Category: នយោបាយ

  • ច្នៃស្លឹកទ្រាំងធ្វើជាសាស្រ្តាស្លឹករឹត

    ច្នៃស្លឹកទ្រាំងធ្វើជាសាស្រ្តាស្លឹករឹត
  • ឯកឧត្តម ហ៊ុន ម៉ានី៖មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាលឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព

    ឯកឧត្តម ហ៊ុន ម៉ានី៖មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាលឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព

    ភ្នំពេញ:នៅលើហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធ នៅព្រឹកថ្ងៃ២៣ ខែសីហា ឆ្នាំ២០២១នេះ បានសរសេរបញ្ជាក់ថា “មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីផលប្រយោជន៌ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប”។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា កងកម្លាំងដែលក្នុងនោះរួមមាន បងៗ ពូៗ ប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុន CoVID19 ក្នុងពេល CoVID19 ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា ក្នុងនាមក្រុមគ្រួសាររបស់ខ្ញុំ និងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយគ្រួសារនៃរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ និងបង្ហាញនូវការដឹងគុណ តាមរយៈការជួយឧបត្ថម្ភសម្ភារខ្លះៗ ដល់បងៗ ពូៗ ប្រជាការពារតាមបណ្តាខណ្ឌ និងសង្កាត់ក្នុងទូទាំងរាជធានីភ្នំពេញនាពេលនេះ៕ដោយៈពលជ័យ

  • មេដឹកនាំនយោបាយកំពូល និងសហស្ថាបនិករបស់ក្រុមឧទ្ទាមតាលីបង់លោក Abdul Ghani Baradar បានមកដល់រដ្ឋធានីកាប៊ុល អាហ្វហ្កានីស្ថាន ដើម្បីបើកការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី

    មេដឹកនាំនយោបាយកំពូល និងសហស្ថាបនិករបស់ក្រុមឧទ្ទាមតាលីបង់លោក Abdul Ghani Baradar បានមកដល់រដ្ឋធានីកាប៊ុល អាហ្វហ្កានីស្ថាន ដើម្បីបើកការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី

    មេដឹកនាំនយោបាយកំពូល និងសហស្ថាបនិករបស់ក្រុមឧទ្ទាមតាលីបង់លោក Abdul Ghani Baradar បានមកដល់រដ្ឋធានីកាប៊ុល អាហ្វហ្កានីស្ថាន ដើម្បីបើកការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី ខណៈមានការរាយការណ៍ថាលោកកំពុងសម្លឹងមុខតំណែងប្រធានាធិបតីសំរាប់ខ្លួនផ្ទាល់។ លោក Baradar គឺជាមេដឹកនាំមានសមត្ថភាពទាំងក្នុងនយោបាយ និងក្នុងសឹក ហើយត្រូវបានចាត់ទុកជាមុខមាត់សាធារណរបស់តាលីបង់។ ភាពជោគជ័យធំបំផុតរបស់លោកមិនបានកើតឡើងនៅលើសមរភូមិទេ គឺនៅលើតុចរចា។ នៅទីក្រុងដូហា លោកបានដឹកនាំក្រុមតាលីបង់ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋបាលលោក Donald Trump ដោយគ្មានការចូលរួមពីតំណាងរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ការចរចានេះបានឈានដល់កិច្ចព្រមព្រៀងដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថាន និងការយល់ព្រមចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ប៉ុន្តែការចរចាសន្តិភាពនេះបានជាប់គាំង ហើយកិច្ចព្រមព្រៀងនេះបានបើកផ្លូវឱ្យក្រុមតាលីបង់រឹបអូសយករដ្ឋធានីកាប៊ុលរបស់អាហ្វហ្កានីស្ថានហើយទម្លាក់រដ្ឋាភិបាល បន្ទាប់ពីការវាយលុកទូទាំងប្រទេស។ គេរំពឹងថា លោក Baradar នឹងដឹកនាំការចរចារវាងក្រុមតាលីបង់ និងសមាជិករដ្ឋាភិបាលធ្លាក់ពីអំណាច សំរាប់ការបង្កើតរដ្ឋាភិបាលថ្មីដែលធានាការគោរពសិទ្ធមនុស្ស សិទ្ធស្ត្រី និងលើកលែងទោសជូនមន្ត្រី និងទាហានរដ្ឋាភិបាលធ្លាក់ពីអំណាច។ ប្រភព៖ New York Post

  • កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនអ្នកសារព័ត៌មានមីយ៉ាន់ម៉ា២រូប រួមមានលោក Sithu Aung Myint និងអ្នកនាង Htet Htet Khine

    កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនអ្នកសារព័ត៌មានមីយ៉ាន់ម៉ា២រូប រួមមានលោក Sithu Aung Myint និងអ្នកនាង Htet Htet Khine

    កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាប់ខ្លួនអ្នកសារព័ត៌មានមីយ៉ាន់ម៉ា២រូប រួមមានលោក Sithu Aung Myint និងអ្នកនាង Htet Htet Khine កាលពីថ្ងៃទី១៥ សីហា ក្រោមការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG)។ លោក Sithu Aung Myint ជាស្មេរនៃសារព័ត៌មាន Frontier Myanmar និងជាអ្នកអត្ថាធិប្បាយនៃវិទ្យុវីអូអេភាសាភូមា បានសរសេររិះគន់យោធាមីយ៉ាន់ម៉ាយ៉ាងចាស់ដៃ និងសរសេរញុះញង់អុជអាលឱ្យមន្ត្រីរដ្ឋាភិបាលចូលចលនាមិនស្ដាប់បង្គាប់ស៊ីវិល (CDM) ព្រមទាំងសរសេរគាំទ្រក្រុមរដ្ឋាភិបាល NUG និងក្រុមតំណាងសភា CRPH ដែលយោធាចាត់ទុកថាជាអង្គការភេរវកម្ម។ រីឯអ្នកនាង Htet Htet Khine ជាអ្នកសារព័ត៌មានឯករាជ្យ (Freelance) និងធ្វើការឱ្យសារព័ត៌មាន BBC ភាសាភូមាត្រូវបានអាជ្ញាធរយោធាចោទប្រកាន់ថា បានផ្ដល់កន្លែងសំណាក់ឱ្យលោក Sithu Aung Myint ហើយក៏ធ្វើជាការីនិពន្ធស្ម័គ្រចិត្តឱ្យវិទ្យុ Federal FM ដែលជាវិទ្យុរបស់ខាង NUG។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានអះអាងថា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានចាប់អ្នកកាសែតសរុប…

  • សូមទស្សនាការផ្សាយផ្ទាល់ សិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា»

    សូមទស្សនាការផ្សាយផ្ទាល់ សិក្ខាសាលាស្ដីពី «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា»

    រាជធានីភ្នំពេញ៖ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលា ស្ដីពី “កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ” តាមប្រធានបទប្រចាំថ្ងៃ រយៈពេល ៥ថ្ងៃ ។ – កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី២៣-២៧ ខែសីហា ឆ្នាំ២០២១ (ចាប់ពីម៉ោង ៩:០០ នាទីព្រឹក)

  • ផ្តិល និងកែវប្រាក់រំលេចដោយក្បូរក្បាច់រចនាខ្មែរដ៏ពិសដ្ឋ

    ផ្តិល និងកែវប្រាក់រំលេចដោយក្បូរក្បាច់រចនាខ្មែរដ៏ពិសដ្ឋ

    📷 Ramo ជាងចម្លាក់

  • ផ្សារក្តាម ខេត្តកែប 🇰🇭

    ផ្សារក្តាម ខេត្តកែប 🇰🇭

    📸-គឹម បញ្ញារ័តន៍

  • របាយការណ៍នៅថ្ងៃទី២១ សីហា

    របាយការណ៍នៅថ្ងៃទី២១ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ របួសធ្ងន់ស្រាល ៦នាក់។ ២. កូវីដ ៤៩៦ករណី និងជាសះស្បើយ ៥៧៥នាក់។ អ្នកឆ្លងសរុប ៨៩.២៣១នាក់ អ្នកជាសះស្បើយ ៨៥.០៨១នាក់ អ្នកស្លាប់ ១.៧៩២នាក់ ៣. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១៥២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣៧៤នាក់ ឃាត់យានយន្ត ៣៣គ្រឿង ឃាត់ម៉ូតូ ៩០គ្រឿង ពិន័យជាប្រាក់ ២.៦០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី២២ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៤៩៦នាក់ ជាសះស្បើយ ៥៧៥នាក់ ស្លាប់ ១៤នាក់ គិតត្រឹមថ្ងៃទី២២ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៩.២៣១នាក់ ចំនួនអ្នកជាសះស្បើយ៖ ៨៥.០៨១នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៧៩២នាក់

  • ចូលរួមសោកស្តាយស្តេចប្រដាល់​អាស៊ី​ Manny Pacquiao ចាញ់កីឡាករ​ Ugas ដោយពិន្ទុ

    ចូលរួមសោកស្តាយស្តេចប្រដាល់​អាស៊ី​ Manny Pacquiao ចាញ់កីឡាករ​ Ugas ដោយពិន្ទុ

    Ugas គេល្អណាស់​វាយដោយមិនខ្លាចបន្តិចសោះ​ ទាំងបច្ចេកទេស​ កាយសម្បទា​ និងកម្លាំងគឺល្អទាំងព្រម​ បានយកឈ្នះស្តេចប្រដាល់​អាស៊ី​ Manny Pacquiao ដោយពិន្ទុ កាលពីព្រឹកមិញ