Category: នយោបាយ

  • លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា រំលឹកពីការដែលលោកទទួលបានលិខិតមួយច្បាប់ពីទ្រង់សិរិមតៈ នៅថ្ងៃទី១២ មេសា ១៩៧៥

    លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា រំលឹកពីការដែលលោកទទួលបានលិខិតមួយច្បាប់ពីទ្រង់សិរិមតៈ នៅថ្ងៃទី១២ មេសា ១៩៧៥

    លោក John Gunther Dean អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា រំលឹកពីការដែលលោកទទួលបានលិខិតមួយច្បាប់ពីទ្រង់សិរិមតៈ នៅថ្ងៃទី១២ មេសា ១៩៧៥ ប៉ុន្មានម៉ោងមុនអាមេរិកដកទ័ពពីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖ “ឯកឧត្តម និង ប្រិយមិត្ត! ខ្ញុំសូមអរគុណដោយស្មោះនូវសារលិខិតរបស់លោក ដែលផ្តល់ដល់ខ្ញុំកន្លែងសម្រាប់នាំទៅរកសេរីភាព។ ខ្ញុំមិនអាចចាកចេញទៅដោយកំសាករបៀបនេះឡើយ។ ចំពោះរូបលោក និងមហាប្រទេសលោក ខ្ញុំមិនដែលជឿមួយស្របក់ណាឡើយថា លោកបោះបង់ចោលប្រជាជនមួយដែលបានជ្រើសរើសសេរីភាព។ លោកមិនព្រមទទួលការពារយើងខ្ញុំ យើងខ្ញុំមិនអាចធ្វើអ្វីបានទេ។ លោកចាកចេញទៅ ខ្ញុំប្រសិទ្ធិពរជូនលោក និងប្រទេសលោកឱ្យជួបតែសុភមង្គលនៅក្រោមមេឃ។ ប៉ុន្តែសូមលោកចងចាំថា ទោះខ្ញុំស្លាប់នៅទីនេះ នៅក្នុងប្រទេសខ្ញុំដែលខ្ញុំស្រឡាញ់ក៏ដោយចុះ ព្រោះយើងទាំងអស់គ្នាកើតមកនឹងស្លាប់ទាំងអស់គ្នានៅថ្ងៃណាមួយមិនខាន។ ខ្ញុំបានប្រព្រឹត្ត កំហុសតែមួយគត់ គឺជឿលើលោក និងជឿលើអាមេរិក។ សូមឯកឧត្តមប្រិយមិត្ត ទទួល នូវមនោសញ្ចេតនា ស្មោះត្រង់ និងមិត្តភាពរបស់ខ្ញុំ។ សិរិមតៈ” ទ្រង់សិរិមតៈត្រូវបានខ្មែរក្រហមសម្លាប់នៅថ្ងៃទី២០ មេសា ១៩៧៥។ 🎥 Jim Laurie, DTIF/DC-Cam

  • អត្តពលិកកីឡា និងអ្នកពាក់ព័ន្ធ ក្នុងវិស័យកីឡាជាង១០០០នាក់បានការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ

    អត្តពលិកកីឡា និងអ្នកពាក់ព័ន្ធ ក្នុងវិស័យកីឡាជាង១០០០នាក់បានការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ

    ក្រុមមន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា និងអ្នកពាក់ព័ន្ធ ក្នុងវិស័យកីឡាសរុបចំនួន ១២២៩នាក់ ទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញពីក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បញ្ជាក់ឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលចាក់នៅព្រឹកថ្ងៃ ច័ន្ទនេះ មាន១ ២២៩នាក់ ក្នុងនោះមានថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីមកពីសហព័ន្ធកីឡាជាតិចំនួន៤២ និងមន្ត្រីបម្រើការងារនៅ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធនឹងក្រុមជម្រើសជាតិកម្ពុជា រាប់ទាំងក្រុមចុងភៅផងដែរ។ យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្រុមកីឡាជម្រើសជាតិកម្ពុជាបានធ្វើឡើង ដើម្បីសុវត្ថិភាពខ្ពស់ ក្នុងការប្រមូលផ្តុំហ្វឹកហាត់ត្រៀមបង្កើនគុណផលកីឡាកម្រិតខ្ពស់។ បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា កំពុងត្រៀមការហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ និងការហ្វឹកហាត់តាមប្រភេទកីឡាផ្សេងៗទៀត នៅតាមទីតាំងសុវត្ថិភាពរបស់សហព័ន្ធ នៅក្នុងស្រុក ក៏ដូចជាត្រៀមខ្លួនចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២១។ គោលដៅនៃការប្រមូលផ្តុំហ្វឹកហាត់ទ្រង់ទ្រាយធំ គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា គឺដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១…

  • គុនល្បុក្កតោ មរតកដូនតា កំពុងខិតខំជំរុញការផ្សព្វផ្សាយ ទៅកាន់ឆាកអន្តរជាតិ

    គុនល្បុក្កតោ មរតកដូនតា កំពុងខិតខំជំរុញការផ្សព្វផ្សាយ ទៅកាន់ឆាកអន្តរជាតិ

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាលើកឡើងកាល ក្នុងអំឡុងចុះពិនិត្យវាយតម្លៃ ពហុកីឡដ្ឋានមរតកតេជោ កាលពីពេលថ្មីនេះថា កីឡាគុនល្បុក្កតោ ដែលជាមរតកក្បាច់គុនរបស់បុព្ធបុរសខ្មែរកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងក្របខ័ណ្ឌជាតិ ពិសេស សហព័ន្ធកំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការជម្រុញផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ថា គោលដៅរបស់យើងកន្លងរហូតដល់ឆ្នាំ២០៣០ គឺថាយើងមានមហិច្ឆតាអភិវឌ្ឍន៍ និងអភិរក្សវិស័យកីឡាគុនល្បុក្កតោទៅលើឆាកអន្តរជាតិ ដោយយើងកំពុងបង្កើនគុណភាពគ្រូបង្គោលរបស់កម្ពុជាឱ្យមានសមត្ថភាពឱ្យរឹងមាំសិន ព្រោះថា គ្រូបង្គោលដែលចេញទៅផ្សព្វផ្សាយ និងបង្ហាត់បង្រៀន នៅក្រៅប្រទេស មិនត្រឹមតែចេះក្បាច់គុនរបស់ខ្លួនប៉ុណ្ណោះទេ ពោលត្រូវតែចេះទាំងភាសាអង់គ្លេសឱ្យបានច្បាស់លាស់ផងដែរ។ឯកឧត្តម សង្កាត់ធ្ងន់ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានកំណត់បង្ហាញថា កីឡា១ប្រភេទដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិត្រូវបានការគាំទ្រចាប់ពី៧៥ ប្រទេសឡើងទៅ។ ដូច្នេះគុនល្បុក្កតោក៏ត្រូវអនុវត្តតាមគោលការណ៍នេះដែរ ដើម្បីទទួលបានការគាំទ្របន្ថែមទៀត នាថ្ងៃអនាគត។ បច្ចុប្បន្ន គុនល្បុក្កតោ ដែលមានក្លឹបហ្វឹកហាត់នៅក្រៅប្រទេសមានត្រឹមតែ៦ប្រទេសប៉ុណ្ណោះ ដោយមិនទាន់ជ្រោតជ្រៀបទូលំទូលាយនៅលើឆាកអន្តរជាតិនៅឡើយទេ។ ប្រសិនបើយើងអាចរៀបចំការប្រកួតគុនល្បុក្កតោជើងឯកពិភពលោក រៀងរាល់ឆ្នាំបាន នោះការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ នឹងទទួលបានការគាំទ្រជាអន្តរជាតិ ហើយ ត្រូវការរយៈពេល ២០ឆ្នាំទើបមានការទទួលស្គាល់៧៥ប្រទេស ។ ឯកឧត្តមបានបញ្ជាក់ថា “នេះជាមហិច្ឆតានៃគោលដៅរបស់យើង ដែលត្រូវតែខិតខំដើរឱ្យទៅដល់កម្រិតពិភពលោកបែបនេះ ប៉ុន្តែយើងត្រូវរៀបចំឱ្យគុនល្បុក្កតោមានពុម្ព ឬក្បួនខ្នាតស្តង់ដាតែមួយ ដោយមិនមែនត្រឹមតែគោលដៅដាក់បញ្ជូលកីឡាគុនល្បុក្កតោត្រឹមតំបន់អាស៊ាន ជាពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣…

  • អត្តពលិកជនពិការ កម្ពុជាទៅដល់ប្រទេសជប៉ុនប្រកបដោយសុវត្ថិភាព

    អត្តពលិកជនពិការ កម្ពុជាទៅដល់ប្រទេសជប៉ុនប្រកបដោយសុវត្ថិភាព

    អត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា ២រូប មាន កីឡាករ វ៉ាន វ៉ុន និង លោក យី សុភក្រ្តា គ្រូបង្វឹក និង នាយប៉េសកម្ម បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ នាព្រឹកថ្ងៃ ទី២៣ ខែ សីហា ឆ្នាំ២០២១នេះ ដើម្បីទៅចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក ឆ្នាំ២០២០ (2020 Summer Paralympics ) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកពិភពលោកឆ្នាំ២០២០ នៅប្រទេសជប៉ុន នឹងដំណើរប្រកួតពីថ្ងៃទី២៤ សីហា ដល់៥ កញ្ញា ឆ្នាំ២០២១ខាងមុខនេះ សម្រាប់ វ៉ាន វ៉ុន នឹងធ្វើការប្រកួតលើវិញ្ញាសាប្រណាំងរថរទះ១០០ម៉ែត្រ ប្រភេទT54។បើយោងតាមការបញ្ជាក់បឋម ពីឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា កីឡាករ វ៉ាន វ៉ុន អាចនឹងប្រកួតនៅថ្ងៃ ទី២៨ ឬ២៩ ខែ សីហា ឆ្នាំ២០២១។ ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក របស់ កីឡាករ…

  • ក្រុមតោខៀវ Chelsea បន្តដាក់ Matt Miazga អោយខ្ចីជើងជាថ្មីម្តងទៀត

    ក្រុមតោខៀវ Chelsea បន្តដាក់ Matt Miazga អោយខ្ចីជើងជាថ្មីម្តងទៀត

    ខ្សែការពារវ័យ ២៦ឆ្នាំ Matt Miazga នឹងទៅចូលរួមជាមួយក្រុម Alaves របស់ La Liga នៅកីឡដ្ឋាន Vitoria-Gasteiz ជាលក្ខខណ័ខ្ចីជើង ក្នុងរដូវកាល ២០២១/២២ ។ Miazga បានបង្ហាញទម្រង់លេង ឲ្យក្រុមតោខៀវ Chelsea នៅមុនបើករដូវកាល ប៉ុន្តែមិនត្រូ​វបាន​គេ​មើល​ឃើញថា ជាជម្រើសរើសដំបូងឡើយ ។ នេះគឺជាលើកទី ៥ ហើយដែល Miazga ត្រូវបានខ្ចីជើង ។ ដោយខ្សែការពាររូបនេះលេងបានតែ ២ ប្រកួត​ប៉ុណ្ណោះ សម្រាប់ក្រុមតោខៀវ Chelsea ចាប់តាំងពីបានចូលរួមកាលពីខែមករា ឆ្នាំ២០១៦ គឺ​លេង​នៅឌ Premier League នៅខែមេសា ឆ្នាំ២០១៦ ទល់នឹងក្រុម Aston Villa និង Swansea ។ Miazga ត្រូវបានគេបញ្ជូនទៅក្លឹប Vitesse ក្នុងទីក្រុង Eredivisie ប្រទេស​ហូឡង់ ​រយៈពេល៦ខែបន្ទាប់ពី បានមកដល់ទីក្រុងឡុងដ៍ខាងលិច…

  • កីឡាករ Serge Gnabry រកបាន២គ្រាប់ ជួយ Bayern Munich យកឈ្នះ FC Köln នៅក្របខ័ណ្ឌ Bundesliga

    កីឡាករ Serge Gnabry រកបាន២គ្រាប់ ជួយ Bayern Munich យកឈ្នះ FC Köln នៅក្របខ័ណ្ឌ Bundesliga

    កីឡាករ Serge Gnabry រកបាន២ គ្រាប់ ជួយក្រុម Bayern Munich យកឈ្នះក្រុម FC Köln នៅក្របខ័ណ្ឌ Bundesliga ។ ចាប់ផ្តើមការប្រកួតកីឡាករ Robert Lewandowski បាន​បើកការនាំមុខនៅនាទី ៥០ ជាមួយនឹងការបញ្ជូនបាល់យ៉ាងល្អរបស់ Jamal Musiala ។ ៨ នាទីបន្ទាប់ Gnabry បានបន្ថែមគ្រាប់ទី ២ មុនពេលក្រុមភ្ញៀវរកបាន ២ គ្រាប់តាមស្មើ ដោយ​កីឡាករ Anthony Modeste និង Mark Uth ។ លុះដល់៧១ Gnabry បានបន្ថែម​គ្រាប់​បាល់​ទី​៣ ដែលជាគ្រាប់បាល់ជ័យជម្នះ ។ Lewandowski បានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន ១២ លើកចុងក្រោយនៅក្របខ័ណ្ឌ Bundesliga ដោយមាន ១៩ គ្រាប់ក្នុងការប្រកួត ។ នេះគឺជាជ័យជម្នះលីគដំបូងនៃរដូវកាលនេះ ​សម្រាប់​ក្រុម​របស់លោក Julian…

  • របាយការណ៍នៅថ្ងៃទី២២ សីហា

    របាយការណ៍នៅថ្ងៃទី២២ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ របួសធ្ងន់ ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៦នាក់។ ៣. គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៤១០ករណី និងជាសះស្បើយ ៥៣៧នាក់។ អ្នកឆ្លងសរុប ៨៩.៦៤១នាក់ អ្នកជាសះស្បើយ ៨៥.៦១៨នាក់ អ្នកស្លាប់ ១.៨០៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២២២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤១៤នាក់ ឃាត់យានយន្ត ៦៨គ្រឿង ឃាត់ម៉ូតូ ១២៦គ្រឿង ពិន័យជាប្រាក់ ៤.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២៣ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៤១០នាក់ ជាសះស្បើយ ៥៣៧នាក់ ស្លាប់ ១៦នាក់ គិតត្រឹមថ្ងៃទី២៣ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៩.៦៤១នាក់ ចំនួនអ្នកជាសះស្បើយ៖ ៨៥.៦១៨នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៨០៨នាក់

  • យោធិនភូមិភាគ១ គ្រោងដាំកូនដើមអាកាស្យាចំនួន ១លានដើម ដោយប្រើប្រាស់ពូជអាកាស្យាថ្មីដើម្បីចូលរួមស្ដារព្រៃឈើ និងបង្កើតជម្រើសថ្មីដើម្បីច្នៃជារបស់របរប្រើប្រាស់ជូនប្រជាជនខ្មែរ

    យោធិនភូមិភាគ១ គ្រោងដាំកូនដើមអាកាស្យាចំនួន ១លានដើម ដោយប្រើប្រាស់ពូជអាកាស្យាថ្មីដើម្បីចូលរួមស្ដារព្រៃឈើ និងបង្កើតជម្រើសថ្មីដើម្បីច្នៃជារបស់របរប្រើប្រាស់ជូនប្រជាជនខ្មែរ

    អាកាស្យាជាដំណាំកសិឧស្សាហកម្មដែលមានតម្លៃថ្លៃ។ ក្រោយពេលដាំបាន ៣-៤ឆ្នាំ អាកាស្យាល្មមអាចប្រមូលផលបានសំរាប់ការសាងសង់។ ដាំបានប្រមាណពី ៧-៨ឆ្នាំ ដើមអាកាស្យាល្មមអាចច្នៃជាម្សៅផលិតក្រដាស។ ដាំបានប្រមាណ ១៥ឆ្នាំ អាកាស្យាអាចច្នៃជាគ្រឿងសង្ហារឹមប្រើប្រាស់ក្នុងផ្ទះ។

  • វីដេអូឯកសារ៖ កម្ពុជាធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែការជ្រែតជ្រែកនយោបាយ អធិបតេយ្យ និងឯករាជ្យពីប្រទេសដទៃ

    វីដេអូឯកសារ៖ កម្ពុជាធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែការជ្រែតជ្រែកនយោបាយ អធិបតេយ្យ និងឯករាជ្យពីប្រទេសដទៃ