-
ទឹកចិត្តឪពុក

-
ភ្នំធំ មានរយៈកម្ពស់ ១ ៥៤៣ម៉ែត្រ ពីនីវ៉ូសមុទ្រ សំបូរទៅដោយព្រៃស្រោង សត្វព្រៃ ផ្លែឈេីព្រៃ កេសរកូល ផ្កាថ្ម និងក្រវាញភ្នំជាដេីម

-
២០ សីហា ២០២១

១. អាជ្ញាធរខេត្តបន្ទាយមានជ័យ ពិនិត្យ និងដកហូតអាល់កុលក្លែងក្លាយមានលាយសារធាតុមេតាណុលចំនួន ៩៦០លីត្រ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ – ថ្មីៗ ២. រដ្ឋាភិបាលកម្ពុជា គ្រោងចំណាយជិត ១,៥ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ក្នុងឆ្នាំ២០២១ ខណៈរដ្ឋាភិបាលគ្រោងនឹងបន្តចំណាយជិត ១ពាន់លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២២ – RFI ៣. ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា អនុម័តយល់ព្រមឱ្យបើករោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ ២,៤លានដុល្លារ ដោយរំពឹងថានឹងផ្តល់ការងារដល់ពលរដ្ឋសរុប ៣៨០ កន្លែង – រស្មីកម្ពុជា ៤. ខេត្តចំនួន ៧ផ្សេងទៀតរបស់ជប៉ុន រួមមាន Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo និង Fukuoka ត្រូវបានដាក់ឱ្យស្ថិតក្នុងភាពអាសន្ន ក្រោយមានរលកឆ្លងរាតត្បាតចុងក្រោយធ្ងន់ធ្ងរ – Xinhua ៥. ក្រុមតាលីបង់បានបាញ់សម្លាប់មនុស្សម្នាក់ដែលជាសាច់ញាតិនៃអ្នកកាសែតរបស់ទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle ហើយបានបង្កឱ្យសមាជិកគ្រួសារជាច្រើននាក់ទៀតរងរបួស – DW
-
👏👏👏

-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ Delta ៨៣៦នាក់ ចាប់ពីថ្ងៃទី៣១ មីនា ដល់១៩ សីហា

-
សុន្ទរកថាសម្ដេចតេជោក្នុងកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស “សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ១៩ និងអំពើជួញដូរមនុស្ស”

-
រដ្ឋបាលខេត្តរតនគិរីបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ចំនួន១៩នាក់

រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៩នាក់នៅក្នុងខេត្តរតនគិរី សម្រាប់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានបន្តស្រាវជ្រាវធ្វើតេស្តរហ័ស(Rapid Tests)លើមនុស្សចំនួន ៦១៩នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន ១៩នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជាមានជំងឺកូវីដ១៩សរុបចំនួន ៩២៨នាក់ (ករណីដែលតា ១០នាក់) ព្យាបាលជាសះស្បើយចំនួន ៦៩០នាក់ និងស្លាប់ ៧នាក់។ រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់គ្នាដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជាមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានការអាការ: ក្អក ផ្តាសាយ ហៀរសំបោរ និងក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ឬទំនាក់ទំនងទូរស័ព្ទលេខ 097 595 7788 /092 121 383 /097 775 1212៕
-
សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និង ជំនឿសាសនានៅកម្ពុជា ជាពិសេស ស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់កាលៈទេសៈ ក៏ដូចជាពិភព លោក ដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ក្នុងគ្រាដ៏លំបាកនាពេលនេះ

ភ្នំពេញ៖ ថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ ថា ការប្រារព្ធពិធីអន្តរសាសនា ក្រោមប្រធានបទ សូមពិភពលោក រួចផុតពីគ្រោះ នៃជំងឺរាតត្បាតសកល កូវីដ-១៩ និងអំពើ ជួញដូរមនុស្ស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្ម គ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ស្មារតីជួយគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុង គ្រប់កាលៈទេសៈ ក៏ដូចជាពិភពលោក ដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ។ សម្ដេចតេជោ ហ៊ុន សែន បន្តថា ចាប់តាំងពីឆ្នាំ២០១៧ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធពិធីអន្តរសាសនា យ៉ាងអធិកអធម ប្រឆាំងការជួញដូរមនុស្ស ដោយនាពេលកន្លងមក សម្ដេច បានប្រគល់ភារកិច្ចនេះ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺ រាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

-
ឯកសារពិសេស៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ “សូមពិភពលោក រួចផុតពីជំងឺរាតត្បាតកូវីដ១៩ និងអំពើជួញដូរមនុស្ស”
