Category: នយោបាយ

  • លោក ថោង ខុន សម្រេចបានផ្លូវលំមួយខ្សែប្រវែង ១២គីឡូម៉ែត្រ តាមការសន្យាជាមួយពលរដ្ឋនៅភូមិគោកត្របែក ស្រុកតាំងគោក

    លោក ថោង ខុន សម្រេចបានផ្លូវលំមួយខ្សែប្រវែង ១២គីឡូម៉ែត្រ តាមការសន្យាជាមួយពលរដ្ឋនៅភូមិគោកត្របែក ស្រុកតាំងគោក

    លោក ថោង ខុន សម្រេចបានផ្លូវលំមួយខ្សែប្រវែង ១២គីឡូម៉ែត្រ តាមការសន្យាជាមួយពលរដ្ឋនៅភូមិគោកត្របែក ស្រុកតាំងគោក (កំពង់ធំ)៖ បន្ទាប់ពីសន្យាជាមួយប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក រួចមក លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ក៏បានកសាងផ្លូវលំមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋខាងលើតាមការសន្យា ខណៈការកសាងផ្លូវលំដ៏សំខាន់មួយនេះជិតសម្រចបានទាំងស្រុងហើយ។ ជាក់ស្ដែង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ លោក ថោង ខុន បានដឹកនាំក្រុមការងារត្រួតពិនិត្យការងារនៅតាមការដ្ឋានកសាងផ្លូវខាងលើ និងបានពិគ្រោះជាមួយអាជ្ញាធរក្នុងការរៀបចំយន្តការថែទាំផ្លូវបន្តទៅទៀតផងដែរ។ សាវតានៃការឈានដល់ការកសាងផ្លូវនេះ គឺដំបូងឡើយ លោកបានសន្យាជាមួយប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ថានឹងជួយកសាងផ្លូវលំមួយខ្សែភ្ជាប់ពីភូមិគោកត្របែកមកទំនប់ករះ ខណៈពីទំនប់ករះមកកាន់ផ្លូវជាតិលេខ៦ គឺមានផ្លូវលំតភ្ជាប់មួយខ្សែដែរ ដែលមានប្រវែង ១៣ គីឡូម៉ែត្រ។ ដូច្នេះបើសរុបប្រវែងផ្លូវទាំងពីរកំណាត់នេះ គឺមានប្រវែង ២៥ គីឡូម៉ែត្រ។ ភូមិគោកត្របែកនេះទៀតសោត គឺជាភូមិដាច់ស្រយាលមួយដែលនៅជិតបឹងទន្លេសាប ក្បែរព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ ក្រោយមានការសន្យាជាមួយប្រជាពលរដ្ឋខាងលើរួចហើយ លោក ថោង ខុន…

  • អភិបាលខេត្តតាកែវ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទូទៅ ការធ្វើដំណើរ ចេញ ឬ ចូល របស់ពលរដ្ឋ និងកងកម្លាំងឈរជើងនៅព្រំប្រទល់ភូមិសាស្រ្ត ស្រុកទ្រាំង និងស្រុកត្រាំកក់

    អភិបាលខេត្តតាកែវ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទូទៅ ការធ្វើដំណើរ ចេញ ឬ ចូល របស់ពលរដ្ឋ និងកងកម្លាំងឈរជើងនៅព្រំប្រទល់ភូមិសាស្រ្ត ស្រុកទ្រាំង និងស្រុកត្រាំកក់

    តាកែវ៖ ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ស្ថានភាពទូទៅ ការធ្វើដំណើរ ចេញ ឬចូល របស់ពលរដ្ឋ និងកងកម្លាំងឈរជើងនៅព្រំប្រទល់ឃុំសន្លុង ស្រុកទ្រាំង និងភូមិសាស្រ្តស្រុកត្រាំកក់ ជាប់ព្រំប្រទល់ស្រុកអង្គរជ័យ ស្រុកឈូក ក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យបន្តកើតមានឡើងនៅក្នុងសហគមន៍របស់យើង។ មានប្រសាសន៍ណែនាំដល់កងកម្លាំងឈរជេីងប្រចាំការនៅព្រំប្រទល់នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ការចុះពិនិត្យនេះគឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនិមួយៗធានាបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៍សូមសំដែងការកោតសរសើរ និងលើកទឹកចិត្តចំពោះ គណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងស្រុក ព្រមទាំងមន្ត្រី និងកងកម្លាំង ជាពិសេសលោកគ្រូពេទ្យ ដែលជាកំលាំងជួរមុខ ក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មនេះ។ ក្នុងឱកាសចុះត្រួតពិនិត្យនុះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភនូវថវិកាមួយចំនួន ដល់អាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការនៅតាមគោលដៅសំខាន់ៗ នីមួយៗផងដែរ ៕ដោយ…

  • អប្សរាព្រឹកនេះ ២០ មីនា ២០២១ (មានវីដេអូ)

    អប្សរាព្រឹកនេះ ២០ មីនា ២០២១ (មានវីដេអូ)
  • វិធីសាស្រ្ដចម្រាញ់ចម្លើយសារភាពនៅមន្ទីរ ស.២១

    វិធីសាស្រ្ដចម្រាញ់ចម្លើយសារភាពនៅមន្ទីរ ស.២១
  • ACC និង ICAPPចេញសេចក្តីប្រកាសព័ត៌មានរួម​ស្តីពីលទ្ឋផលនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាសុីលើកទី២តាមប្រព័ន្ឋអុីនធឺណែត

    ACC និង ICAPPចេញសេចក្តីប្រកាសព័ត៌មានរួម​ស្តីពីលទ្ឋផលនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាសុីលើកទី២តាមប្រព័ន្ឋអុីនធឺណែត
  • លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភាដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ តាមប្រព័ន្ឋវីដេអូ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភាដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ តាមប្រព័ន្ឋវីដេអូ

    លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយនឹងឯកឧត្តម ចូហ្សេ ដឺវេណេស្សា (Hon. Jose de Venecia) ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC និងឯកឧត្តម ចូរប៉ីយ៉ុងចេ (Hon. Cho-byuong Jae) អគ្គលេខាធិការ ICAPP បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ក្រោមប្រធានបទស្តីពី ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលផ្សាយចេញពីសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអគ្គនាយក ACC។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់លើផ្នែកវប្បធម៌នេះ មានគោលបំណងប្រមូលផ្តុំនូវអ្នកជំនាញវប្បធម៌ ថ្នាក់ដឹកនាំគំនិត និងអ្នកធ្វើគោលនយោបាយ…

  • កម្ពុជាមាតុភូមិយើង ១៩ មីនា ២០២១ (មានវីដេអូ)

    កម្ពុជាមាតុភូមិយើង ១៩ មីនា ២០២១ (មានវីដេអូ)
  • ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នគ្រាដែលមានអំពើហឹង្សាកើតមានច្រើនលើជនជាតិអាស៊ី

    ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នគ្រាដែលមានអំពើហឹង្សាកើតមានច្រើនលើជនជាតិអាស៊ី

    យោងតាមសសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនៅថ្ងៃទី១៨មីនាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅសហរដ្ឋអាមេរិកថា ស្ថានទូតបានកត់សម្គាល់នូវព័ត៌មានស្ដីពីការកើនឡើងនៃករណីហិង្សាមកល់ពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលបានកើតឡើងនៅតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិក គួរឲ្យព្រួយបារម្ភ។ ស្ថានទូត បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រកាន់យកការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះករណីអំពើហិង្សា ហើយក្នុងករណីទទួលរង ឬមើលឃើញហេតុការណ៍ហិង្សាណាមួយកើតឡើង សូមរាយការណ៍អំពីករណីនោះទៅប៉ូលីស ឬអាជ្ញាធរមូលដ្ឋាន នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ ស្ថានទូតក៏បានបញ្ជាក់ដែរថា ក្នុងករណីត្រូវការអន្តរាគមន៍របស់ស្ថានទូត អាចទំនាក់ទមនងតាមរយៈលេខទូរសព្ទ័ ២០២ ៧២៦ ៧៧៤២ ឬ២០២ ៩៩៧ ៧០៣១ ស្ថានទូតនឹងខិតខំរួមចំណែកដោះស្រាយតាមគ្រប់លទ្ធភាពរបស់ស្ថានទូត។ ដោយ កឹម ទៀង

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងសារ ពាក់ព័ន្ធនឹងស្ថាន​ភាព​ព្រឹត្តិការណ៍ ២០ កុម្ភៈ និងការចាក់វ៉ាក់សាំង​នៅប្រទេសកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងសារ ពាក់ព័ន្ធនឹងស្ថាន​ភាព​ព្រឹត្តិការណ៍ ២០ កុម្ភៈ និងការចាក់វ៉ាក់សាំង​នៅប្រទេសកម្ពុជា
  • សិក្ខាសាលាស្ដីពីបញ្ហាប្រឈមក្នុងតំបន់មេគង្គ៖ តួនាទីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន

    សិក្ខាសាលាស្ដីពីបញ្ហាប្រឈមក្នុងតំបន់មេគង្គ៖  តួនាទីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន

    នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដោយមានការគាំទ្រពីស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «បញ្ហាប្រឈមក្នុងតំបន់មេគង្គ៖ តួនាទីនៃកិច្ចសហប្រតិបត្តិការមេគង្គ–ជប៉ុន» ក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពបង្ស៊ីគ្នារវាងទស្សនវិស័យ និងធាតុចូលនៃគោលនយោបាយពាក់ព័ន្ធនានា ដែលកំពុងមានតួនាទីកាន់តែសំខាន់ឡើងនៅក្នុងតំបន់ដែលមានការរីកលូតលាស់មួយនេះ។ សិក្ខាសាលានេះបានទទួលការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសនានាដែលមកពីស្ថានទូតបរទេស និងក្រសួងពាក់ព័ន្ធនានាក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថាប័នស្រាវជ្រាវ អង្គការ សាស្រ្តាចារ្យ សិស្សនិស្សិត និង​អ្នកដែលពាក់ព័ន្ធផ្សេងៗទៀតមកពីបណ្តាប្រទេសមេគង្គ។ សិក្ខាសាលានេះបានឆ្លុះបញ្ចាំងថា តំបន់មេគង្គបានក្លាយជាតំបន់មួយ នៅក្នុងចំណោមតំបន់ដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក និងបានទាក់ទាញនូវចំណាប់អារម្មណ៍ពីប្រទេសមហាអំណាចខាងក្រៅសំខាន់ៗ ដូចជាជប៉ុន ចិន ឥណ្ឌា សាធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ ធាតុចូល និងមតិយោបល់សម្រាប់គោលនយោបាយនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់មេគង្គ ក៏ត្រូវបានចែករំលែកនៅក្នុងចំណោមសិក្ខាកាមដែលបានចូលរួម។ ក្រៅពីនេះ បញ្ហាក្នុងតំបន់មេគង្គនានា ដែលជាក្ដីកង្វល់ និងផលប្រយោជន៍រួមគ្នា ដូចជាការរីករាលដាលនៃជំងឺរាតត្បាតកូវីដ–១៩ ការគ្រប់គ្រងទឹកនិងថាមពល គ្រោះធម្មជាតិ ការកើនឡើងកំដៅផែនដី និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងសិក្ខាសាលានេះផងដែរ។ បញ្ហាសន្តិសុខមិនមែនប្រពៃណីទាំងនេះ បានបង្កជាការគំរាមកំហែងជាច្រើនទៅដល់សន្តិភាព និងវិបុលភាពដែលពិបាកនឹងទទួលបានរបស់បណ្តាប្រទេសមេគង្គ និងក្នុងតំបន់ទាំងមូល​ផងដែរ។ លើសពីនេះទៀត តំបន់មេគង្គត្រូវបានគេចាត់ទុកជាមហោស្រពយុទ្ធសាស្រ្តមួយ ក្នុងចំណោមមហោស្រពយុទ្ធសាស្រ្តដ៏សំខាន់បំផុតរបស់ប្រទេសមហាអំណាចនានានៅក្នុងតំបន់អាស៊ី–ប៉ាស៊ីហ្វិក។ ក្នុងបរិបទនេះ សិក្ខាសាលាបានពិភាក្សាអំពីបញ្ហាកំពុងតែប្រឈមនានាដែលបង្កដោយការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រវាងប្រទេសមហាអំណាច ជាពិសេសរវាងសហរដ្ឋអាមេរិក និងចិន។ នៅក្នុងកិច្ចពិភាក្សា វាគ្មិនទាំងអស់បានស្រាយបំភ្លឺបន្ថែមទៅលើផលប៉ះពាល់នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយនេះមកលើបណ្តាប្រទេសមេគង្គ រួមទាំងកម្ពុជាផងដែរ។ ជាចុងបញ្ចប់ សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់កម្ពុជាលើវឌ្ឍនភាព និងទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ–ជប៉ុន។ សរុបសេចក្តីមក ប្រទេសជប៉ុននឹងដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងការលើកកម្ពស់ការអភិវឌ្ឍ…