-
រាជរដ្ឋាភិបាល សម្រេចបន្តអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ រយៈពេល ៣ខែថែមទៀត

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រង ផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨) សេចក្តីជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គិតត្រឹមចុងខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ២៩០លានដុល្លារអាមេរិក ផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងកូវីដ១៩។ បើតាមក្រសួងសង្គមកិច្ច កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការ អនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន…
-
របៀបសម្លាប់ជនរងគ្រោះដែលនាំចេញពីមន្ទីរ ស.២១

-
រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា ករណីសត្វស្លាបងាប់រាប់ពាន់ក្បាលនៅខេត្តព្រៃវែងមានវត្តមានវីរុសគ្រុនផ្ដាសាយបក្សី A/H5N1

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៤មីនាឆ្នាំ២០២១ បានបញ្ជាក់ថា ក្រសួងកសិកម្មបានចាត់មន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំងឺសត្វនៅតំបន់បឹងស្នេហ៏ទួលពាន់តាឡី ឃុំធាយ សស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានសត្វស្លាបព្រៃកំពុងឈឺ និងងាប់ ព្រមទាំងយកសំណាកសត្វចង្កៀលខ្យងចំនួន៥ក្បាល ដលម្បីវិភាគរកមេរោគបង្កជំងឺ។ ផ្អែកលើលទ្ធផលវិភាគចុះថ្ងៃទី២២មីនាឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបង្ហាញថា មានវត្តមានវីរុសជំងឺផ្ដាសាយបក្សី ដែលបង្កឡើងដោយវីរុសក្នុងអនុក្រុមA/H5N1។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វ ក្រសួងកសិកម្ម និងភាគីពាក់ពន្ធ័ត្រូវចាត់វិធានការបន្ទាន់ដោយ បំផ្លាញចោលចំពោះបក្សីដែលសង្ស័យមានជំងឺ សាកសពបក្សី និងផលិតផលបក្សីក្នុងតំបន់ផ្ទុះជំងឺតាមវិធានការបច្ចេកទេសបសុពេទ្យ។ ផ្អាកជាបណ្ដោះអាសន្នលើការចូល ចេញ រឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នោះជាតំបន់ត្រួតពិនិត្យ និងតាមដាន។ សិក្សាស្រាវជ្រាវប្រភពជំងឺផ្ដាសាយបក្សីក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សីជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះ។ ត្រូវរាយការណ៍ពីកន្លែងបក្សីងាប់ដល់មន្ទីរកសិកម្ម ខេត្តព្រៃវែងដើម្បីអនុវត្តវិធានាករបច្ចេកទេសបសុពេទ្យ៕
-
កម្ពុជាមាតុភូមិយើង ២៥ មីនា ២០២១ (មានវីដេអូ)

-
សប្បុរសជន៣រូបឧបត្ថម្ភថវិកាជិត៣០ម៉ឺនដុល្លារជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

សប្បុរសជនទាំង៣រូបរួមមាន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និង លោកជំទាវ ឧបត្ថម្ភថវិកា ចំនួន ២០ម៉ឺនដុល្លារអាមេរិក , អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក និង លោកឧកញ៉ា សាម ឃុន និងលោកជំទាវ បានឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារអាមេរិក។ ការឧបត្ថម្ភថវិកាជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវគេបញ្ជាក់ថា ធ្វើឡើងដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី-១៩កន្លងមក។ ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិ និងប្រជាជន។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩…
-
អប្សរាព្រឹកនេះ ២៥ មីនា ២០២១ (មានវីដេអូ)

-
កម្ពុជាមាតុភូមិយើង ២៤ មីនា ២០២១ (មានវីដេអូ)

-
លោកជំទាវ ម៉ែន សំអន ផ្ញើសារជូន លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

-
សហគមន៍តំបន់ការពារធម្មជាតិ៩ទៀតកំពុងរៀបចំនិតិវិធីបង្កើតនិងស្នើសុំការទទួលស្គាល់ពីក្រសួងបរិស្ថាន

ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាដើម្បីរួមកិច្ចការពារ និង អភិរក្សធនធានធម្មជាតិ សហគមន៍តំបន់ការពារធម្មជាតិ៩ទៀតកំពុងតែរៀបចំនិតិវិធីបង្កើតនិងស្នើសុំការទទួលស្គាល់ពីក្រសួងបរិស្ថានសម្រាប់ចូលរួមចំណែកក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា។សូមបញ្ជាក់ថាបើបូករួមសហគមន៍៩ថ្មីបន្ថែមទៀតនាថ្ងៃខាងមុខនេះដែរ គឺសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជាបានកើនដល់ចំនួន ១៨៣ ហើយ។ ឯកឧត្តម នេត្រ ភក្ត្រាថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១នេះ ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះគឺប្រយោជន៍ ដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍ និងរាជរដ្ឋាភិបាល ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ផ្លាស់ប្តូរយោបល់គ្នា ស្វែងរកដំណោះស្រាយរួមគ្នា ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបី និងអរូបីឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះបានមានប្រសាសន៍ថា៖ «សហគមន៍តំបន់ការពារធម្មជាតិ ដែលនឹងត្រូវបង្កើតថ្មីចំនួន០៩ ដែលធ្វើឱ្យចំនួនសហគមន៍ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន កើនឡើងដល់១៨៣ សហគមន៍តំបន់ការពារធម្មជាតិ ហើយ ៩សហគមន៍នេះ កំពុងតែរៀបចំដំណើរការនីតិវិធី ដើម្បីស្នើសុំបង្កើត និងទទួលស្គាល់ពីក្រសួងបរិស្ថាន»។ ទាក់ទិនទៅនឹងសហគមន៍ថ្មីដែលគ្រោងបង្កើតនាថ្ងៃខាងមុខនេះ ឯកឧត្តម នេត្រភក្ត្រាបានបញ្ជាក់ប្រាប់ថាសហគមន៍ទាំងនេះ រួមមាន៖ សហគមន៍ ភ្នំទ័ពជាង ធ្វើសកម្មភាពនៅឧទ្យានជាតិជួរភ្នំក្រវាញត្បូង, សហគមន៍…
