-
មេរៀន និងបទពិសោធន៍ចំនួន៤ ដែលកម្ពុជាអាចរៀនសូត្របានពីព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន និងប្រវត្តិសាស្រ្តជូរចត់របស់ខ្លួន

-
អ៊ីស្រាអែល 🇮🇱 បង្ហាញពីសញ្ញាណនៃការបង្រ្កាប វ៉ារ៉្យង់ Delta ដោយទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃមកសល់ត្រឹម ៧.៥០០ករណី និងស្ទើរតែគ្មានករណីស្លាប់សោះ ព្រមទាំងចាប់ផ្ដើមបើកចំហរសេដ្ឋកិច្ចឡើងវិញ

អ៊ីស្រាអែល 🇮🇱 បង្ហាញពីសញ្ញាណនៃការបង្រ្កាប វ៉ារ៉្យង់ Delta ដោយទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃមកសល់ត្រឹម ៧.៥០០ករណី និងស្ទើរតែគ្មានករណីស្លាប់សោះ ព្រមទាំងចាប់ផ្ដើមបើកចំហរសេដ្ឋកិច្ចឡើងវិញ។ នេះបើតាម Al Jazeera ថ្ងៃទី២៤ សីហា។ នៅថ្ងៃទី៣០ កក្កដា អ៉ីស្រាអែលបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ ដល់ប្រជាជនមានអាយុលើសពី ៦០ឆ្នាំ និងក្លាយជាប្រទេសដំបូង ដែលចាប់ផ្ដើមយុទ្ធនាការនេះ។ អ៉ីស្រាអែល ក៏បានពង្រីកសិទ្ធិទទួលបានវ៉ាក់សាំង ដល់ប្រជាជនអាយុ ៤០ឆ្នាំឡើងទៅ ដោយគម្លាតនៃវ៉ាក់សាំងដូសទី២ និងទី៣ ត្រូវមានរយៈពេលយ៉ាងហោចណាស់ ៥ខែ។ អត្រានៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងចំណោមប្រជាជនដែលទទួលវ៉ាក់សាំងចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ បានចាប់ផ្តើមធ្លាក់ចុះជាលំដាប់ ដែលនេះបង្ហាញថា វ៉ាក់សាំងដូសទី៣ ពិតជាមានប្រសិទ្ធិភាព។ ប្រភព៖ Al Jazeera
-
រដ្ឋាភិបាលអាមេរិក 🇺🇸 មានបំណងស្នើសុំឱ្យជនភៀសខ្លួនអាហ្វហ្កានីស្ថានមកសំចតនៅមូលដ្ឋានទ័ពប្រទេសកូរ៉េខាងត្បូង 🇰🇷

ទោះបីជារដ្ឋាភិបាលកំពុងត្រួតពិនិត្យអំពីលទ្ធភាពក្នុងការយកជនជាតិអាហ្វហ្កានីស្ថានមួយចំនួនដែលធ្លាប់ជួយកូរ៉េខាងត្បូងក្នុងគម្រោងមនុស្សធម៌នារយៈពេល ២០ឆ្នាំកន្លងមក ការប្រើប្រាស់មូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូងសំរាប់ជនភៀសខ្លួនអាហ្វហ្កានីស្ថាន ត្រូវតែមានការអនុញ្ញាតពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង ប៉ុន្តែរឿងនេះមិនទាន់ត្រូវបានពិភាក្សាស៊ីជម្រៅនោះទេ។ ប្រភព៖ Yonhap News
-
សភាពរបស់អតីតប្រធានាធិបតីបូលីវី 🇧🇴លោកស្រី Jeanine Anez គឺមានលក្ខណៈប្រសើរឡើងហើយ

សភាពរបស់អតីតប្រធានាធិបតីបូលីវី 🇧🇴លោកស្រី Jeanine Anez គឺមានលក្ខណៈប្រសើរឡើងហើយ។ លោស្រីបានប៉ុនប៉ងធ្វើអត្តឃាតក្នុងពន្ធនាគារដោយហេតុត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” ចំពោះការស្លាប់របស់ក្រុមបាតុករនៅឆ្នាំ២០១៩។ Anez បានកាត់ដៃរបស់ខ្លួន កាលពីថ្ងៃទី២១ សីហាកន្លងទៅ ដោយសារតែបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរជុំវិញការផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេលយូរ។ អគ្គព្រះរាជអាជ្ញាលោក Juan Lanchipa បានប្រកាសពីបទចោទប្រកាន់ “ប្រល័យពូជសាសន៍” ប្រឆាំងនឹងអ្នកស្រី Anez ជុំវិញការស្លាប់នៃបាតុករចំនួន ២២នាក់ដែលជាអ្នកគាំទ្រលោក Morales ក្នុងការប៉ះទង្គិចជាមួយប៉ូលិសក្នុងខែវិច្ឆិកា ២០១៩ និងពីបទភេរវកម្ម ការញុះញង់ និងការសមគំនិតធ្វើរដ្ឋប្រហារទម្លាក់អតីតប្រធានាធិបតីក្រាញអំណាចលោក Evo Morales។ លោកស្រីបានបដិសេធការចោទប្រកាន់ទាំងនេះ ហើយអះអាងថាខ្លួនគឺជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ប្រភព៖ Al Jazeera
-
ទឹកធ្លាក់អន្លង់ខៀវ

-
FIFA នឹងទទួលបានប្រាក់ចំនួន ២០១ លានដុល្លារ បន្ទាប់ពីការស៊ើបអង្កេតអំពើពុករលួយដោយក្រសួងយុត្តិធម៌អាមេរិក

ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថា FIFA នឹងទទួលបានប្រាក់ចំនួន ២០១ លានដុល្លារ (១៤៦ លានផោន) ដែលត្រូវបានរឹបអូសក្នុងអំឡុងពេលស៊ើបអង្កេតអំពើពុករលួយ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី២៥ ខែសីហានេះ ។ ជនជាប់ចោទជាង ៥០ នាក់ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ចាប់តាំងពីក្រសួងយុត្តិធម៌បានបង្ហាញការស៊ើបអង្កេតអំពើពុករលួយរបស់ខ្លួនក្នុងឆ្នាំ ២០១៥ ។ មនុស្សចំនួន ២៧ នាក់និងអង្គភាពសាជីវកម្មចំនួន ៤ បានសារភាពទោសកំហុសដោយមនុស្សពីរនាក់ត្រូវបានផ្តន្ទាទោសនៅក្នុងសវនាការ។ ការសងត្រលប់នេះនឹងចាប់ផ្តើមជាមួយនឹងប្រាក់ដើម ៣២.៣ លានដុល្លារ (២៣.៥ លានផោន) ។ ប្រាក់ដែលរឹបអូសបាន ពីគណនីធនាគារ របស់អតីតមន្រ្តី ដែលត្រូវបានកាត់ទោសពីបទពុករលួយនឹងត្រូវបានប្រើប្រាស់ដោយមូលនិធិ FIFA ដែលជាមូលនិធិឯករាជ្យ ដើម្បីជួយដល់គម្រោងទាក់ទងនឹងបាល់ទាត់ ដែល FIFA អះថាអាចជះឥទ្ធិពលជាវិជ្ជមានដល់មនុស្សជាច្រើន។ នៅទូទាំងពិភពបាល់ទាត់ជាពិសេសតាមរយៈកម្មវិធីយុវជននិងសហគមន៍” ។
-
ខេត្តស្វាយរៀង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤នាក់នោះ រួមមានកម្មកររោងចក្រម្នាក់ និងអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ចំនួន៣នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៥៥ឆ្នាំនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤២២នាក់ក្នុងនោះមានវីរុសប្រភេទថ្មីដែលតា ចំនួន២៩នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់៧៤នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៦នាក់។
-
ឯកឧត្តម កែវ រ៉េមី ស្នើឱ្យអ្នកនយោបាយ និងអ្នកវិភាគ កុំលាបពណ៌ និងកេងចំណេញនយោបាយ

-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២

-
កិច្ចប្រជុំគណៈកម្មាធិការនយោបាយ អន្តរសភាអាស៊ាន
