-
អាជ្ញាធរខេត្តកណ្ដាលជំរុញឱ្យអាជ្ញាធរស្រុកស្អាង និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ស្វែងរកទីផ្សារបន្លែជូនបងប្អូនប្រជាកសិករ នៅក្នុងឃុំស្វាយប្រទាល
កណ្តាល៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មខេត្តកណ្ដាល ត្រូវស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចុះទៅបណ្ដុះបណ្ដាលដល់បងប្អូនប្រជាកសិករ នៅសហគមន៍ អំពីវិធីសាស្ត្របច្ចេកទេសក្នុងការដាំបន្លែ ការសម្លាប់សត្វល្អិតចង្រៃ និងការចិញ្ចឹមសត្វ។ លោកបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត ជំរុញបែបនេះក្នុងឱកាសដំអញ្ជើញដឹកនាំប្រតិភូ ទស្សនកិច្ចសិក្សាស្វែងយល់ការដាំបន្លែ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។ លោកបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការ រៀបចំផែនការក្នុងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ស្វែងរកធាតុចូលរួមមានគ្រាប់ពូជ ថ្នាំសំលាប់សត្វល្អិត និងឧបករណ៍ផ្សេងៗ ជាងនេះទៅទៀតត្រូវសម្របសម្រួលស្វែងរកទីផ្សារជូនបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ដោយធ្វើការគៀងគរក្រុមហ៊ុននានា ដើម្បីទិញនូវកសិផលរបស់បងប្អូនប្រជាកសិករផលិតបាននៅក្នុងសហគមន៍។ លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្ដាល បានឱ្យដឹងថា និងទូទាំងស្រុកស្អាងមាន ផ្ទៃដីដាំបន្លែចំនួន៨១៦៩ហិតា មានសហគមន៍ចំនួន ១២សហគមន៍ ដែលក្នុងមួយថ្ងៃស្រុកស្អាងអាចផលិតបន្លែជាមធ្យមបានចំនួន ១១៥តោន៕ ឆ ដា
-
អប្សរាព្រឹកនេះ ១៨ កុម្ភៈ ២០២១

-
មនោគមវិជ្ជាលើកុមារ បម្រើការនៅមន្ទីរស.២១

កុមារ គឺជាក្រដាសពណ៌ស ល្អ ឬអាក្រក់អាស្រ័យលើការអប់រំ និងបណ្តុះបណ្តាល។ ប៉ុន្តែ គួរឱ្យសោកស្តាយបំផុតដែលកុមារត្រូវបានបញ្ជ្រាបមនោគមវិជ្ជាដ៌ខ្មៅងងឹតរបស់ខ្មែរក្រហម ធ្វើអោយក្រដាសពណ៌ស ប្រឡាក់ឈាម ដែលជាឈាមជាតិសាសន៍ខ្លួន សាច់ញាតិ និងឪពុកម្តាយឯង។ មនោគមវិជ្ជាប្រែសទៅជាខ្មៅ ម៉ែឪទៅជាខ្មាំង បើហ៊ានប្រឆាំង សម្លាប់ចោលតាមបញ្ជារបស់អង្គការ។ https://www.facebook.com/blackcrowkh/posts/192929899255306
-
បើចង់រស់នៅតទៅទៀត ត្រូវចេះអត់ធ្មត់ ធ្វើគធ្វើថ្លង់ កសាងខ្លួន ជម្រះភាពឯកជន

មិត្តត្រូវចង់ចាំឲ្យច្បាស់ថា បើមិត្តចង់រស់រានមានជីវិត មិត្តត្រូវអត់ធ្មត់ ឃើញ ឬឮអ្វីក៏ដោយមិត្តមិនចាំបាច់ខ្វល់នោះទេ ត្រឹមតែពង្រឹងខ្លួន និងធ្វើតាមបញ្ជាអង្គការទៅបានហើយ។ លើសពីនេះ មិត្តកុំភ្លេចជម្រះភាពឯកជនរបស់មិត្តចោលផង ព្រោះអង្គការគិតពីប្រយោជន៍រួមមិនបានគិតពីប្រយោជន៍មិត្តតែម្នាក់ឯងឡើយ។ https://www.facebook.com/blackcrowkh/posts/191687422712887
-
ដងប៉ាកកា និងស្ទីឡូនៃសម័យខ្មែរក្រហមគឺ នង្គ័ល រនាស់ ប៉ែល ចប ខ្វែវ

សម្រាប់មិត្តដែលចូលចិត្តសរសេរ មិត្តដែលមានចំណេះដឹងជ្រៅជ្រះ ពេលនេះអង្គការបានរកឃើញរបកគំហើញថ្មីនៃដងប៉ាកកា និងស្ទីឡូ នោះមានដូចជា៖ នង្គ័ល រនាស់ ប៉ែល ចប ខ្វែវ។ល។ របស់ទាំងនេះគឺ សម្រាប់អោយមិត្តយកទៅសរសេរនិពន្ធនៅវាលស្រែ លើភ្លឺស្រែ ប្រឡាយទឹក និងទំនប់ទឹកផ្សេងៗ ដែលមានប្រយោជន៍ជាជាងសរសេរលើក្រដាស។ https://www.facebook.com/blackcrowkh/posts/190433732838256
-
អង្គការថាម៉េច ត្រូវធ្វើយ៉ាងហ្នឹង!

-
ក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយគ្មានការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំងការពារជំងឺកូវីដ១៩
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានច្រានចោលទាំងស្រុង នូវការចុះផ្សាយគ្មានការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំង ស៊ីណូហ្វាម ដែលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូនកម្ពុជា ស្របពេលថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ចាត់ទុកការផ្សព្វផ្សាយគ្មានការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននេះ មានចេតនាធ្វើឲ្យច្របូកច្របល់ និងភ័ន្តច្រឡំក្នុងមតិសាធារណៈ មកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រព្រឹត្តទៅដោយរលូន ។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺសុទ្ធសឹងតែជាការស្ម័គ្រចិត្តទាំងអស់ មិនមានករណីបង្ខិតបង្ខំនោះឡើយ ទាំងឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន៕
-
មេដឹកនាំកំពូលគណបក្សកុម្មុយនិស្តចិន-វៀតណាមជួបសន្ទនាតាមទូរស័ព្ទ

លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Nguyễn Phú Trọng អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម។ កាលពីថ្ងៃទី៨ ខែកុម្ភៈ លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកNguyễn Phú Trọngអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម។លោកស៊ីជីនភីងបានសម្តែងការជូនពរម្តងទៀតចំពោះ លោកNguyễn Phú Trọngដែលបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមមួយអាណត្តិទៀត ។លោកស៊ីជីនភីងបានថ្លែងថា សមាជបក្សកុម្មុយនិស្តវៀតណាមលើកទី១៣បានបើកធ្វើដោយជោគជ័យនិងបានកំណត់ទិសដៅអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មីដែលប្រកបដោយអត្ថន័យដ៏សំខាន់ក្នុងដំណើរអភិវឌ្ឍន៍នៃបុព្វហេតុបក្សនិងជាតិរបស់វៀតណាម។ លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា ប្រទេសចិននិងវៀតណាមគឺជាសហគមន៍រួមវាសនាដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងមានស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងវៀតណាមគឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់បក្សទាំងពីរ ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ដែលមានអំណោយផលដល់ភាពរុងរឿងនិងការអភិវឌ្ឍនៃបុព្វហេតុសង្គមនិយម ក៏ដូចជាមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកក៏ដូចជាជំរុញការអភិវឌ្ឍនិងវិបុលភាពរួមផងដែរ។ ប្រទេសចិនមានឆន្ទៈពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តនិងបង្កើនការកសាងទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមកជាមួយប្រទេសវៀតណាម ដើម្បីជំរុញការដឹកនាំផ្នែកនយោបាយនិងការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរនិងជំរុញទំនាក់ទំនងចិន – វៀតណាមឱ្យវិវឌ្ឍន៍រីកចម្រើនទៅមុខប្រកបដោយស្ថិរភាពនិងយូរអង្វែង។
-
គោលបំណងនៃការបង្កើតមន្ទីរ ស.២១ និងរចនាសម្ព័ន្ធ

គុកទួលស្លែង ជាមន្ទីរសន្តិសុខដ៏សម្ងាត់បំផុតមួយក្នុងចំណោមមន្ទីរសន្តិសុខផ្សេងៗទៀតរបស់ ប៉ុល ពត និង អៀង សារី ក្រោមការគ្រប់គ្រងផ្ទាល់របស់ សុន សេន ដែលជារដ្ឋមន្រ្តីការពារជាតិ នៃរបបខ្មែរក្រហម ក្នុងនោះ ឌុច ជាប្រធានគុក ដែលប្រជាពលរដ្ឋខ្មែរយ៉ាងតិច ១៨០៦៣នាក់បានស្លាប់ និងបាត់ខ្លួនហើយក៏ល្បីតៗគ្នាថា ជាមន្ទីរសន្តិសុខ ចូលមិនដែលចេញ។ https://www.facebook.com/blackcrowkh/posts/187703723111257
