
ខណៈវិបត្តិនយោបាយកំពុងតែរួមរឹតមីយ៉ាន់ម៉ា បញ្ហាសុខភាពផ្លូវចិត្តប្រជាជនក៏ចោទជាបញ្ហាចម្បងដែរក្នុងរយៈពេលប្រមាណ ៧ខែ ក្រោយពេលមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ

ចាប់តាំងពីមានរដ្ឋប្រហារមក អ្នកជំងឺ ៧ ក្នុងចំណោម ១០នាក់ ប៉ុនប៉ងធ្វើអត្តឃាតបើធៀបទៅនឹងមុនពេលមានរដ្ឋប្រហារដែលមានត្រឹមតែ ២ ឬ៣ករណីប៉ុណ្ណោះ។ បញ្ហាផ្លូវចិត្តទាំងនេះបណ្ដាលមកពីការរំជួលចិត្ត ដោយសារបាត់បង់សាច់ញាតិ ព្រោះមិនទទួលបានការថែទាំក្នុងការព្យាបាលជំងឺកូវីដ១៩ ដោយសារកង្វះថ្នាំសង្កូវ និងអុកស៊ីហ្សែន ហើយខ្លះទៀតមានរបួសផ្លូវចិត្ត ដោយសារតែភ័យខ្លាចនឹងការឡើងកាន់អំណាចរបស់ក្រុមយោធា។ បេក្ខភាពបណ្ឌិតផ្នែកសុខភាពផ្លូវចិត្តនៃសាកលវិទ្យាល័យ Vermont អ្នកនាង Phyu Pannu Khin បាននិយាយថា “មានករណីប៉ះទង្គិចផ្លូវចិត្ត ដោយសារតែការធ្វើទារុណកម្មសួរចម្លើយ ព្រមទាំងបាត់បង់អនាគត និងក្ដីសង្ឃឹម។ កាលជំនាន់មុន យើងបានស្គាល់នូវសេរីភាព និងមានក្ដីសុបិន ក្រោមការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិល។ ដូច្នេះវាពិតជាគួរឱ្យខកបំណងណាស់ដែលសេរីភាព និងក្ដីសុបិនទាំងនេះត្រូវបានបាត់បង់។” ប្រភព៖ Al Jazeera
-
សម្តេច ហេង សំរិន ផ្ញើលិខិតអបអរសាទរ ជូនចំពោះឯកឧត្តម ប្រធានរដ្ឋសភានីតិកាលទី១៥ ក្នុងឱ្យកាសខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

-
សម្តេច ហេង សំរិន ផ្ញើសារជូនប្រធានរដ្ឋសភាវៀតណាម អបអរសាទរដល់ខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារជូន លោក Vuong Dinh Hue ប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។ តាមរយ:សារលិខិតសម្តេច ហេង សំរិន បានបញ្ជាក់ថា «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមប្រធាន និងតាមរយៈ ឯកឧត្តម ជូនចំពោះថ្នាក់ដឹកនាំកំពូល ក៏ដូចជាប្រជាជននៃសាធារណរដ្ឋ សង្គមនិយមវៀតណាមជាបងប្អូន ក្នុងឱកាសដ៏មហានក្ខត្តឬក្ស នៃខួបលើកទី៧៦នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥-២០២១)»។ សម្តេចបានបន្តថា ប្រទេសកម្ពុជានិងវៀតណាមធ្លាប់បានឆ្លងកាត់របបអាណានិគមនិយម និងសង្គ្រាមបំផ្លិចបំផ្លាញដូចគ្នា។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ បានខិតខំពុះពារគ្រប់ឧបសគ្គ និងរាល់ការលំបាកជាច្រើន ក្នុងការតស៊ូដណ្តើមបានឯករាជ្យជូនជាតិមាតុភូមិរបស់យើងរៀងៗខ្លួន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការតាំងចិត្តយ៉ាងមុតមាំ ប្រទេសយើងទាំងពីរបានខិតខំពុះពារយ៉ាងខ្លាំង ក្នុងការកសាងប្រទេសជាតិឡើងវិញ ចាប់តាំងពីបាតដៃទទេ រហូតដល់សម្រេចបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាលក្ខខ័ណ្ឌអំណោយផល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាថ្ងៃអនាគត។ សម្តេច ហេង…
-
មេបញ្ជាការរងកងទ័ពជើងគោកកម្ពុជា-មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ ឯកភាពគ្នាទប់ស្កាត់ពលករឆ្លងដែន និងបញ្ហាសំខាន់ៗមួយចំនួន

-
ឯកសារផ្ទៃក្នុងរបស់ អ.ស.ប បញ្ជាក់ថា តាលីបង់គំរាមកំហែង និងវាយដំបុគ្គលិករបស់ខ្លួន

ទីក្រុងឡុងដ៍៖ ឯកសារសន្តិសុខផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិនិយាយថា ពួកតាលីបង់បានគំរាមកំហែង វាយដំបុគ្គលិក និងលួចចូលក្នុងការិយាល័យរបស់ខ្លួន រាប់ចាប់តាំងពីថ្ងៃទី ១០ សីហា មុនពេលដែលក្រុមនេះចូលកាន់កាប់ទីក្រុងកាប៊ុល ស្របពេលដែលសកម្មប្រយុទ្ធឥស្លាមមួយនេះ ព្យាយាមធានាដល់អាហ្វហ្គានីស្ថាន និងមហាអំណាចលោកខាងលិច ថាខ្លួននឹងគោរពសិទ្ធិមនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
-
សម្រស់មណ្ឌលគិរី

-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

-
ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងប្រគល់ជូនសម្រាប់មន្រ្តីកីឡា និងអត្តពលិកហ្វឹកហាត់នាពេលឆាប់ៗខាងមុខនេះ

-
ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា នៅតែបន្តផ្សព្វផ្សាយកីឡា និងទេសចរណ៍ ដោយប្រកាន់ភ្ជាប់នូវវិធានសុវត្ថិភាពការពារជំងឺកូវីដ-១៩
