Category: នយោបាយ

  • ខេត្តព្រះវិហារ បើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីត19 ដល់កុមារ នឹងយុវជនមានអាយុ12ឆ្នាំ ដល់អាយុក្រោម18 នៅក្នុង​ក្រុងព្រះវិហារ(មានវីដេអូ)

    ខេត្តព្រះវិហារ បើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីត19 ដល់កុមារ នឹងយុវជនមានអាយុ12ឆ្នាំ ដល់អាយុក្រោម18 នៅក្នុង​ក្រុងព្រះវិហារ(មានវីដេអូ)
  • សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺ រាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅម៉ោង ១៦ល្ងាចនេះ

    សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើកពិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស និងជំងឺ រាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅម៉ោង ១៦ល្ងាចនេះ

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថាតាមរយៈវីដេអូបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកវីដ-១៩ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សូមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់ ការថ្លែងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺកូវី-១៩ ក្រោមប្រធានបទ៖ «សូមពិភពលោករួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និង ប្រឆាំងការជួញដូរមនុស្ស» ដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជន គ្រប់ជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយសម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូដ ជាមួយនឹងការប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្ដីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា ។ ក្រោយពីសម្តេចតេជោ ហ៊ុន សែន អានសុន្ទរកថារួច ក្រសួងធម្មការ និងសាសនា បានណែនាំឲ្យគ្រប់វត្តអារាម និងវិហារនៃគ្រប់សាសនា ត្រូវបន្លឺសំឡេងស្គរ ជួងកងរំពង នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីជាការដាស់ស្មារតីដល់ប្រជាពលរដ្ឋ…

  • Pacquiao នឹងឈានជើងចូលសង្វៀនម្តងទៀត នៅថ្ងៃអាទិត្យនេះ ក្រោយខកខានអស់រយៈពេលជាង ២ ឆ្នាំ

    Pacquiao នឹងឈានជើងចូលសង្វៀនម្តងទៀត នៅថ្ងៃអាទិត្យនេះ ក្រោយខកខានអស់រយៈពេលជាង ២ ឆ្នាំ

    អ្នកប្រដាល់ជនជាហ្វីលីពីន Manny Pacquiao នឹងឈានជើងចូលសង្វៀនម្តងទៀតក្រោយខកខានអស់រយៈពេល ២ ឆ្នាំដើម្បីប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA កីឡាករ Yordenis Ugas នៅ​ថ្ងៃ​សៅរ៍នេះ​។ Pacquiao ដើមឡើយគ្រោងនឹងប្រកួតជាមួយម្ចាស់ជើងឯកឯកត្តជន Errol Spence Jr. ប៉ុន្តែ ដោយសារបញ្ហារបួសនៅក្នុងជំរុំហ្វឹកហាត់ហើយត្រូវបង្ខំចិត្តដកខ្លួនចេញ។ ជាការកត់សម្គាល់គូប្រជែងដើមរបស់អ៊ូហ្គាស បានរងរបួសផងដែរហើយត្រូវបង្ខំចិត្តដកខ្លួនចេញដែលធ្វើឱ្យព្រឹត្តិការណ៍សំខាន់ថ្មីនេះស្ទើរតែត្រូវកំណត់ជាថ្មី។ Pacquiao មិនបានប្រយុទ្ធទេចាប់តាំងពីជ័យយកឈ្នះ Keith Thurman ដណ្តើមខ្សែក្រវ៉ាត់ WBA កាលពីខែកក្កដាឆ្នាំ ២០១៩ ។

  • អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់ អះអាងថា ពហុកីឡដ្ឋានមរតកតេជោ គឺជាជំរុំហ្វឹកហាត់ដ៏ល្អសម្រាប់អត្តពលិកបង្កើនកម្រិតបច្ចេកទេស

    អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់ អះអាងថា ពហុកីឡដ្ឋានមរតកតេជោ គឺជាជំរុំហ្វឹកហាត់ដ៏ល្អសម្រាប់អត្តពលិកបង្កើនកម្រិតបច្ចេកទេស

    លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបញ្ជាក់ថា ពហុកីឡាដ្ឋានមរតកតេជោ គឺជាជំរុំហ្វឹកហាត់ដ៏ល្អដល់អត្តពលិកបង្កើនកម្រិតបច្ចេកទេស សម្រាប់ការប្រមូលផ្តុំ នាអំឡុងខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីត្រៀមចូលរួមប្រជែងមេដាយ ស៊ីហ្គេម នៅវៀតណាម នាឆ្នាំ២០២២ ។ អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ថា កន្លែងហ្វឹកហាត់ថ្មី មានលក្ខណៈធំទូលាយ ត្រូវស្តង់ដារ អាចដាក់ឧបករណ៍ហ្វឹកហាត់គ្រប់កម្រិត បង្កភាពងាយស្រួលសម្រាប់ជម្រើសជាតិបង្កើនសមត្ថភាព ។ លោក សំ សុខយី អះអាងថា ទីលានត្រូវស្តង់ដារ នឹងត្រឹមត្រូវតាមក្បួនបច្ចេកទេស វាកាន់តែជម្រុញឲ្យអត្តពលិកជម្រើសជាតិលើកទម្ងន់កម្ពុជា មានសង្ឈឹមខ្ពស់ ក្នុងការប្រជែងដណ្តើមបានមេដាយពីការប្រកួតស៊ីហ្គេម នៅវៀតណាម សម្រាប់វត្តមានលើកដំបូងរបស់សហព័ន្ធកីឡាលើកទម្ងន់ ពិសេសការពង្រឹងសមត្ថភាពឲ្យកាន់តែមានសក្តានុពល ក្នុងដំណើរទោធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ។ សូមជម្រាបថា ព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២២ខាងមុខនេះ សម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា គឺជាការបង្ហាញវត្តមានលើកដំបូង ។ ប៉ុន្តែសហព័ន្ធបានដាក់ទិសដៅប្រជែងមេដាយឲ្យបាន១គ្រឿង រីឯស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធមានផែនការជាក់លាក់ដណ្តើមអោយបានមេដាយមាស១គ្រឿងជូនកម្ពុជា…

  • បាឋកថាពិសេស “យុវជន និងសង្គមឌីជីថល” ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ ធ្វើឡើងនៅថ្ងៃទី១២ សីហា ២០២១

    បាឋកថាពិសេស “យុវជន និងសង្គមឌីជីថល” ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ ធ្វើឡើងនៅថ្ងៃទី១២ សីហា ២០២១

    សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២០ សីហា ២០២១

  • ហេតុអ្វីកងទ័ពអាហ្វហ្កានីស្ថានអត់មានគីឡូវៃជាមួយក្រុមឧទ្ទាមតាលីបង់?

    ហេតុអ្វីកងទ័ពអាហ្វហ្កានីស្ថានអត់មានគីឡូវៃជាមួយក្រុមឧទ្ទាមតាលីបង់?

    កត្តាទី១៖ ទាហានអាហ្វហ្កានីស្ថាន ដែលគេហៅថាទាហានខ្មោច ghost soldiers មានតែឈ្មោះក្នុងបញ្ជី អត់មានកម្លាំងពិតប្រាកដ។ ៥០-៧០% នៃកងកម្លាំងសន្ដិសុខ មានតែឈ្មោះបើកប្រាក់ខែ តែមិនបានបំពេញតួនាទី។ សព្វថ្ងៃ គេរាយការណ៍ថាកងទ័ពអាហ្វហ្គានីស្ថានមានជាង ៣០០.០០០នាក់ នៅលើក្រដាស បុន្តែមនុស្សអត់ដឹងនៅទីណាទេ។ កត្តាទី២៖ កងកម្លាំងអាហ្វហ្កានីស្ថានបាក់ទឹកចិត្តក្រោយអាមេរិកប្រកាសដកទ័ព។ ការដកទ័ពលឿនរហ័សពេករបស់អាមេរិកធ្វើឱ្យការចុះខ្សោយផ្នែកឡូជីស្ទីក និងការគាំទ្រផ្នែកអាកាស។ ក្រុមយោធាអាហ្វហ្កានីស្ថានអនុញ្ញាតឱ្យក្រុមឧទ្ទាមតាលីបង់ចូលកាន់កាប់ស្រុកដោយមិនចាំបាច់ប្រយុទ្ធ។ ការណ៍នេះបានធ្វើឱ្យសព្វាអាវុធទំនើបៗបំពាក់ដោយអាមេរិកធ្លាក់ក្នុងដៃតាលីបង់។ កត្តាទី៣៖ អំពើពុករលួយដែលចាក់ឬសជ្រៅក្នុងថា្នក់ដឹកនាំអាហ្វហ្កានីស្ថាន។ ទ័ពអាហ្វហ្កានីស្ថានខ្លះ អត់បានទទួលប្រាក់ខែទេ ផ្ទុយទៅវិញពួកគេទទួលប្រាក់ពីតាលីបង់។ ការចុះចាញ់ដោយសន្តិវិធីនៃក្រុមយោធាក្នុងខេត្តមួយចំនួនបានលើកទឹកចិត្តឱ្យមេបញ្ជាការផ្សេងទៀតធ្វើតាម។ 🎥 CRUX

  • យោងតាមការវិភាគរបស់មន្រ្តីយោធា និងភូគព្ភវិទូអាមេរិកនៅឆ្នាំ២០១០ អាហ្វហ្កានីស្ថានមានធនធានរ៉ែច្រើនសន្ធឹកសន្ធាប់ដែលគិតជាទឹកប្រាក់ជាង ១ទ្រីលានដុល្លារ

    យោងតាមការវិភាគរបស់មន្រ្តីយោធា និងភូគព្ភវិទូអាមេរិកនៅឆ្នាំ២០១០ អាហ្វហ្កានីស្ថានមានធនធានរ៉ែច្រើនសន្ធឹកសន្ធាប់ដែលគិតជាទឹកប្រាក់ជាង ១ទ្រីលានដុល្លារ

    យោងតាមការវិភាគរបស់មន្រ្តីយោធា និងភូគព្ភវិទូអាមេរិកនៅឆ្នាំ២០១០ អាហ្វហ្កានីស្ថានមានធនធានរ៉ែច្រើនសន្ធឹកសន្ធាប់ដែលគិតជាទឹកប្រាក់ជាង ១ទ្រីលានដុល្លារ ហើយឥឡូវនេះបានធ្លាក់ចូលក្នុងដៃតាលីបង់ហើយ។ អាហ្វហ្កានីស្ថានមានធនធានរ៉ែលោហៈលីចូមធំជាងគេបំផុតនៅលើពិភពលោក ដែលអាចប្រកួតប្រជែងជាមួយប្រទេសបូលីវី 🇧🇴។ លីចូម គឺជាសមាសធាតុសំខាន់នៅក្នុងអាគុយដែលអាចសាកបាន និងបច្ចេកវិទ្យាផ្សេងទៀតដែលមានសារៈសំខាន់ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។។ តាលីបង់ ប្រហែលជាសម្រេចចិត្តទាញយកធនធានធម្មជាតិទាំងនេះ ដើម្បីបង្កើនទ្រព្យសម្បត្តិ និងការគ្រប់គ្រងលើអាហ្វហ្កានីស្ថានទាំងមូល។ ចិន ប៉ាគីស្ថាន និងឥណ្ឌាអាចនឹងចូលចែចូវតាលីបង់ដើម្បីរុករក និងផលិតធនធានរ៉ែនៅអាហ្វហ្កានីស្ថាន។ 🎥 CRUX

  • អត្តពលិកជនពិការកម្ពុជា យកព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ជាឱកាសបង្កើនសមត្ថភាព ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅវៀតណាម និងឆ្នាំ២០២៣ នៅកម្ពុជា

    អត្តពលិកជនពិការកម្ពុជា យកព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ជាឱកាសបង្កើនសមត្ថភាព ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅវៀតណាម និងឆ្នាំ២០២៣ នៅកម្ពុជា

    អត្តពលិកជនពិការ វ៉ាន វ៉ុន ទទួលបានសិទ្ធិអនុគ្រោះ ចូលរួមប្រកួតតំណាងឲ្យកម្ពុជា ព្រឹត្តការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ២០២០ (2020 Summer Paralympics ) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចុងខែសីហា ឆ្នាំ២០២១នេះ ។ កីឡាករជនពិការ វ៉ាន វ៉ុន និងលោក យី សុភក្រ្តា ជានាយបេសកម្ម នឹងត្រូវចេញដំណើរ ទៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដោយធ្វើការប្រកួតលើវិញ្ញាសារប្រណាំងរទេះ១០០ម៉ែត្រ ប្រភេទ T 54 ។ ការចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ដែនឹងលដំណើរប្រកួតពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខៃកញ្ញា ឆ្នាំ២០២១ខាងមុខនេះ លោក យី សុភក្រ្តា នាយបេសកម្ម បានគូបញ្ជាក់ថា ការប្រជែងមេដាយរបស់កីឡាករ វ៉ាន វ៉ុន ពីព្រឹត្តិការណ៍កម្រិតពិភពលោកនេះ គឺភាគរយតិចតួចណាស់ ព្រោះប្រទេសចូលរួមសុទ្ធសឹងជាកីឡាករខ្លាំងៗលំដាប់ពិភពលោក ។ ម្យ៉ាងទៀតក្នុងបរិបទទទួលរងនូវផលប៉ះពាល់ការឆ្លងរីរាលដាលជំងឺកូវីដ-១៩ធ្វើអោយអត្តពលិកយើងពុំបានហ្វឹកហាត់ផ្ទាល់…

  • កីឡាករ Shkodran Mustafi កំពុងស្ថិតក្នុងការចរចារ ជាមួយ Torino បន្ទាប់ពីចាកចេញដោយគ្មានការផ្ទេរពី Schalke

    កីឡាករ Shkodran Mustafi កំពុងស្ថិតក្នុងការចរចារ ជាមួយ Torino បន្ទាប់ពីចាកចេញដោយគ្មានការផ្ទេរពី Schalke

    យោងតាមរបាយការណ៍បានអោយដឹងថា Shkodran Mustafi កំពុងស្ថិតក្នុងការចរចារជាមួយ Torino បន្ទាប់ពីចាកចេញដោយគ្មានការផ្ទេរពី Schalke ។ ក្រុមកាំភ្លើងធំបានចំណាយប្រាក់ចំនួន ៣៥ លានផោនដល់ក្លិប Valencia សម្រាប់កីឡាករអន្តរជាតិអាល្លឺម៉ង់កាលពីឆ្នាំ ២០១៦ ។ ទោះយ៉ាងណាខ្សែការពារកណ្តាល Mustafi អាយុ ២៩ ឆ្នាំបានបរាជ័យក្នុងការបំពេញតាមការរំពឹងទុក ហើយបានធ្វើឱ្យមានកំហុសជាច្រើនសម្រាប់ក្លឹប ។ របាយការណ៍នៅប្រទេសអ៊ីតាលីនិងអាល្លឺម៉ង់ បានអះអាងថា ឪពុករបស់ Mustafi ដែលដើរតួជាភ្នាក់ងាររបស់គេ បានជួបពិភាក្សាជាមួយតំណាង Torino ។អតីតកីឡាករវ័យក្មេងរបស់ Everton រូបនេះត្រូវបានគេយល់ថាកំពុងស្វែងរកកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំដែលមានតម្លៃប្រហែល ៥ លានផោន។ក្លឹប Torino ដែលលេងនៅក្របខ័ណ្ឌ Serie A កំពុងស្វែងរកខ្សែការពារកណ្តាលថ្មីម្នាក់ បន្ទាប់ពីកិច្ចសន្យារបស់កីឡាករបារាំង Nicolas Nkoulou បានផុតកំណត់។កាលពីពេលកន្លងទៅ Mustafi ក៏ទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពី Genoa និង Napoli ផងដែរ ។

  • ក្រុម Wolves កំពុងចរចា ក្នុងចុះហត្ថលេខាជាមួយខ្សែការពារព័រទុយហ្កាល់ម្នាក់ពី Olympiacos

    ក្រុម Wolves កំពុងចរចា ក្នុងចុះហត្ថលេខាជាមួយខ្សែការពារព័រទុយហ្កាល់ម្នាក់ពី Olympiacos

    បើតាមការចុះផ្សាយរបស់ SunSport នៅថ្ងៃនេះបានអោយដឹងថា ក្រុមចចកខ្មៅ Wolves របស់លោក Bruno Lage កំពុងចរចា ក្នុងចុះហត្ថលេខាជាមួយខ្សែការពារព័រទុយហ្កាល់របស់ Olympiacos គឺកីឡាករ Ruben Semedo ដែលធ្លាប់បានជាប់ទោសពីបទ ប្លន់ចាប់ជំរិត ប្រដាប់ដោយអាវុធ ។ Semedo នឹងត្រូវការលិខិតអនុញ្ញាតការងារពីស្រុកកំណើត ដើម្បីឱ្យកិច្ចព្រមព្រៀងនេះដំណើរការ។ ប្រភពដ៏ដែលបានអោយដឹងទៀតថា ក្រុមចចកខ្មៅ Wolves មានគម្រោងខ្ចីជើងមួយឆ្នាំ ជាមួយនឹងជម្រើសមុនពេលទិញរូបគេ ។សូមរំលឹកថា Ruben Semedo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំកាលពីខែកក្កដាឆ្នាំមុននិងត្រូវបានហាមឃាត់មិនឱ្យទៅលេងប្រទេសអេស្ប៉ាញរយៈពេល ៨ ឆ្នាំ។ ខ្សែការពារកណ្តាលរូបនេះ បានចំណាយពេល ៥ ខែនៅក្នុងគុកអេស្ប៉ាញ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ប៉ុន្តែត្រូវបានរូបគេព្យាយាមបដិសេធ ។ Semedo ត្រូវបានដោះលែងបន្ទាប់ពី បានបង់ប្រាក់ធានាចំនួន ២៥.០០០ ផោន។ បន្ទាប់មកខ្សែការពាររូបនេះ បានចូលរួមលេងនៅ Olympiacos ដែលជាកន្លែងធ្លាប់លេង ៤១ ប្រកួតកាលពីរដូវកាលមុន និងរកបានមួយគ្រាប់។ នៅឆ្នាំ ២០១៨…