-
រដ្ឋបាលរាជធានីភ្នំពេញសម្រេចដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ១៤ថ្ងៃបន្ថែមទៀត

-
រាជធានីភ្នំពេញបន្តវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ សីហា ដល់ ៩ កញ្ញា ២០២១

ផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់ដូចខាងក្រោម៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណាគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
-
ទូតកម្ពុជានៅម៉ាឡេស៊ី ច្រានចោលអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី មានចរិតញុះញង់ និងគ្មានមូលដ្ឋានត្រឹមត្រូវ

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានច្រានចោលទាំងស្រុងនូវអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលមានចំណងជើងថា “ពលករខ្មែរនៅម៉ាឡេស៊ីចោទប្រកាន់មន្ត្រីស្ថានទូតថា កេងយកផលប្រយោជន៍ក្នុងគ្រាជំងឺកូវីដ-១៩ រាតត្បាត” ដែលមានចរិតជាការចុះផ្សាយញុះញង់ គ្មានមូលដ្ឋានត្រឹមត្រូវ និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថានទូត។
-
ក្នុងចំណោមអ្នកធ្លាក់ពីយន្តហោះយោធាអាមេរិកដែលភៀសខ្លួនចេញពីអាហ្វហ្កានីស្ថានកាលពីសប្តាហ៍មុន ជនរងគ្រោះម្នាក់គឺ Zaki Anwari អាយុ១៧ឆ្នាំ ជាកីឡាករឆ្នើមរបស់ក្រុមបាល់ទាត់យុវជនអាហ្វហ្កានីស្ថាន

-
ប្រជាជនអាហ្វហ្កានីស្ថាន និងប្រជាជននៃប្រទេសជាសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងធ្វើបាតុកម្មជុំវិញពិភពលោក ទាមទារឱ្យសហគមន៍អន្ដរជាតិជួយជនភៀសខ្លួនអាហ្វហ្កានីស្ថានជាច្រើន

-
ប្រាប់ពីការពិត – to tell the truth

-
ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារៈបង្ការទប់ស្កាត់ ថ្នាំព្យាបាលជំងឺកូវីដ-១៩ ចែកជូនដល់កងកម្លាំងឈរជើងសហការ ការពារនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងវិទ្យាល័យវឌ្ឍនៈឈូងលាភ

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំមេបញ្ជាការរង នាយការិយាល័យ ផ្នែក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ និងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចែកជូនដល់កងកម្លាំង ដែលបាននិងកំពុងឈរជើងចូលរួមសហការ ការពារ នៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងវិទ្យាល័យវឌ្ឍនៈឈូងលាភ សង្កាត់គោកខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាតដល់កងកម្លាំងគោរពវិន័យរបស់កងយោធពលខេមរភូមិន្ទ ត្រូវចូលរួមសហការ ជាមួយផ្នែកពាក់ព័ន្ធទាំងអស់ ឱ្យបានល្អ ទៅតាមការស្នើសំសហការ ពិសេសកិច្ចការពារទីតាំងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩នេះ ក៏អោយមានបាតុភាពណាមួយកើតឡើងអោយសោះ។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការ បានក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ដែលប្រចាំការនៅក្នុងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩នេះ គឺត្រូវការពារខ្លួនខ្ពស់បំផុត កំអោយឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍អោយបានជាប់ជាប្រចាំ នូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេស វិធានការណ៍ដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម…
-
ចក្រភពអង់គ្លេស បានបញ្ជូនអត្តពលិកជាង ២២០នាក់ ប្រជែងលើ ១៩ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យ

-
សហព័ន្ធកីឡាទូកក្តោងកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅអំឡុង ខែធ្នូ ឆ្នាំ២០២១

អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សុទ្ធរិទ្ធិពង្ស បានបង្ហើបប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅព្រឹកនេះថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា សហការជាមួយសហព័ន្ធកីឡាទូកក្តោង ប្រទេសសិង្ហបុរី នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នៅទឹកខេត្តព្រះសីហនុ នាអំឡុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។
-
កម្ពុជាស្នើភាគីថៃជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកំពុងស្វែងរកការងារធ្វើនៅថៃ

មន្រ្តីជាន់ខ្ពស់នៃប្រទេសកម្ពុជា បានស្នើដល់ភាគីថៃឱ្យជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ។ ការស្នើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងនៅទីបញ្ជាការយោធ ភូមិភាគទី៥ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។