-
ក្រុមយុទ្ធជននៃរណសិរ្សជាតិអាហ្វហ្កានីស្ថានប្រឆាំងតាលីបង់ បានបាញ់កាំភ្លើងយន្ត ត្រៀមកាំភ្លើងធំធុនធ្ងន់ និងបង្កើនការហ្វឹកហ្វឺនផ្នែកយោធា ដើម្បីត្រៀមខ្លួនការពារជ្រលងភ្នំ Panjshir ពីកងកម្លាំងតាលីបង់ ខណៈពួកគេដង្ហើយរកជំនួយពីខាងក្រៅ

-
ទឹកដៃដ៏ល្អពិសិដ្ឋ

-
ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

-
ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៨៧នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

-
ក្រុម Aston Villa យកឈ្នះ Barrow ៦:០ ឈានទៅជុំទី៣ នៃពានរង្វាន់ Carabao Cup

យុវជន Cameron Archer រកបាន ៣គ្រាប់ម្នាក់ឯង ជួយក្រុម Aston Villa យកឈ្នះ Barrow ៦:០ បន្តជុំទី៣ ពានរង្វាន់ Carabao Cup ។៣គ្រាប់របស់ Archer រកបាននៅនាទី១០ , ៦២, ៨៨ ចំណែក Anwar El Ghazi រកបាន ២គ្រាប់ នៅនាទី២៤ , ៤៥+២ ខណៈ១គ្រាប់ទៀត រកបានដោយកីឡាករ Frederic Guilbert នៅនាទី៧៥ ។ កីឡាករវ័យ ១៩ ឆ្នាំ Archer ធ្វើបាន Hat-Trick ពីការស៊ុតបាល់យ៉ាងល្អនៅចុងម៉ោង ។ នេះជាក្តីសុបិន្តរបស់ Archer បន្ទាប់ពីបានចំណាយពេលរដូវកាលមុនដាក់ក្លឹប National Solihull Moors ខ្ចីជើង ។ សូមរំលឹកថា ក្រោមការដឹកនាំរបស់លោក Dean…
-
របាយការណ៍នៅថ្ងៃទី២៤ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៧នាក់ របួសធ្ងន់ ៦នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១១ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. កូវីដ ៤២៨ករណី និងជាសះស្បើយ ៥៧២នាក់។ អ្នកឆ្លងសរុប ៩០.៥៣៥នាក់ អ្នកជាសះស្បើយ ៨៦.៧០២នាក់ អ្នកស្លាប់ ១.៨៣៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៣១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣៤២នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ត ៣២គ្រឿង ឃាត់ម៉ូតូ ៦៥គ្រឿង ពិន័យជាប្រាក់ ៣.០០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៥ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta (B.1.617.2) សរុបចំនួន ១.៣២៥ ករណី គិតត្រឹមថ្ងៃទី២៤ សីហា ២០២១

-
ប្រាសាទភ្នំដា 🇰🇭

-
៥ចំណុច ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវីលទាំង៦០ ដែលបង្ហាញក្តីបារម្ភអំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា!

១. តាំងពីដំបូងមក ក្រុមសង្គមស៊ីវីលជាអ្នកស្នើសុំបង្កើតស្ថាប័ននេះ និងទទួលយកទៅរៀបចំដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៧មក។ ដោយការងារនេះស្ថិតក្នុងដៃសង្គមស៊ីវីលយូរឆ្នាំពេក និងមិនបានចេញជារូបរាងឡើងនោះ ទើបរាជរដ្ឋាភិបាលសម្រេចយកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំ និងរៀបចំនៅក្នុងឆ្នាំ២០១៩។ ២. ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃរារាំង និងរិះគន់ពីប្រសិទ្ធភាពការងាររបស់ស្ថាប័ននេះទៅហើយ។ ពួកគេមិនគួរណាបារម្ភពេកទេអំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើកចិត្តឱ្យទូលាយ ចូលរួម សហការ និងជួយជ្រោមជ្រែងឱ្យការបង្កើតស្ថាប័ននេះសម្រេចបានជោគជ័យ និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង។ ៣. សេចក្តីព្រាងដំបូងនៃច្បាប់នេះ បានប្រគល់ជូនទៅក្រុមអង្គការសង្គមស៊ីវីលទាំងអស់នេះ តាមរយៈការរិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ដើម្បីធ្វើការពិនិត្យនិងផ្តល់យោបល់មកវិញ តែផ្ទុយទៅវិញ ពួកគេមិនខ្ចីមើល និងពិនិត្យផ្តល់យោបល់មកវិញទេ បែជាធ្វើការរិះគន់និងរារាំងដល់ការបង្កើតស្ថាប័ននេះទៅវិញ។ ៤. ការបង្ហាញក្តីបារម្ភរបស់ពួកគេពីគោលការណ៍ទីក្រុងប៉ារីស និងគោលការណ៍អន្តរជាតិមួយចំនួនទៀតពាក់ព័ន្ធនឹងឯករាជ្យភាព ការចូលរួម និងអណត្តិការងាររបស់ស្ថាប័ននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាមិនបានមើល និងអានសេចក្តីព្រាងដំបូងនៃច្បាប់នេះទេ ព្រោះគោលការណ៍ទាំងនេះបានដាក់បញ្ចូលរួចអស់ទៅហើយនៅក្នុងសេចក្តីព្រាងដំបូងនៃច្បាប់នេះ។ ៥. សម្រាប់ទស្សនវិស័យសិទ្ធិមនុស្សរបស់ក្រុមសង្គមស៊ីវីលមួយក្តាប់តូចនេះ គឺទាល់តែគណបក្សដែលពួកគេគាំទ្រនិងជាសម្ព័ន្ធមិត្តរបស់ពួកគេបានឡើងកាន់អំណាច ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងជាពេលសាកសមក្នុងការបង្កើតស្ថាប័ននេះ ដែលនេះបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈ និងសកម្មភាពនយោបាយរបស់ពួកគេ ដោយជ្រកក្រោមផ្លាកអង្គការសង្គមស៊ីវីលនៅកម្ពុជា។ ✍🏽-ជិន ម៉ាលីន