Category: នយោបាយ

  • កសិទេសចរណ៍ជាដង្ហើមថ្មីនៃចរន្តសេដ្ឋកិច្ច បង្កើតការងារនិងមុខរបរបន្ថែម ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុកទៅរកការងារនៅទីកន្លែងដទៃ

    កសិទេសចរណ៍ជាដង្ហើមថ្មីនៃចរន្តសេដ្ឋកិច្ច បង្កើតការងារនិងមុខរបរបន្ថែម ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុកទៅរកការងារនៅទីកន្លែងដទៃ

    📷 Khim Finan

  • ពោងសុវត្ថិភាពសំរាប់អ្នកជិះកង់

    ពោងសុវត្ថិភាពសំរាប់អ្នកជិះកង់

    សាកថ្ម ២ម៉ោងអាចប្រើប្រាស់បានក្នុងរយៈពេល ១៥ម៉ោងនៃការជិះកង់។ ពោងសុវត្ថិភាពនេះការពារបានល្អជាងមួកជិះកង់ធម្មតារហូតដល់ ៨ដង។ 🎥 Startup Selfie

  • របាយការណ៍នៅថ្ងៃទី២៣ សីហា

    របាយការណ៍នៅថ្ងៃទី២៣ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១៨ករណី ស្លាប់ ១៥នាក់ របួសធ្ងន់ស្រាល ៣២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ ៤៦៦ករណី និងជាសះស្បើយ ៥១២នាក់។ អ្នកឆ្លងសរុប ៩០.១០៧នាក់ អ្នកជាសះស្បើយ ៨៦.១៣០នាក់ អ្នកស្លាប់ ១.៨២១នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២២៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៦០៦នាក់ ឃាត់យានយន្ត ៥១គ្រឿង ឃាត់ម៉ូតូ ១៣៤គ្រឿង ពិន័យជាប្រាក់ ២.០០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៤ សីហា ២០២១

  • Peter Crouch និយាយអ្វីខ្លះអំពីការចង់ចាក់ចេញរបស់ Harry Kane ?

    Peter Crouch និយាយអ្វីខ្លះអំពីការចង់ចាក់ចេញរបស់ Harry Kane ?

    អតីតខ្សែប្រយុទ្ធក្លឹបហង្សក្រហម Liverpool កីឡាករ Peter Crouch បាននិយាយថា ការចាក់ចេញរបស់ Harry Kane ទៅកាន់ក្រុម Manchester City គឺជារឿងដ៏ពិបាក ។ អ្នកចាត់ការទូទៅក្រុមមេឃខៀវ លោក Pep Guardiola កំពុងរៀបចំកញ្ចប់ថវិកា ដើម្បីចុះហត្ថលេខាយក Kane ពីក្រុម Tottenham មុនថ្ងៃកំណត់អោយបាន ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការចរចាជាមួយម្ចាស់ក្លឹបមាន់ខ្នាយមាស គឺកាន់តែពិបាក ដោយលោក Levy បានទាមទារយ៉ាងតិច ១៥០ លានផោន សម្រាប់ម៉ាស៊ីនរកគ្រាប់បាល់រូបនេះ ។ ចំនុចននេះហើយបានជា Crouch ជឿជាក់ថា ខ្សែប្រយុទ្ធរូបនេះ នឹងត្រូវនៅបន្តជាក្លឹបមានខ្នាយមាសប្រសិនបើលោក Levy មិនព្រមទម្លាក់តម្លៃខ្លួន ។ សូមបញ្ជាក់ថា Peter Crouch បានជួបស្ថានភាពស្រដៀងគ្នា ជាមួយប្រធានក្លឹប Spurs ក្នុងឆ្នាំ២០១១ ពេលផ្លាស់ប្តូរទៅលេងនៅក្លឹប Stoke City ក្នុងតម្លៃខ្លួន ១០លានផោន…

  • ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

    យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ២៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង ២នាក់, ស្រុកព្រះស្ដេច ៩នាក់, ស្រុកស៊ីធរកណ្ដាល ៨នាក់, ស្រុកស្វាយអន្ទរ ៥នាក់, ស្រុកពាមរក៍ ២នាក់, ស្រុកបាភ្នំម្នាក់ និង ស្រុកពោធិ៍រៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង ២នាក់ គឺទី១ ស្ត្រីអាយុ ៧៧ឆ្នាំ នៅស្រុកពារាំង និងទី២ បុរសអាយុ ៥០ឆ្នាំ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥ពាន់ ៥៣៧នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៤ពាន់ ៩៤៦នាក់ និងស្លាប់ ១០៦នាក់។

  • ក្របខ័ណ្ឌ Premier League បញ្ជាក់ពីករណីវិជ្ជមានកូវីដថ្មីចំនួន ១៦ នៅក្នុងការធ្វើតេស្តចុងក្រោយ

    ក្របខ័ណ្ឌ Premier League បញ្ជាក់ពីករណីវិជ្ជមានកូវីដថ្មីចំនួន ១៦ នៅក្នុងការធ្វើតេស្តចុងក្រោយ

    កីឡាករ និងបុគ្គលិកក្លឹបចំនួន១៦នាក់ នៅក្របខ័ណ្ឌ Premier League បានធ្វើតេស្ត រកឃើញមេរោគឆ្លងកូវីដកាលពីសប្តាហ៍មុន បន្ទាប់ពីបានធ្វើតេស្តសរុបចំនួន ៣០៦០ នាក់ ។ បន្ទាប់ពីធ្វើការប្រកួតបាន២សប្តាហ៍ នៅ Premier League បានរកឃើញអ្នកមានវិជ្ជមានកូវីត-១៩ ចំនួន១៦ករណី សប្តាហ៍ទី១ រកឃើញ១២ករណី និងសប្តាហ៍ទី២ រកឃើញ៤ករណី ។ តួលេខនេះបង្ហាញពីការកើនឡើង បន្ទាប់ពីមានករណីវិជ្ជមានចំនួន៩ករណី នៅក្នុងសប្តាហ៍ទី១ និងទី១១ ដែលបញ្ចប់កាលពីថ្ងៃទី១៥ ខែសីហា ។គួរបញ្ជាក់ថា ក្របខ័ណ្ឌ Premier League នឹងធ្វើតេស្ត២ដង ប្រចាំសប្តាហ៍ ទៅលើបុគ្គលិកស្នូល ពី៨៥នាក់ ទោ១០០នាក់ តាមរយៈ PCR ដើម្បីបញ្ជាក់ពីលទ្ធផល នេះបើតាមការបញ្ជាក់របស់តំណាងក្របខណ្ឌ Premier League ។ សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea កីឡាករ Christian Pulisic ខ្សែការពារ Ben White របស់ក្រុម…

  • សម្ភារដែលជាជំនួយពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី បានដឹកជញ្ជូនដល់ពហុកីឡដ្ឋានជាតិមករតតេជោ

    សម្ភារដែលជាជំនួយពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី បានដឹកជញ្ជូនដល់ពហុកីឡដ្ឋានជាតិមករតតេជោ

    លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបញ្ជាក់ថា សម្ភារកីឡាវាយកូនឃ្លីលើតុ ដែលជាជំនួយឧបត្ថម្ភពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ី ត្រូវបានដឹកជញ្ជូនមកដល់សាលកីឡាវាយកូនឃ្លីលើតុនៃពហុកីឡដ្ឋានជាតិមករតតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីល្ងាចម្សិលមិញ។ សម្ភារកីឡាវាយកូនឃ្លីលើតុនេះនឹងប្រើប្រាស់សម្រាប់ការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីឈុតធំ និងឈុតថ្នាល ដើម្បីត្រៀមលក្ខណៈក្នុងការប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់ នាពេលខាងមុខឆាប់ៗនេះ។ ក្រៅពីការហ្វឹកហាត់នៅក្នុងស្រុក ក្រុមជម្រើសជាតិវាយកូនឃ្លីលើតុមួយចំនួនក៏ត្រៀមចេញទៅហ្វឹកហាត់នៅចិន នាខែកញ្ញា ឬខែតុលាផងដែរជាមួយនឹង១១ប្រភេទកីឡាផ្សេងទៀត ដែលមានចំនួនសរុប ១៣៥នាក់។ ការហ្វឹកហាត់ត្រៀមនេះ គឺដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទសវៀតណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៤៦៦នាក់ ជាសះស្បើយ ៥១២នាក់ ស្លាប់ ១៣នាក់ គិតត្រឹមថ្ងៃទី២៤ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៩០.១០៧នាក់ ចំនួនអ្នកជាសះស្បើយ៖ ៨៦.១៣០នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៨២១នាក់

  • អាជ្ញាធរជាតិអប្សរាជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន ភូមិជប់លើ ឃុំស្វាយ លើ ស្រុកស្វាយលើ

    អាជ្ញាធរជាតិអប្សរាជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន ភូមិជប់លើ ឃុំស្វាយ លើ ស្រុកស្វាយលើ

    📸-នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ

  • កម្ពុជានឹងទទួលញញួរធ្វើជាប្រធានអង្គការអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២ នាថ្ងៃស្អែកនេះ

    កម្ពុជានឹងទទួលញញួរធ្វើជាប្រធានអង្គការអន្តរសភាអាស៊ានលើកទី៤៣ នៅឆ្នាំ២០២២ នាថ្ងៃស្អែកនេះ

    ភ្នំពេញៈ បន្ទាប់ពីចប់កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេ ធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ កម្ពុជានឹងទទួលញញួរពីប្រទេសព្រុយណេ ដើម្បីធ្វើជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ បានប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសព្រុយណេ បានបញ្ជាក់ឲ្យដឹងថា លោកបានទទួលការស្នើសុំពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាតំណាងអញ្ជើញទៅទទួលញញួរពីប្រធានរដ្ឋសភានៃប្រទេសព្រុយណេ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ។ ឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ថា ដោយសារតែបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ការអញ្ជើញទៅទទួលញញួរអាយប៉ាពីប្រធានរដ្ឋសភានៃប្រទេសព្រុយណេ គឺខាងសភាប្រទេសព្រុយណេ អនុញ្ញាតឱ្យតែឯកអគ្គរាជទូតទៅទទួលតែម្នាក់ឯងប៉ុណ្ណោះ។ចំណែកឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា បន្ទាប់ពីទទួលញញួរពីប្រធានសភាព្រុយណេ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ គឺប្រទេសកម្ពុជានឹងក្លាយជាប្រធានអង្គការអន្តរសភាអាស៊ាន រហូតទៅដល់មហាសន្តិបាតលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែកញ្ញា ឆ្នាំ២០២២។ សម្តេចអគ្គមហាពញាចក្រី…