Category: នយោបាយ

  • សម្តេចក្រឡាហោម បញ្ជាក់មូលហេតុដែលក្រសួងមិនទាន់ចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយ

    សម្តេចក្រឡាហោម បញ្ជាក់មូលហេតុដែលក្រសួងមិនទាន់ចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយ

    ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីមូលហេតុមួយចំនួនដែលក្រសួងមិនទាន់ចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។  សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានជម្រាបជូនលោកប៉ុល ហំម ថា ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើសុំចុះឈ្មោះ “គណបក្សកែទម្រង់កម្ពុជា” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ស្ថាបនិកគណបក្ស កែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន៖  (១).សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន (២).គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និង(៣).លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណបក្សឡើយ។ ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួនមានលក្ខណៈផ្ទុយនឹង បទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួមមានដូចខាងក្រោម៖ – ប្រការ៨ នៃលក្ខន្តិកៈ ចែងអំពីគោលនយោបាយ គឺផ្ទុយនឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានកំណត់ឲ្យគណបក្សនយោបាយត្រូវរៀបចំគោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្សជាឯកសារដាច់ដោយឡែកនិងត្រូវបំពេញខ្លឹមសារដូចមានកំណត់ក្នុង បញ្ញត្តិមាត្រា១០ ត្រង់ចំណុច ខ នៃច្បាប់ស្តីពីគណបក្សនយោបាយ។  -ប្រការ៩ ប្រការ២០ ប្រការ២៥ ប្រការ៣០ ប្រការ៣៤ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយ នឹងបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។  – ប្រការ២០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ – ប្រការ៥០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២៧ នៃច្បាប់ស្តីពីគណបក្ស  – ប្រការ៥៨ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ សម្តេចក្រឡាហោមបានបញ្ជាក់ថា លើមូលដ្ឋានដូចបានគូសបញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃសូមស្នើឲ្យ គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឲ្យបានច្បាស់លាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយឡើងវិញ។ រីឯ លក្ខន្តិកៈគណបក្សដែលបានកែសម្រួលត្រូវចុះកាលបរិច្ឆេទ និង ចុះហត្ថលេខារបស់ប្រធានគណបក្ស រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ដោយភ្ជាប់មកជាមួយផងដែរ នូវ៖ (១).សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន និង(២).គោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្ស ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃគិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះជាកំហិត។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ។ សូមជម្រាបថា គណបក្សកែទម្រង់កម្ពុជា បានដាក់ពាក្យស្នើសុំចុះបញ្ជីជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ខែសីហា ឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច អនុញ្ញាតឲ្យបង្កើតគណបក្ស “ កែទម្រង់កម្ពុជា ” កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែស្នើ ឲ្យ ធ្វើការ ផ្លាស់ប្តូរ ពាក្យ “ សង្គ្រោះបម្រើ ការពារ ” ដែលមាន នៅក្នុងសញ្ញាសម្គាល់គណបក្ស ដោយសារពាក្យទាំងនេះ ដូចនឹងបាវចនារបស់គណបក្ស នយោបាយ ដែលបានរំលាយដោយដីកាតុលាការកំពូល៕ ដោយ៖ពលជ័យ

  • គិតត្រឹមថ្ងៃទី២១ សីហា ២០២១ កម្ពុជា បានរកឃើញមេរោគបំប្លែងថ្មី Delta សរុប ៩៩៩នាក់

    គិតត្រឹមថ្ងៃទី២១ សីហា ២០២១ កម្ពុជា បានរកឃើញមេរោគបំប្លែងថ្មី Delta សរុប ៩៩៩នាក់

    មេរោគបំប្លែងថ្មីនេះ បានរកឃើញនៅ ២៣រាជធានី-ខេត្ត ហើយរាជធានីភ្នំពេញ មានចំនួនច្រើនជាងគេ។

  • ជីវចម្រុះក្នុងបាតសមុទ្រនៃកោះអាចម៍សេះ ខេត្តកែប 🐡

    ជីវចម្រុះក្នុងបាតសមុទ្រនៃកោះអាចម៍សេះ ខេត្តកែប 🐡

    📷 Marine Conservation Cambodia

  • បុណ្យសែនក្បាលទឹក 👻

    បុណ្យសែនក្បាលទឹក 👻
  • ២១ សីហា ២០២១

    ២១ សីហា ២០២១

    ១. លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ វិស័យឯកជនគាំទ្រផែនការរបស់រដ្ឋាភិបាល ដែលចង់បើកទទួលទេសចរណ៍សុវត្ថិភាពនាចុងឆ្នាំ – RFI ២. ការ សាង សង់ ស្ពាន អាកាស និង ផ្លូវ ក្រោម ដីនៃ រង្វង់ មូល ចោមចៅ សម្រេច បាន ៨០% ខណៈនឹង ត្រូវ បញ្ចប់ នៅ ខែ មីនា ឆ្នាំ២០២២ ដើម្បី ដាក់ ឱ្យ ប្រើ ប្រាស់ ជា ផ្លូវការ និង កាត់ បន្ថយ ការ កក ស្ទះចរាចរណ៍ – ភ្នំពេញបុស្តិ៍ ៣. អ្នកជំនាញកសិកម្មលើកទឹកចិត្តពលរដ្ឋ ក្នងការដាំដុះ ពូជស្រូវមាលតី ដែលជាពូជស្រូវធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ខណៈលទ្ធផលតេស្តពូជស្រូវនេះក៏លូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ –…

  • ឆ្លាក់ឈើតាមបែបប្រពៃណីនៅទីក្រុង Xiaogan ខេត្តហ៊ូប៉ី ភាគកណ្តាល ប្រទេសចិន

    ឆ្លាក់ឈើតាមបែបប្រពៃណីនៅទីក្រុង Xiaogan ខេត្តហ៊ូប៉ី ភាគកណ្តាល ប្រទេសចិន

    ប្រភព៖ CGTN

  • របាយការណ៍នៅថ្ងៃទី២០ សីហា

    របាយការណ៍នៅថ្ងៃទី២០ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។ ៤. កូវីដ ៤៩៣ករណី និងជាសះស្បើយ ៦៥៥នាក់។ អ្នកឆ្លងសរុប ៨៨.៧៣៥នាក់ អ្នកជាសះស្បើយ ៨៤.៥០៦នាក់ អ្នកស្លាប់ ១.៧៧៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៨៣៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១.៨១៥នាក់ ឃាត់យានយន្ត ២៥៧គ្រឿង ឃាត់ម៉ូតូ ៦២៤គ្រឿង ពិន័យជាប្រាក់ ១២.០០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២១ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៤៩៣នាក់ ជាសះស្បើយ ៦៥៥នាក់ ស្លាប់ ១៦នាក់ គិតត្រឹមថ្ងៃទី២១ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៨.៧៣៥នាក់ ចំនួនអ្នកជាសះស្បើយ៖ ៨៤.៥០៦នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៧៧៨នាក់

  • អត្ថប្រយោជន៍នៃល្ពាក់

    អត្ថប្រយោជន៍នៃល្ពាក់

    📸 Lim Bunhong, Online

  • លិខិតរបស់សម្ដេចតេជោ អបអរសាទរការតែងតាំងនាយករដ្ឋមន្រ្តីទី៩ របស់ម៉ាឡេស៊ី

    លិខិតរបស់សម្ដេចតេជោ អបអរសាទរការតែងតាំងនាយករដ្ឋមន្រ្តីទី៩ របស់ម៉ាឡេស៊ី