-
ទីរួមខេត្តតាកែវ📍

-
Emerick Aubameyang រកបាន HAT TRICK ជួយ ARSENAL ឡើងទៅជុំបន្ត

ការស៊ុតបាល់បញ្ចូលទី ៣ គ្រាប់របស់ Pierre-Emerick Aubameyang’s ជួយឱ្យក្រុម Arsenal ទទួលបានជ័យជម្នះលើកដំបូងនៃរដូវកាលនេះ ក្រោយឈ្នះ West Brom ៦ទល់០ ឡើងជុំទី ៣ នៃពានរង្វាន់ Carabao Cup ។ Aubameyang បាន ចាប់ផ្តើមរដូវកាលដំបូងជាមួយនឹងការស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី ១នៅនាទី ១៧ ៤៥ និងនៅវគ្គទី២ នាទី៦២ ។
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលតួនាទីជាប្រធានប្តូរវេន AIPA ពីប្រធានរដ្ឋសភាព្រុយណេដារូស្សាឡាម

-
២៥ សីហា ២០២១

១. CDC អនុម័តគម្រោងវិនិយោគ ៧ តម្លៃ ៦៣,៥លានដុល្លារ ក្នុងនោះមានរោងចក្រកែច្នៃដែក ស្ថានីយ៍ និងរោងចក្រផលិតថាមពលអគ្គិសនី រោងចក្រកែច្នៃផ្លែឈើ និងកសិដ្ឋានចិញ្ចឹមសត្វ ដែលបង្កើតការងារជាង ៨៦០កន្លែង – ថ្មីៗ ២. កងទ័ពជើងទឹកឥណ្ឌូនេស៊ី បានរឹបអូសនាវាដឹកប្រេងមួយគ្រឿង និងនាវិក ក្រោមការចោទប្រកាន់អំពីករណីលួចប្រេងឆៅដែលជាទុនបំរុងរបស់កម្ពុជាចំនួនជិត ៣០ម៉ឺនធុង – AFP ៣. ចម្រាញ់ពីកុនជាង ៦០០រឿង ព្រឹត្តិការណ៍ភាពយន្តអន្តរជាតិ Venice International Film Critics’ Week ក្រុងវេនិស លើកទី៣៦ បានជ្រើសរើសភាពយន្តរឿង “Karmalink” ឬ “ជាតិក្រោយ” ដែលថតនៅកម្ពុជា និងសម្ដែងដោយតួខ្មែរ – ភ្នំពេញបុស្តិ៍ ៤. បេសកជនចិន ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថានកងទ័ពអាមេរិក និងយោធារបស់ដៃគូចម្រុះ គួរតែទទួលខុសត្រូវចំពោះការរំលោភសិទ្ធិ ដែលត្រូវបានចោទប្រកាន់នៅអាហ្វហ្កានីស្ថាន – CNA ៥. ក្រុមអ្នកស្រាវជ្រាវថៃ បង្កើតម៉ាស៊ីនរ៉ូបូត ដើម្បី បូមវ៉ាក់សាំងកូវីដ១៩ឱ្យមានប្រសិទ្ធភាព…
-
អគ្គនាយកទីភ្នាក់ងារចារកម្មកណ្ដាល CIA William Burns បានធ្វើដំណើរដោយសម្ងាត់ ទៅរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ដើម្បីជួបជាមួយ មេដឹកនាំរបស់ក្រុមតាលីបង់

កាល ពី ថ្ងៃទី ២៣ សីហា អគ្គនាយក ទីភ្នាក់ងារ ចារកម្ម កណ្ដាល CIA William Burns បាន ធ្វើ ដំណើរ ដោយ សម្ងាត់ ទៅ រដ្ឋធានី កាប៊ុល ប្រទេស អាហ្វហ្កានីស្ថាន ដើម្បី ជួប ជា មួយ មេដឹកនាំ របស់ ក្រុម តាលីបង់ ខណៈ បេសកកម្ម ជម្លៀស របស់ អាមេរិក កាន់ តែ បង្កើន ល្បឿន ឱ្យបានចប់មុន ថ្ងៃ ទី៣១ សីហា ។ មក ដល់ ពេល នេះ ក្រុម តាលីបង់ បាន អនុញ្ញាត ឱ្យ មាន ការ…
-
ស្របពេលអាមេរិកកំពុងធ្វើការដកទ័ពពីអាហ្វហ្កានីស្ថានក្នុងដំណាក់កាលចុងក្រោយ ចិន រុស្ស៊ី និងអ៉ីរ៉ង់នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ដែលហៅកាត់ថា CHIRU នាចុងឆ្នាំ២០២១ ឬ ដើមឆ្នាំ២០២២

សមយុទ្ធយោធានេះមានគោលដៅចម្បងធានាឱ្យបាននូវសុវត្ថិភាពនាវាចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងអំពើចោរសមុទ្រនៅក្នុងតំបន់សមុទ្រពែក្ស។ អ្នកជំនាញយោធាចិនលោក Song Zhongping យល់ឃើញថា ការធ្វើសមយុទ្ធនេះមានសារៈសំខាន់ផ្នែកនយោបាយ។ នេះបង្ហាញឱ្យឃើញថា ចិន និងរុស្ស៊ីគាំទ្រអ៉ីរ៉ង់យ៉ាងពេញទំហឹងពាក់ព័ន្ធនឹងការរក្សាភាពស្របច្បាប់របស់ខ្លួនខាងផ្នែកពាណិជ្ជកម្មអន្តរជាតិ ជាពិសេសតាមរយៈការដឹកជញ្ជូនតាមនាវា។ ចិន និងរុស្ស៊ីសង្ឃឹមថានឹងបង្កើនអានុភាពយោធាអ៉ីរ៉ង់ តាមរយៈគុណតម្លៃនៃការធ្វើសមយុទ្ធនេះ ដើម្បីអាចតតាំងទៅនឹងការគំរាមកំហែងពីសំណាក់ប្រទេសលោកខាងលិច។ ដោយឡែក ទំនាក់ទំនងរវាងអាមេរិក ជាមួយប្រទេសទាំង ៣នេះ ហាក់បីដូចជាធ្លាក់ក្នុងចំណុចទាបមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយអាមេរិកបាននិងកំពុងដាក់ទណ្ឌកម្មប្រទេសទាំង ៣នេះក្នុងកម្រិតផ្សេងៗគ្នា។ ប្រភព៖ SCMP
-
បន្ទាប់ពីក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន អាជ្ញាធរ តាមបណ្តាប្រទេសនីមួយៗ ព្រួយបារម្ភពីការលួចនាំចូលគ្រឿងញៀន ខុសច្បាប់ពីអាហ្វហ្កានីស្ថាន

ការ ជួញ ដូរ គ្រឿង ញៀន ដូច ជា អាភៀន និង មេតំហ្វេតាមីន នៅ តែ ជា ប្រភព ចំណូល ធំ បំផុតរបស់ តាលីបង់ក្នុងចន្លោះ ពី ១.២ ប៊ីលាន ដុល្លារ អាមរិក ទៅ ២.១ ប៊ីលាន ដុល្លារ អាមេរិក ព្រោះពួកគេជាអ្នកផ្គត់ផ្គង់ប្រហែលជាង៨០ភាគរយជុំវិញពិភពលោក ។ អ្នក ជំនាញ ខាង បញ្ហា អាហ្វហ្កានីស្ថាន បាន និយាយ ថា ពួក តាលីបង់ អាច នឹង មិន អាច បំពេញ តាម ការ ប្តេជ្ញា ចិត្ត របស់ ខ្លួន ក្នុង ការ លុប បំបាត់…
-
ភ្លើងឆេះព្រៃធំៗ ចំនួន ៩កន្លែងនៅភាគខាងជើងនៃរដ្ឋ California បានបង្ខំឱ្យប្រជាជនជាង ៤២ ០០០ នាក់ជម្លៀសខ្លួនចេញពីលំនៅដ្ឋាន

ភ្លើងឆេះព្រៃធំៗ ចំនួន ៩កន្លែងនៅភាគខាងជើងនៃរដ្ឋ California បានបង្ខំឱ្យប្រជាជនជាង ៤២ ០០០ នាក់ជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ខណៈមន្រ្តីសុខាភិបាលទីក្រុង Reno រដ្ឋ Nevada ក្រើនរំលឹកពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះ ដោយសារតែគុណភាពខ្យល់គ្រោះថ្នាក់ បណ្ដាលមកពីភ្លើងឆេះព្រៃទាំងនោះ។ ភ្លើងឆេះដ៏ធំនេះបានឆេះព្រៃជាង ១១ម៉ឺនហិចតាក្នុងរយៈពេល ១០ថ្ងៃ និងបំផ្លាញសំណង់អគារចំនួន ៦១៥ខ្នង។ បុគ្គលិកពន្លត់អគ្គីភ័យជាង ២.០០០នាក់ ត្រូវបានដាក់ពង្រាយឱ្យធ្វើប្រតិបត្តិការជាមួយឧទ្ធម្ភាគចក្រ ១៩គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ៥១គ្រឿង។ ទីភ្នាក់ងារការពារបរិស្ថានបានរាយការណ៍អំពីគុណភាពខ្យល់ដែលពោរពេញទៅដោយផ្សែងភ្លើងក្រាស់ ជាពិសេសជុំវិញបឹង Tahoe ក្បែរតំបន់ Caldor និងដាស់តឿនប្រជាពលរដ្ឋឱ្យបិទបង្អួច និងចៀសវាងសកម្មភាពផ្សេងៗដែលកាត់បន្ថយគុណភាពខ្យល់ក្នុងគេហដ្ឋាន។ មកទល់ពេលនេះ ភ្លើងឆេះព្រៃបានរាលដាលលើផ្ទៃដីជាង ១.៥៧ លានហិចតា ហើយខ្យល់បក់ខ្លាំង រួមជាមួយសំណើមទាប និងរុក្ខជាតិស្ងួត អាចនឹងបង្កើនការរាលដាលនៃអណ្ដាតភ្លើង។ ប្រភព៖ CNN
-
“បេី សិន ដាច់ ភ្លើង ខេត្ត គេ ខេត្ត យើង សូម អធ្យាស្រ័យ ពួកយើងខ្ញុំ ខំ មិនគិត យប់ ថ្ងៃ តែ ធ្វើ ម្តេច ក្តី នេះ ហើយ ធម្មជាតិ”⚡️🌧

-
ព្រះមហាក្សត្រខ្មែរ
