-
គ្មានមេដឹកនាំបស្ចិមប្រទេសណាម្នាក់ ធ្លាប់បានធ្វើដំណើរទៅប្រទេស ចិន ច្រើនដង ដូចអ្នកស្រី Merkel ទេ លោកស្រីបានទៅ ប្រទេសចិន ១២ដង ក្នុងរយៈពេល ១៦ឆ្នាំ នៃការធ្វើជាអធិការបតីអាល្លឺម៉ង់ 🇩🇪

-
ប្រធានាធិបតីរុស្សីលោក Vladimir Putin បាននិយាយថា រុស្ស៊ី 🇷🇺 នងមិនទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានឡើយ ដោយហេតុព្រួយបារម្ភថាអាចមានសមាជិកក្រុមឧទ្ទាមក្លែងបន្លំជាអ្នកសុំសិទ្ធិជ្រកកោន

មេដឹកនាំរុស្សីរូបនេះបានស្ដីបន្ទោសប្រទេសលោកខាងលិចចំពោះការដាក់ជនភៀសខ្លួនអាហ្វហ្កានីស្ថាននៅក្នុងប្រទេសដែលនៅជិតព្រំដែនរបស់រុស្សី ដោយលើកឡើងថា ប្រទេសលោកខាងលិចបញ្ជូនជនភៀសខ្លួនដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសដទៃ ប៉ុន្ដែពួកគេត្រូវរងចាំដល់មានទិដ្ឋាការរៀបរយទើបអាចរស់នៅក្នុងទឹកដីប្រទេសលោកខាងលិចបាន ដែលនេះជាវិធីសាស្ត្រដ៏អាម៉ាស់មួយ ដើម្បីដោះស្រាយបញ្ហា។ មានជនភៀសខ្លួនជាច្រើនមកពីអាហ្វហ្កានីស្ថាន ក្រោយពេលតាលីបង់ដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ុល។ អាមេរិកបានចរចាជាមួយប្រទេសមួយចំនួនឱ្យទទួលយកជនភៀសអាហ្វហ្កានីស្ថានជាបណ្ដោះអាសន្ន ខណៈពេលដែលប្រទេសផ្ដល់សិទ្ធជ្រកកោនកំពុងរៀបចំទិដ្ឋាការជូនពួកគេ។ ប្រភព៖ New York Post
-
សមាគមជាតិកាកបាទក្រហមចិនផ្តល់វ៉ាក់សាំង Sinopharm ចំនួន ១០ម៉ឺនដូស ជូនកាកបាទក្រហមកម្ពុជា

-
ស្ត្រីជនជាតិអាហ្វហ្កានីស្ថានម្នាក់បានសម្រាលកូនជោគជ័យ បន្ទាប់ពីយន្តហោះជម្លៀសមនុស្សរបស់យោធាអាមេរិកចុះចតនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២១ សីហាកន្លងទៅ

-
រកឃើញអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៧នាក់ នៅខេត្តស្វាយរៀង

-
វ៉ាក់សាំង Sinopharm ចំនួន៥០ម៉ឺនដូសបន្ថែមទៀតដែលជាជំនួយរបស់ចិន ត្រូវបានដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ សីហា ២០២១

-
លោក Lee ថ្លែងនៅថ្ងៃចន្ទអំឡុងកិច្ចទទួលស្វាគមន៍ដំណើរមកដល់នៃអនុប្រធានាធិបតីអាមេរិកលោកស្រី Harris

លោកនាយករដ្ឋមន្ត្រី Lee Hsien Loong៖ ខ្ញុំបានជម្រាបទៅកាន់លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris រួចហើយថា យើងបានដឹងអំពីដំណើរការជម្លៀសមនុស្សដោយអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន ហើយសិង្ហបុរីនឹងផ្តល់ឱ្យអាមេរិកនូវការប្រើប្រាស់យន្តហោះ A330 RSAF MRTT ដើម្បីជួយដល់ដំណើរការជម្លៀសនោះ។ លោក Lee ថ្លែងនៅថ្ងៃចន្ទអំឡុងកិច្ចទទួលស្វាគមន៍ដំណើរមកដល់នៃអនុប្រធានាធិបតីអាមេរិកលោកស្រី Harris។ យន្តហោះយោធា A330 RSAF MRTT របស់កងទ័ពអាកាសសិង្ហបុរី មានសមត្ថភាពអាចដឹកមនុស្សបាន ២៦៦នាក់ ឬជាទំនិញបាន ៣៧តោន។ លោកស្រី Harris កំពុងធ្វើទស្សនៈកិច្ចនៅសិង្ហបុរីរយៈពេលបីថ្ងៃ ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពោលគឺកំពុងព្យាយាមប្រមូលផ្តុំកម្លាំងដើម្បីទប់ឥទ្ធិពលចិន។ ប្រភព៖ The Straits Times
-
ក្តីប្រាថ្នាកម្ពុជា!

១. ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រទេស។ ២. បច្ចុប្បន្ន ភាពជោគជ័យរបស់ជាតិមួយផ្អែកលើមូលដ្ឋានចំនួន៤ នៃលទ្ធផលអប់រំគឺ ចំណេះដឹង សមត្ថភាព អត្តចរិត និងសុខុមាលភាពរបស់ប្រជាជន។ ៣. ការអប់រំក៏ជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស និងឯកភាពជាតិ ព្រោះវាផ្តល់ឱ្យបុគ្គលនូវឱកាសដើម្បីកែលម្អជីវិត និងជាការសិក្សាអស់មួយជីវិត ព្រមទាំងទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ។ ៤. លទ្ធិប្រជាធិបតេយ្យនឹងត្រូវពង្រឹងបានយ៉ាងល្អនៅលើមូលដ្ឋាននៃពលរដ្ឋដែលមានការអប់រំ។ តាមរយៈការប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានចំណេះដឹងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងជនជាតិភាគតិច និងការចេះទទួលយកនូវភាពខុសគ្នា វានឹងធ្វើកម្ពុជាសម្រេចបានបំណងប្រាថ្នារួមសំរាប់អនាគតកម្ពុជា។ ៥. តាមរយៈសេចក្តីប្រាថ្នាទាំងនេះ អត្តសញ្ញាណជាតិរួម និងឯកភាពជាតិនឹងត្រូវបានចាក់គ្រឹះរឹងមាំ។ ៦. តាមរយៈការអប់រំ សេចក្តីប្រាថ្នារបស់យើងម្នាក់ៗនឹងរួមបញ្ចូលគ្នាជាធ្លុងមួយ ជាប្រទេសកម្ពុជាតែមួយ ដែលពោរពេញដោយចំណេះដឹង និងវិបុលភាព ព្រមទាំងប្រជាពលរដ្ឋដែលខ្លាំងពូកែរឹងមាំ។ ប្រភព៖ Sann Vathana 📷 Online
-
ថ្ងៃនេះជាខួបគំរប់ ៨៨ឆ្នាំរបស់ លោកតា ស៊ិន ស៊ីសាមុត

-
សូមអភិបាលរាជធានី-ខេត្តទាំងអស់រៀបចំទីតាំងចាក់វ៉ាក់សាំងដូសទី១ និងទី២ ដល់ពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ ដោយគោលការណ៍ស្ម័គ្រចិត្ត
