Category: នយោបាយ

  • ស្ថានទូតកម្ពុជាប្រចាំវៀតណាម អំពាវនាវយប្រជាពលរដ្ឋនៅវៀតណាម ត្រូវប្រុងប្រយ័ត្ន ចំពោះព្យុះចំនួន៧ ទៅ៩ព្យុះ

    ស្ថានទូតកម្ពុជាប្រចាំវៀតណាម អំពាវនាវយប្រជាពលរដ្ឋនៅវៀតណាម ត្រូវប្រុងប្រយ័ត្ន ចំពោះព្យុះចំនួន៧ ទៅ៩ព្យុះ

    ស្ថានទូតកម្ពុជា ប្រចាំវៀតណាម អំពាវនាវ ឲ្យប្រជាពលរដ្ឋខ្លួន នៅវៀតណាម ត្រូវប្រុងប្រយ័ត្ន ចំពោះព្យុះ ចំនួន៧ ទៅ៩ព្យុះ និងសម្ពាធត្រូពិកទាប នឹងបោកបក់ នៅសមុទ្រខាងកើត ៕

  • ២៤ សីហា ២០២១

    ២៤ សីហា ២០២១

    ១. ៦ខែ ឆ្នាំ២០២១ រដ្ឋាភិបាលចំណាយថវិកាជាង ៣៥០លានដុល្លារ ឧបត្ថម្ភជូនគ្រួសារក្រីក្រជិត ១០០ម៉ឺនគ្រួសារ ដោយគិតជាចំនួនមនុស្ស ២.៧លាននាក់ អំឡុងវិបត្តិកូវីដ១៩ – RFI ២. ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ផ្លូវមួយខ្សែប្រវែង ១៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៧៨លានដុល្លារ នៅក្នុងខេត្តកោះកុង នាដើមខែវិច្ឆិកា ឆ្នាំ២០២១ – ថ្មីៗ ៣. ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យមានការវិនិយោគលើការចិញ្ចឹមបង្កងទឹកសាបអូស្ត្រាលី ឬបង្កងតង្កៀបក្រហម ដើម្បីធានាបរិមាណផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅនាំចេញនាអនាគត – ភ្នំពេញបុស្តិ៍ ៤. អ្នកនាំពាក្យតាលីបង់ព្រមានថា អាមេរិក និងសម្ព័ន្ធមិត្តត្រូវជួបនឹងផលវិបាកធ្ងន់ធ្ងរ បើពួកគេយឺតយ៉ាវក្នុងការចាកចេញពីអាហ្វហ្កានីស្ថានត្រឹមថ្ងៃទី៣១ សីហា ឆ្នាំ២០២១ – Sky News ៥. អំឡុងទស្សនកិច្ចនៅសិង្ហបុរី អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានលើកឡើងថា ចិនបាននិងកំពុងតែដាក់សំពាធប្រទេសផ្សេងៗ ដែលមានជម្លោះជាមួយខ្លួន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង – Reuters

  • ការអារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស

    ការអារកាត់សេចក្ដីលើកិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋអធិបតេយ្យមួយ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស

    ការធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែនដោយប្រើប្រាស់ព័ត៌មានបំភ្លៃការពិតនិងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិនោះទេ។ វាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរដែលក្រុមអ្នកជំនាញថ្លែងថា “អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវចាប់ខ្លួន ឬផ្តន្ទាទោស”។ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណសម្រាប់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ។ ការទាមទារឱ្យលុបចោលបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺមានន័យស្មើនឹងការជំរុញឱ្យកម្ពុជាធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរដ្ឋនៅក្នុងប្រទេស។ ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងព្រំដែនកំណត់ពិសេស ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងនយោបាយ។ ២៤ សីហា ២០២១

  • ទំនាក់ទំនងកម្ពុជា-អាមេរិក និងទំនាក់ទំនងកម្ពុជា-ចិន

    ទំនាក់ទំនងកម្ពុជា-អាមេរិក និងទំនាក់ទំនងកម្ពុជា-ចិន

    សូមស្តាប់ការបកស្រាយរបស់អ្នកកាសែតចាស់វស្សានៅកម្ពុជា លោក ពុយ គា ២៤ សីហា ២០២១

  • កសាងប្រទេសជាតិ ជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពខ្លាំងពូកែ

    កសាងប្រទេសជាតិ ជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពខ្លាំងពូកែ

    ១. ផ្ទះក្នុងក្តីសុបិន្ត ឡាន លុយ និងជីវិតក្នុងក្តីស្រមៃ ព្រមទាំងអាជីវកម្មទាំងអស់របស់អ្នកនឹងប្រែទៅជាធូលី បើប្រទេសរបស់អ្នកដួល។ ២. ទ្រព្យសម្បត្តិរបស់អ្នកគ្មានតម្លៃទេ ប្រសិនបើប្រទេសរបស់អ្នកគ្មានទ្រព្យ។ ៣. អ្នកអាចក្លាយជាជនភៀសខ្លួនក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ប្រសិនបើមេដឹកនាំអ្នកក្បត់ជាតិហើយរត់ចោលអ្នក។ កសាងប្រទេសជាតិ ជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពខ្លាំងពូកែ ✍🏽 Vikas Agarwal

  • រត់ប្រណាំងប្រមូលសំរាម នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ 😍

    រត់ប្រណាំងប្រមូលសំរាម នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ 😍
  • អនុប្រធានាធិបតីអាមេរិករិះគន់ចិនចំៗចំពោះការអះអាងអធិបតេយ្យស្ទើរតែទាំងស្រុងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង

    អនុប្រធានាធិបតីអាមេរិករិះគន់ចិនចំៗចំពោះការអះអាងអធិបតេយ្យស្ទើរតែទាំងស្រុងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង

    សិង្ហបុរី៖ ក្នុងថ្ងៃបិទបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស បានធ្វើការរិះគន់ប្រទេសចិនចំៗ ចំពោះការអះអាងអធិបតេយ្យស្ទើរតែទាំងស្រុង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នាឱកាសនោះដែរ លោកស្រី ហារី ថែមទាំងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងឈរនៅជាមួយប្រទេសសម្ព័ន្ធមិត្ត និងដៃគូនានារបស់ខ្លួន ដើម្បីទប់ទល់ឥទ្ធិពលចិន ជាពិសេសនៅតំបន់សមុទ្រចិនខាងត្បូង។ លោកស្រី ហារី ដែលជាអនុប្រធានាធិបតីស្ត្រីដំបូងនៅក្នុងប្រវត្តិសាស្ត្រអាមេរិក បានមកដល់ទឹកដីសិង្ហបុរីកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ហើយនៅថ្ងៃអង្គារនេះគឺជាថ្ងៃចុងក្រោយហើយ។ បន្ទាប់មកទៀត លោកស្រី ហារីស និងគណៈប្រតិភូនឹងឡើងយន្តហោះបន្តដំណើរទៅប្រទេសវៀតណាម នៅល្ងាចថ្ងៃអង្គារនេះ។ ខណៈដែលសហរដ្ឋអាមេរិក កំពុងតែចាប់ដៃគូទាំងទៅលើវិស័យសេដ្ឋកិច្ច និងសន្តិសុខជាមួយវៀតណាមនោះ លោកស្រី ហារីស បានគូសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនមែនកំពុងជំរុញឲ្យប្រទេសណាមួយ ជ្រើសរើសផ្លូវដើរតែម្ខាងនោះឡើយ ប៉ុន្តែអាមេរិកកំពុងស្វែងរកការចូលរួមក្នុងភាពជាដៃគូថ្នាក់តំបន់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចរួម៕ ប្រភព៖ CNA

  • មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ធ្វើពិធីសែន​ព្រេន​​សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីកាប់ឆ្ការ ត្រួសត្រាយព្រៃ សម្អាត​បរិវេណប្រាសាទព្រហ្មកិល និងស្ពានទ័ព

     លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រី នគរបាលការពារបេតិកភណ្ឌខេត្ត និងបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញប្រាសាទ បានអញ្ជើញចូលរួមធ្វើពិធីសែនព្រេន សុំសេចក្តីសុខ ម្ចាស់ទឹកម្ចាស់ដី ដើម្បីកាប់ឆ្ការត្រួសត្រាយព្រៃសម្អាតបរិវេណ ប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់ព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប។    វប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានអោយដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ថា ការកាប់ឆ្ការត្រួសត្រាយព្រៃ សម្អាតបរិវេណបុរាណដ្ឋាននេះ គឺបានទទួលការជួយឧបត្ថម្ភជំនួយ ពី “កិច្ចសហប្រតិបត្តិការណ៍អាល្លឺម៉ង់(GIZ) តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ជាពិសេសការយកចិត្តទុកដាក់និងជួយគាំទ្រពេញទំហឹង ពីឯកឧត្តម អភិបាលខេត្ត  ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ របស់ខេត្ត លើគម្រោង “ស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមាតុភូមិនិវត្តន៍ពីប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវិត ១៩” ហើយនេះជាគម្រោងទី២ ក្នុងចំណោមគម្រោងចំនួន៣ ដែលអនុវត្ត   ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត  ដើម្បីលើកតម្លៃ និងកែលម្អសោភ័ណភាពនៅជុំវិញបុរាណដ្ឋានប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលជាតំបន់រម្មណីយដ្ឋានប្រវត្តិសាស្ត្រ និងសម្បត្តិបេតិកណ្ឌវប្បធម៌របស់យើងទាំងអស់គ្នា។ តាមរយៈប្រវត្តិសាស្ត្រ និងបុរាណវិទ្យា ស្ពានទ័ពគឺជាស្ពានបុរាណដែលធ្វើពីថ្មបាយក្រៀម និងមានក្បាច់លម្អ…

  • អ្នកលេងគុនខ្មែរវ័យក្មេង សួរ ច័ន្ទរាជ្យ បង្ហាញមហិជ្ជតាចង់ជួប ខាំ ខ្លានាង និងសែន រ៉ាដេត

    អ្នកលេងគុនខ្មែរវ័យក្មេង សួរ ច័ន្ទរាជ្យ បង្ហាញមហិជ្ជតាចង់ជួប ខាំ ខ្លានាង និងសែន រ៉ាដេត

    អ្នកលេងគុនខ្មែរទម្ងន់ស្រាលពន្លកថ្មី សួស ច័ន្ទរាជ្យ ក្រោយឈ្នះជើងឯកគុនខ្មែរជាលក្ខណៈម៉ារ៉ាតុង ក្នុងកម្មវិធីប្រដាល់គុនខ្មែរ GANZBERG ONE STRIKE កាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហើបពីមហិជ្ជតារបស់ខ្លួន ចង់ជួបអ្នកប្រដាល់ខ្លាំងកម្រិតកំពូល ទម្ងន់៥១គីឡូក្រាម កីឡាករ ខាំ ខ្លានាង និងសែន រ៉ាដេត ដើម្បីដកស្រង់បច្ចេកទេស ទុកជាបទពិសោធន៍ ក្នុងអាជីពប្រដាល់គុនខ្មែរ ។

  • CAMSOC ដាក់ចេញទិសដៅសំខាន់ៗត្រូវអនុវត្តបន្តឆមាសទី២ ក្នុងឆ្នាំ២០២២ ដើម្បីសម្រេចជោគជ័យស៊ីហ្គេម នៅកម្ពុជា

    CAMSOC ដាក់ចេញទិសដៅសំខាន់ៗត្រូវអនុវត្តបន្តឆមាសទី២ ក្នុងឆ្នាំ២០២២ ដើម្បីសម្រេចជោគជ័យស៊ីហ្គេម នៅកម្ពុជា

    គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC នាព្រឹកថ្ងៃអង្គារ ទី២៤ ខែ សីហានេះ បានបន្តដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារតាមប្រព័ន្ធហ្សូម ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ CAMSOC នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូបញ្ជាក់ ក្រោយកិច្ចប្រជុំថា នេះជាកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ ក្រោយពីបញ្ចប់សន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ដល់គណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិ ដើម្បីអនុវត្តនូវផែនការដែលបានសម្រេច នៅក្នុងសន្និបាត បានដាក់ចេញដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការ CAMSOC ។ ឯកឧត្តម បានគូបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ ឯកឧត្តម ថោង ខុន បានយកនូវលទ្ធផល នៃសន្និបាត និងអនុសាស្រ្តសំខាន់ៗរបស់សម្តេចពិជ័យសេនា បាននែនាំមកបញ្ជាក់បន្ថែម ដើម្បីជម្រុញយន្តការអនុវត្តទៅតាមអ្វីដែលបានចែង និងកំណត់នៅក្នុងសន្និបាត ដើម្បីឲ្យគណៈកម្មការជំនាញ និងសហព័ន្ធកីឡាជាតិជ្រូតជ្រាបពីអត្ថន័យខ្លឹមសារជម្រុញយន្តការអនុវត្តសម្រាប់ឆមាសទី២ ។ ឯកឧត្តម អគ្គលេខាធិការ បានអះអាងទៀតថា ឆមាសទី២នេះ…