-
ផ្កាថ្មព្រៃ Anoectochilus Jewel Orchids

ភាគច្រេីនស្លឹកវាពណ៌បៃតង តែបេីស្លឹកវាពណ៌ក្រហម ឬពណ៌ឈូកដែលមានក្រទ្បាដូចផែនទី គេចាត់វាចូលក្នុងចំណាត់ថ្នាក់លេខ១ លក់តម្លៃចាប់ពី ៥០-៦០មុឺនរៀលក្នុង១គីទ្បូក្រាម។ អ្នករកផ្កាថ្មបានប្រាប់ថាក្នុង ១សប្តាហ៍គាត់រកបានតែ ១-២គីទ្បូក្រាមតែប៉ុណ្ណោះ ព្រោះផ្កាថ្មភាគច្រេីននៅតែតំបន់ឆ្ងាយពីភូមិ ក្នុងព្រៃជ្រៅសំបូរដោយសត្វកាចសាហាវ។ 📸 La Mo
-
ហេតុអ្វីបានជាមានវត្តមានក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន? តើក្រុមនេះមានទំនាក់ទំនងអ្វីជាមួយ Al Qaeda?

តើអាមេរិកចំណេញផលប្រយោជន៍អ្វីខ្លះពីអាហ្វហ្កានីស្ថាន? ហេតុអ្វីបានជាអតីតប្រធានាធិបតីអាហ្វហ្កានីស្ថានឆាប់ភៀសខ្លួនចេញពីប្រទេសយ៉ាងនេះ? ហេតុអ្វីបានអតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថានប្រព្រិត្តអំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ? ក្រុមតាលីបង់ ២.០ ជាអ្វី? ក្រោយតាលីបង់ចូលកាន់កាប់វិមានប្រធានាធិបតី តើសហគមន៍អន្តរជាតិមានជំហយ៉ាងដូចម្ដេចខ្លះ? តើហេតុការណ៍នៅអាហ្វហ្កានីស្ថានអាចនឹងផ្តល់នូវផលបច្ច័យអ្វីខ្លះដល់តំបន់អាស៊ាន? សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឍមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ២៤ សីហា ២០២១
-
ផ្លូវចូលទៅកាន់វត្តជ័យគិរីមុនីរង្សីអរុណរះ ហៅវត្តរុន ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី នារដូវបុណ្យចូលព្រះវស្សា

-
ស្ថានភាពធាតុអាកាស ២៥-៣១ សីហា

-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍នៅយប់ថ្ងៃទី២៣ សីហា ២០២១នេះថា “ខ្ញុំមកប្រទេសបារាំង គឺដោយសារមានធុរផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងនោះឡើយ”

-
២៣ សីហា ២០២១

១. ក្រសួងវប្បធម៌ បញ្ជូនផលិតផលមី Nam Vang Noodle ដែលក្លែងយកឈ្មោះភ្នំពេញ និងដាក់រូបសញ្ញាប្រាសាទអង្គរវត្តដោយគ្មានការអនុញ្ញាត ទៅក្រសួងពាណិជ្ជកម្ម ដើម្បីស្រាវជ្រាវ និងមានវិធានការតាមច្បាប់ – ភ្នំពេញបុស្តិ៍ ២. ការធ្វើវារីវប្បកម្មខ្នាតតូច និងមធ្យម នៅតែមានដំណើរការធម្មតា និងកើនឡើង ក្នុងនោះមានការចិញ្ចឹមត្រីអណ្តែង ឬកង្កែបក្នុងតង់ប្លាស្ទីក ការចិញ្ចឹមត្រី ឬបង្កងក្នុងស្រែ ការចិញ្ចឹមត្រីក្នុងប្រព័ន្ធធារាសាស្ត្រ – AMS Economy ៣. ការសាងសង់អាកាសយានដ្ឋានយន្តហោះថ្មី ក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកបាទីខេត្តតាកែវ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅទីនោះល្អប្រសើរ តែពួកគាត់មិនបោះបង់របរកសិកម្មចោលឡើយ – កោះសន្តិភាព ៤. មនុស្សយ៉ាងតិច ២២នាក់ និងជាង ៥០នាក់ទៀតបាត់ខ្លួន ក្រោយទឹកជំនន់ហូរកាត់តំបន់ជនបទតាមតំបន់ទន្លេ ស្ទឹងនិងព្រៃប្រហែល ៩០ នាទីនៅភាគខាងលិចទីក្រុង Nashville រដ្ឋ Tennessee របស់អាមេរិក – New York Times ៥. មនុស្សជាង ២ម៉ឺននាក់…
-
ប្រតិទិនឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២

-
អាមេរិកកំពុងពិចារណាពន្យារការដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន ខណៈការជម្លៀសប្រជាជនគឺកំពុងបន្ត ក្នុងភាពចលាចលខ្លាំងនៅអាកាសយានដ្ឋានអន្តជាតិរបស់រដ្ឋធានីកាប៊ុល

-
ក្រុមចលនាតស៊ូប្រឆាំងនឹងតាលីបង់បានវាយដណ្ដើមស្រុកចំនួនបី និងបានប្រមូលផ្ដុំជាមូលដ្ឋាននៅតំបន់ជ្រលងភ្នំ Panjshir ជាប់ខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន 🇦🇫

នេះគឺជាការប៉ះទង្គិចលើកដំបូង ចាប់តាំងពីពេលដែលក្រុមតាលីបង់ចូលកាន់កាប់ក្រុងកាប៊ុលកាលពីថ្ងៃទី១៥ សីហា។ យុទ្ធជនតាលីបង់យ៉ាងតិច ១៥នាក់ត្រូវបានសម្លាប់ និង១៥នាក់ទៀតរងរបួស។ កងជីវពលតាមមូលដ្ឋាននានានៅតំបន់ផ្សេងទៀតនៃអាហ្វហ្កានីស្ថាន ក៏ចាប់ផ្ដើមប្រឆាំងការគ្រប់គ្រងរបស់តាលីបង់។ មេដឹកនាំចលនាតស៊ូ រួមមានរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលដែលដួលរលំលោក Mohammadi និងលោកអនុប្រធានាធិបតី Amrullah Saleh ដែលអះអាងថាលោកជាមេដឹកនាំស្របច្បាប់ បន្ទាប់ពីលោកប្រធានាធិបតី បោះបង់ចោលភារកិច្ចហើយភៀសខ្លួនចេញពីប្រទេស។ មេដឹកនាំទាំងពីរនេះ ពឹងផ្អែកលើកងកម្លាំងដែលគ្រប់គ្រងដោយលោក Ahmed Massoud ជាកូនប្រុសរបស់មេបញ្ជាការដ៏ល្បីល្បាញគឺលោក Ahmed Shah Massou។ លោក Massoud គ្រប់គ្រងទាហានយ៉ាងហោចណាស់ ៩ ០០០នាក់ ដែលភាគច្រើនជាទាហានកងកុម្ម៉ង់ដូ និងទាហានកងជីវពលមូលដ្ឋាន ដែលមិនព្រមទទួលយកការចុះចាញ់។ ដោយឡែក ក្រុមតាលីបង់កំពុងចរចាជាមួយសមាជិកនៃរដ្ឋាភិបាលដួលរលំនៅទីក្រុងកាប៊ុល ដើម្បីសម្រេចរចនាសម្ព័ន្ធនៃរដ្ឋាភិបាលថ្មី ខណៈក្រុមអ្នកវិភាគមួយចំនួនគិតថាចលនាតស៊ូនេះនឹងមិនអាចតតាំងនឹងតាលីបង់បានរយៈពេលវែងទេ បើគ្មានជំនួយពីខាងក្រៅ។ ប្រភព៖ VOA News
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា ចិន បានក្លាយជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្រប ខ័ណ្ឌមនុស្សធម៌ នឹងការបញ្ជាទិញដោយផ្ទាល់ បង្ហាញពីទឹកចិត្តឈឺឆ្អាល ជួយគ្នាក្នុងគ្រាលំបាក

ភ្នំពេញ៖ ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម )ដែលជាជំនួយរបស់សមាគមជាតិកាកបាទក្រហមចិន ផ្តល់ជូនកាកបាទ ក្រហមកម្ពុជាចំនួន១០ម៉ឺនដូស ដែលធ្វើនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់ វ៉ាក់សាំងដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខ័ណ្ឌមនុស្សធម៌ នឹងការបញ្ជាទិញដោយផ្ទាល់ក្នុងក្របខ័ណ្ឌសកល ជាពិសេស បាននឹងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាច សាហាវនេះ ។ ជាមួយគ្នានេះដែរ សម្តេចប្រធានបានមានប្រសាសន៍វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្រិការដ៏រឹងមាំរវាងប្រទេសទាំងពីរ និងថា ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយវ៉ាក់សាំងដ៏ថ្លៃថ្លា ដែលមិនអាចកាត់ថ្លៃបានពីមិត្តចិន បង្ហាញពីទឹកចិត្តឈឺឆ្អាលប្រកបដោយ មនសិការក្នុងការជួយគ្នាក្នុងគ្រាលំបាក ហើយកាយវិការនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងឥតប្រែប្រួលជាយូរ អង្វែង រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន។ សម្តេចមានប្រសាសន៍បានជំរាបជូនដែរថា អំណោយមនុស្សធម៌នេះ នឹងត្រូវប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីបំរើការក្នុង យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។…