Category: នយោបាយ

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបប្រជុំ ជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបប្រជុំ ជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ

    នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ តបតាមសំណើរបស់សមភាគីនៃសាធារណរដ្ឋកូរ៉េ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារតាមរយៈប្រព័ន្ធ Video Teleconferencing (VTC) ជាមួយនាយឧត្តមសេនីយ៍ Nam Yeongshin មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េថ្មី ដែលទើបឡើងកាន់តំណែងបន្តពី នាយឧត្តមសេនីយ៍ Suh Wook បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីរក្សាការផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ជាពិសេសក្នុងស្ថានភាពលំបាក ដែលជំងឺកូវីដ-១៩ នៅកំពុងបន្តរាតត្បាតពិភពលោកនៅឡើយ។ ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Nam Yeongshin បានសម្តែងនូវការពេញចិត្ត និងអរគុណចំពោះឆន្ទៈរួមក្នុងការបន្តថែរក្សាពូនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ លើមូលដ្ឋាន និងទិសដៅដែលអតីតមេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ រៀបចំបានផ្តួចផ្តើមជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាការឆ្លើយតប ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សមភាគីនៃសាធារណរដ្ឋកូរ៉េ…

  • ជីវប្រវត្តិសង្ខេប និងដំណើរជីវិតរបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស-21

    ជីវប្រវត្តិសង្ខេប និងដំណើរជីវិតរបស់ កាំង ហ្កេកអ៊ាវ ហៅ  ឌុច អតីតប្រធានមន្ទីរស-21

    អតីតទីតាំងមន្ទីរស-21 គឺជាតឹកតាងប្រវត្តិសាស្រ្តមួយ ដែលបន្សល់ទុកនូវការចងចាំ និងការឈឺចាប់របស់ប្រជាជាតិខ្មែរ ចំពោះអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត។ ខាងក្រោមនេះ គឺជាជីវប្រវត្តិសង្ខេប និងដំណើរជីវិតរបស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស-21នេះ… https://www.facebook.com/blackcrowkh/posts/215188360362793

  • សម្ដេចតេជោ ប្រាប់ទូតថ្មីសង្ហបុរី ថា កូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នា តែយើងត្រូវបន្ត ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ តាមបែបគន្លងតាមថ្មី

    សម្ដេចតេជោ ប្រាប់ទូតថ្មីសង្ហបុរី ថា កូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នា តែយើងត្រូវបន្ត ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ តាមបែបគន្លងតាមថ្មី

    ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកជំទាវ ទាវ ឡាយចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កូវីដ-១៩ បានបំផ្លាញយើងគ្រប់គ្នា, បាន ដាក់គម្លាតឲ្យយើងនៅឆ្ងាយពីគ្នា តែទោះជាយ៉ាងណា យើងត្រូវតែជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ ដែលបានចុះហត្ថលេខារួចហើយនោះ ដោយអនុវត្តន៍ការងារនេះតាមបែបគន្លងតាមថ្មី ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា លោកជំទាវ ទាវ ឡាយចេង បានគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ថា លោកជំទាវ ពិតជាមានកិត្តិយសណាស់ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោ ដែលបានទទួល លោកជំទាវ ទោះបីសម្ដេចតេជោ មានកម្មវិធីមមាញឹកយ៉ាងណាក៏ដោយ។ ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានគោរពសំដែងនូវការ…

  • អធិការនគរបាលខណ្ឌដង្កោនាំយកអំណោយរបស់ ឧត្តមសេនីយ៍ឯក ស ថេត ជាស្បៀង​អាហារជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន២៥គ្រួសារ នៅក្នុងបុរី​ពិភពថ្មីកួរស្រូវ៣

    អធិការនគរបាលខណ្ឌដង្កោនាំយកអំណោយរបស់ ឧត្តមសេនីយ៍ឯក ស ថេត ជាស្បៀង​អាហារជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន២៥គ្រួសារ នៅក្នុងបុរី​ពិភពថ្មីកួរស្រូវ៣

    ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ​ចំនួន២៥គ្រួសារ ប្រឈមខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ស្ថិតនៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ   ទទួលបានអំណោយជាស្បៀងអាហារដែល​ជាការឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនករបាលរាជធានីភ្នំពេញ ។ អំណោយជាស្បៀងអាហារ រួមមាន៖ មី, ទឹកសុទ្ធ ទឹកស៊ីអ៊ីវ និងសាប៊ូដុសខ្លួន បានផ្តល់ជូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ តាមរយៈលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ។  លោកអធិការនគរបាលខណ្ឌដង្កោ ​ក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដោយបានលើកឡើងថា  ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ពិនិត្យឃើញពីការលំបាកក្នុងជីវភាព ខណៈដែលបងបងប្អូនកំពុងធ្វើចត្តាឡីស័ក ក៏បានឧបត្ថម្ភជាស្បៀងអាហារជូនដល់បងប្អូន ក្នុងការចូលរួមជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយទុក្ខលំបាករបស់បងប្អូន។ កាយវិកាដ៏សប្បុរសនេះគឺជាការបង្ហាញនូវការយកចិត្តទុកដាក់ជាទីបំផុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅគ្រាដែលបងប្អូនកំពុងប្រឈមភាពខ្វះខាតក្នុងជីវភាពដោយសារតែជំងឺឆ្លងកូវីដ១៩។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា ក៏បានណែនាំដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ អនុវត្តឱ្យបានខ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់កុំឱ្យជំងឺឆ្លងកូវីដ១៩នេះ ទៅឆ្លងរាលដាលចូលសហគមន៍ផ្សេងទៀត។ សូមបញ្ជាក់ថា បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានសង្កាត់រលួសឱ្យដឹងថា នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ មានប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កសរុបចំនួន៣៦គ្រួសារ។ពួកគាត់ទទួលបានអំណោយពីអាជ្ញាធរខណ្ឌដង្កោជាបន្តបន្ទាប់រួចហើយផងដែរ។…

  • មូលហេតុនៃការសម្លាប់ជនរងគ្រោះនៅមន្ទីរ ស.២១

    មូលហេតុនៃការសម្លាប់ជនរងគ្រោះនៅមន្ទីរ ស.២១

    https://www.facebook.com/blackcrowkh/posts/214542957094000

  • ឈុតខ្លីពីមន្ទីរ ស-២១

    ឈុតខ្លីពីមន្ទីរ ស-២១

    មន្ទីរសន្តិសុខ ២១ ហៅកាត់ស-២១ ដែលជាអតីតវិទ្យាល័យទួលស្វាយព្រៃ បានក្លាយទៅជាគុកដ៏ខ្មៅងងឹតប្រៀបបាននរកអវីចី និងបានលេបត្របាក់ពលរដ្ឋខ្មែរស្លូតត្រង់ជាងមួយម៉ឺននាក់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ មន្ទីរនេះ គ្រប់គ្រងដោយជនផ្ដាច់ការមួយរូប ឈ្មោះ កាំង ហ្គេកអ៊ាវ ហៅឌុច។ក្អែកខ្មៅ សូមធ្វើការលាតត្រដាងនូវជីវប្រវត្តិសង្ខេប នៃដំណើរជីវិតរបស់ កាំង ហ្គេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស-21។ ឆាប់ៗនេះ… https://www.facebook.com/blackcrowkh/posts/214000760481553

  • រដ្ឋបាលខេត្តព្រះសីហនុ ណែនាំឲ្យម្ចាស់មន្ទីរ​ពេទ្យឯកជនទាំងអស់ កត់ត្រាអត្តសញ្ញាណអ្នក​ជំងឺឲ្យបានច្បាស់លាស់ បើសង្ស័យមាន​កូវីដ​១៩ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងត្រូវ​រាយការណ៍ទៅមន្ទីរសុខាភិបាល

    រដ្ឋបាលខេត្តព្រះសីហនុ ណែនាំឲ្យម្ចាស់មន្ទីរ​ពេទ្យឯកជនទាំងអស់ កត់ត្រាអត្តសញ្ញាណអ្នក​ជំងឺឲ្យបានច្បាស់លាស់ បើសង្ស័យមាន​កូវីដ​១៩ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងត្រូវ​រាយការណ៍ទៅមន្ទីរសុខាភិបាល

    រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមីនា ឆ្នំា២០២១ បានចេញលិខិតណែនាំដល់ម្ចាស់មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាលឯកជនម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជនទាំងអស់ ក្នុងខេត្ត ឲ្យកត់ត្រាអត្តសញ្ញាណអ្នកជំងឺរបស់ខ្លួន ឲ្យបានច្បាស់លាស់ បើសង្ស័យមានកូវីដ១៩ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក រាយការណ៍ទៅមន្ទីរសុខាភិបាល។ ក្នុងលិខិតណែនាំរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងរយៈពេលនៃឆ្លងរាលដាលជំងឺកវីដ-១៩នៅខេត្តព្រះសីហនុជិត១ខែកន្លងមកនេះ មានអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន២នាក់បានទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជន។ ដោយមានការសង្ស័យ ម្ចាស់មន្ទីរពេទ្យបានអនុញ្ញាតឱ្យអ្នកជំងឺចាកចេញទៅយកសំណាកដោយខ្លួនឯង ការធ្វើបែបនេះ ជាហេតុបណ្តាលឱ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ដល់អ្នកដទៃផ្សេងទៀត។ ដូច្នេះដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងឈានទៅផ្ដាច់ឬសគល់មេរោគ និងប្រភពចម្លងមេរោគឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាបង្ហាញឱ្យឃើញនូវការចូលរួមចំណែកទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដល់ម្ចាស់មន្ទីរពេទ្យឯកជនទាំងអស់ អនុវត្តតាមការណែនាំដូចខាងក្រោម៖ * ត្រូវកត់ឈ្មោះ អាសយដ្ឋាន ឬទីកន្លែងស្នាក់នៅ និងលេខទូរសព្ទទំនាក់ទំនងរបស់ភ្ញៀវ ឬអ្នកជំងឺ ដែលមកពិគ្រោះយោបល់ ពិនិត្យព្យាបាលជំងឺឱ្យបានច្បាស់លាស់ តាមអត្តសញ្ញាណប័ណ្ណ ឬលិខ័តឆ្លងដែន * ត្រូវពិនិត្យ សាកសួរជាបឋមអំពីអាការៈជំងឺ ដែលពាក់ព័ន្ធបញ្ហាផ្លូវដង្ហើមជាមុន ហើយកត់ត្រាឱ្យបានច្បាស់លាស់ និងរក្សាទុក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនានា ក្រែងមានកំរណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ * ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវរក្សាទុកភ្ញៀវ ឬអ្នកជំងឺនោះឱ្យនៅដាច់ដោយឡែកមួយកន្លែងក្នុងទីតាំងរបស់ខ្លួន…

  • រដ្ឋបាលខេត្តសៀមរាប សម្រេចបិទគ្លីនិក​២​កន្លែង និងបន្ទប់ពិគ្រោះជម្ងឺ២កន្លែង ក្នុងក្រុង​សៀមរាប

    រដ្ឋបាលខេត្តសៀមរាប សម្រេចបិទគ្លីនិក​២​កន្លែង និងបន្ទប់ពិគ្រោះជម្ងឺ២កន្លែង ក្នុងក្រុង​សៀមរាប

    គ្លីនិច៧៧៧ និងគ្លីនិកសុខភាព ស្ថិតនៅសង្កាត់ស្វាយដង្គំ និងបន្ទប់ពិគ្រោះជម្ងឺ២កន្លែងនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលមានការពាក់ព័ន្ធនឹងអ្នកជម្ងឺ ឈ្មោះ ម៉ាប់ វ៉ុន អាយុ៣៥ឆ្នាំ មានមុខរបរជាបើរថយន្តដឹកដីឲ្យក្រុមហ៊ុនចិនធ្វើផ្លូវ នៅស្រុកកណ្តាលស្ទឹង និងរយៈប្រហែល០២ខែក្រោយនេះ ធ្វើការជាអ្នកបើករថយន្តដឹកដីឲ្យក្រុមហ៊ុនចិន (ក្រុមហ៊ុនដដែល)  ធ្វើផ្លូវនៅភូមិដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល  មានអាសយដ្ឋាន ភូមិគោកត្នោត សង្កាត់គោកចក ក្រុង ខេត្តសៀមរាប  ត្រូវបានបិទជាបណ្តោះអាសន្ន ។ តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ខេត្ត  បានឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១  ពីសាវតា អ្នកជម្ងឺឈ្មោះ ម៉ាប់ វ៉ុន  ក្រោយពេលដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបានយកសំណាកពិនិត្យ នៅមន្ទីរពិសោធន៍មន្ទីរពេទ្យខេត្ត បានរកឃើញមានកូវិដ១៩  ។  ក្នុងការតាមដានសួរនាំពីអ្នកជម្ងឺ បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែមីនា បុរសរូបនេះបានធ្វើដំណើរពីក្រុងភ្នំពេញ  តាមរថយន្តក្រុមហ៊ុន ឡាវីតា នៅម៉ោង១៩ ដែលមានគ្នា០៤នាក់នឹងអ្នកបើកបរ ។ នៅថ្ងៃទី១៣ មីនា បរុសរូបនេះ មានអាការះរោគសញ្ញាឈឺក្បាលក្តៅខ្លួន បានទៅពិនិត្យឈាមនៅ ពេទ្យចាន់…

  • អំណោយជាគ្រឿងបរិក្ខាពេទ្យ និងសម្ភារៈ​បរិភោគ ត្រូវបានប្រតិភូសង្ឃខេត្តសៀមរាប ប្រគល់ជូនដល់ក្រុមការងារពិនិត្យសុខភាព បឋម ក្នុងបរិបទកូវិដ១៩

    អំណោយជាគ្រឿងបរិក្ខាពេទ្យ និងសម្ភារៈ​បរិភោគ ត្រូវបានប្រតិភូសង្ឃខេត្តសៀមរាប ប្រគល់ជូនដល់ក្រុមការងារពិនិត្យសុខភាព  បឋម ក្នុងបរិបទកូវិដ១៩

    ដើមី្បអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន  បានយកចិត្តទុកដាក់ខ្ពស់ អំពីសុខភាពបឋមរបស់ប្រជាពលរដ្ឋ ក្នុងពេលដែលពិភពលោកបានជួបនូវវិបត្តិកូវិដ១៩ សំខាន់នោះក្នុងព្រឹត្តិការណ៍២០កុម្ភះ  ដែលបានធ្វើឲ្យមានការឆ្លងរាលដាលជាសហគមន៍ ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ប្រតិភូមន្ត្រីសង្ឃខេត្ត ក្រុមការងារសាលាគណខេត្តសៀមរាប ដឹកនាំដោយ ស៊ុន ពិសិដ្ឋ ព្រះធម្មានុរ័ក្ខញាណ ព្រះសមុហ៍គណខេត្ត និងព្រះវិជ័យរង្សី ឡាច លាង ព្រះធម្មធរគណខេត្ត និង ព្រះថេរានុត្ថេរ បាននាំយកនូវ អាល់កុល ម៉ាស់ ទឹកបរិសុទ្ធ និង គ្រឿងបរិភោគជាភេសជ្ជះ មកប្រគល់ជូនដល់ក្រុមការងារចម្រុះពិនិត្យសុខភាពបឋម របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ    ធ្វើដំណើរតាមរថយន្ត ចូលមកកាន់ក្រុងសៀមរាប នៅព្រំប្រទល់រវាងខេត្ត សៀមរាប និងខេត្តកំពង់ធំ ក្រោមវត្តមានរបស់លោក ពៅ ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ។ ព្រះសមុហ៍គណខេត្ត និងព្រះវិជ័យរង្សី ឡាច លាង  មានសង្ឃដិកាថា  អំណោយដែលបានផ្តល់ជូននាថ្ងៃនេះ សម្រាប់ប្រើប្រាស់ទ្រទ្រង់ជីវភាពកងកម្លាំង បម្រើកិច្ចការការពារ…

  • រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ០១នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

    រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ០១នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១  ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមាន​វិជ្ជមានមេរោគកូវីដ១៩ ចំនួន ០១នាក់ ៖ ស្ត្រី អាយុ ៣១ ឆ្នាំ មានទីលំនៅបុរី  ប៉េង ហួត (ផ្លូវ៥៩៨) ផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន០២នាក់ (បុរសជនជាតិម៉ាឡេស៊ី០១ នាក់ និងស្ត្រី ០១ នាក់) តម្រូវអោយធ្វើចត្តាឡីស័ក និងត្រៀមយកសំណាកជាបន្ត ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕ សូមបញ្ជាកថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៨នាក់ ក្នុងនោះករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៥៧នាក់ និង១ករណីទៀត គឺជាករណីនាំចូល…