Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទអបអរសាទរលោក ង្វៀន ហ្វ៊ូចុង ដែលជាប់ឆ្នោតសារជាថ្មីជាអគ្គលេខា​ធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​នីស្ត​វៀតណាម

    សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទអបអរសាទរលោក ង្វៀន ហ្វ៊ូចុង ដែលជាប់ឆ្នោតសារជាថ្មីជាអគ្គលេខា​ធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​នីស្ត​វៀតណាម

    ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទូរស័ព្ទទៅលោក ង្វៀន ហ្វ៊ូចុង ដោយបានសម្ដែងនូវអំណរសាទរ យ៉ាងកក់ក្តៅ ដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី១៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ។ នៅក្នុងជំនួបតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើជូននូវអំណរសាទរចំពោះសមាជិកបក្សកុម្មុយនិស្តវៀតណាមទាំងអស់ ក្នុងឱកាសខួបលើកទី៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងការរៀបចំមហាសន្និបាតបក្សលើកទី១៣ ប្រកបដោយជោគជ័យ។ ប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា ក្រោមទស្សនវិស័យដ៏ត្រឹមត្រូវរបស់បក្ស កុម្មុយនិស្តវៀតណាម សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ និងការរក្សាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្តេចតេជោ បានកោតសរសើរវៀតណាម ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១ ប្រកបដោយជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ស្ថិតនៅក្រោមភាពជារដ្ឋបុរស និងការដឹកនាំដ៏ឈ្លាសវៃរបស់លោក ង្វៀន ហ្វ៊ូចុង បក្សកុម្មុយនិស្តវៀតណាមនឹងអនុវត្តនូវរាល់គោលមាគ៌ានយោបាយ និងសេចក្តីសម្រេច ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ ដោយជោគជ័យ ដើម្បីប្រែក្លាយវៀតណាមទៅជាប្រជាជាតិដ៏ខ្លាំងមួយ…

  • កំណាព្យ

    កំណាព្យ

    នៅក្នុងសម័យខ្មែរក្រហម មេដឹកនាំខ្មែរសុទ្ធសឹងតែជាបណ្ឌិតដែលរៀនបានខ្ពង់ខ្ពស់ ចំណេះដឹងជ្រៅជ្រះ ប៉ុន្តែបែរជាដឹកនាំប្រទេសឲ្យទៅធ្លាក់ក្នុងរណ្ដៅខ្មៅដែលគ្មានសូម្បីតែកូនពន្លឺ។ ក៏ព្រោះតែបញ្ញវន្ត និងអ្នកចេះដឹងត្រូវគេយកទៅកាប់សម្លាប់ចោល ហើយក៏យកមនុស្សល្ងង់ មនុស្សមិនចេះអក្សរមកបម្រើការ យកមកសម្លាប់ជាតិសាសន៍ខ្លួនឯង ដែលនេះជាទង្វើក្បត់ជាតិ និងបំផ្លាញជាតិមាតុភូមិ នាំឲ្យប្រទេសជាតិខ្ទេចខ្ទាំ ប្រៀបបីដូចទៅនឹងការរាប់ថយក្រោយឲ្យប្រទេសថយទៅរកចំណុចសូន្យ(០)។

  • សម្តេចក្រឡា ហោម ស ខេង សង្ឃឹមថាភាគី អាល្លឺម៉ង់នឹងបន្តកិច្ចសហប្រតិបត្តិការជួយកម្ពុជា លើកិច្ចការងារវិម្ឈការ និងវិសហមជ្ឈការបន្តទៀត

    សម្តេចក្រឡា ហោម ស ខេង សង្ឃឹមថាភាគី អាល្លឺម៉ង់នឹងបន្តកិច្ចសហប្រតិបត្តិការជួយកម្ពុជា លើកិច្ចការងារវិម្ឈការ និងវិសហមជ្ឈការបន្តទៀត

    នៅរសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួង។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម បានស្វាគមន៍ និងអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរ ជាពិសេសនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលមានភាគីអាល្លឺម៉ង់ កំពុងជួយលើការងារវិមជ្ឈការ និងវិសហមជ្ឈការ។ សម្ដេច ក៏សង្ឃឹមជឿជាក់ថាភាគីមិត្តអាល្លឺម៉ង់ នឹងបន្តជួយកម្ពុជា លើកិច្ចការងារនេះជាបន្តទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ជម្រាបជូនសម្ដេច ថាភាគីអាល្លឺម៉ង់ មិនត្រឹមតែបន្តជួយគាំទ្រកម្ពុជាលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះទេ ប៉ុន្តែនឹងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះផងដែរ។ ឯកឧត្តម បានជម្រាប សម្ដេចក្រឡាហោម ថានៅក្នុងជំនួបនាថ្ងៃនេះ ឯកឧត្តម មានគោលបំណងស្វែងយល់ពីវឌ្ឍនភាពការងារកំណែទម្រង់នេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ និងចង់ជម្រាបជូនសម្ដេច អំពីគំនិតផ្ដួចផ្ដើមក្នុងការគាំទ្រដល់ការងារនគរបាល និងសហគមន៍។ ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោម…

  • កម្ពុជា និងកូរ៉េ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ

    កម្ពុជា និងកូរ៉េ បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្ដិ និងលោកស្រី YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ។ កម្មវិធីនោះ ក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃប្រទេសទាំងពីរ៕

  • អគ្គមេបញ្ជាការកងទ័ពកម្ពុជាដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសឆ្នាំថ្មី

    អគ្គមេបញ្ជាការកងទ័ពកម្ពុជាដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសឆ្នាំថ្មី

    នៅព្រឹកថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលនៃខេមរភូមិន្ទ បានដឹកនាំប្រតិភូនាំយកវត្ថុអនុស្សាវរីយ៍ទៅជូនពរលោក ឡាយ ស៊ុនជៀន ភារធារី តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកវរសេនីយ៍ឯក ង្វៀន តាន់ជីញ អនុព័ន្ធយោធាវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសទទួលអំណរឆ្នាំថ្មី។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការជូនពរពិធីចូលឆ្នាំថ្មីប្រពៃណីវៀតណាម ចំពោះថ្នាក់ដឹកនាំស្ថានទូត និង អនុព័ន្ធយោធា ឲ្យមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចបានភារកិច្ចថ្មីៗថែមទៀត ដែលដែលបក្ស រដ្ឋាភិបាលប្រគល់ជូន ពិសេសសូមឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានភាពរីកចំរើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-វៀតណាម នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ដែលបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព…

  • បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ចុះហត្ថលេខាលើអនុស្សាសារណៈនៃការយោគយល់ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដើម្បីពង្រឹងការងារសហការគ្រប់គ្រង ការពារព្រំដែនរួម

    បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ចុះហត្ថលេខាលើអនុស្សាសារណៈនៃការយោគយល់ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដើម្បីពង្រឹងការងារសហការគ្រប់គ្រង ការពារព្រំដែនរួម

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណសង្គមនិយមវៀតណាម។ ពិធីនោះ ធ្វើ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ អនុស្សារណៈនៃការយោគយល់នោះ មានគោលបំណងក្នុងការពង្រឹង និងលើកកំពស់បន្ថែមទៀតនូវលទ្ធផលការងារសហការគ្រប់គ្រង ការពារព្រំដែនរួម និងរួមគ្នារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ កសាងព្រំដែនគោក នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានយកឱកាសនោះជូនពរដល់ថ្នាក់ដឹកនាំកងទ័ព និងប្រជាជនវៀតណាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលខិតជិតមកដល់នាពេលខាងមុខផងដែរ៕កឹម ទៀង

  • អគ្គមេបញ្ជាការកងទ័ពកម្ពុជា ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

    អគ្គមេបញ្ជាការកងទ័ពកម្ពុជា ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

    ក្នុងឱកាសដែលប្រជាជនចិន ប្រារព្ធពិធីបុណ្យចូលឆ្នាំជាប្រពៃណី នៅសប្ដាហ៏ក្រោយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ បានដឹកនាំប្រតិភូនាំយកវត្ថុអនុស្សាវរីយ៍ជូនពរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន និងលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វីង ប្រធានអនុព័ន្ធយោធាចិន ប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរដល់លោក វ៉ាង វិនធាន ព្រមទាំងសហការី និងលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វីង សូមជួបប្រទះតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងភារកិច្ចដែលបក្ស និងរដ្ឋាភិបាលប្រគល់ឲ្យ។ ឆ្លៀតក្នុងឱកាសជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំស្ថានទូតចិន ក៏ដូចជាអនុព័ន្ធយោធាចិន នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងកងទ័ពប្រជាជនចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជានូវសម្ភារបរិក្ខារសុខាភិបាល ក៏ដូចជាអ្នកបច្ចេកទេសពេទ្យប្រកបដោយវិជ្ជាជីវៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយនៅថ្ងៃខាងមុខនេះ សាធារណរដ្ឋប្រជាមានិតចិននឹងផ្ដល់វ៉ាក់សាំងចំនួន១លានដូសដល់កម្ពុជា។ ក្នុងកិច្ចឆ្លើយតប លោក វ៉ាង វិនធាន បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយលោកបានសម្តែងនូវក្តីជឿជាក់ថា ទៅថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចំរើនឥតឈប់ឈរ៕កឹម ទៀង

  • សម្លាប់ច្រឡំ ជាជាងលែងច្រឡំ

    សម្លាប់ច្រឡំ ជាជាងលែងច្រឡំ

    “សម្លាប់ច្រឡំ ជាជាងលែងច្រឡំ” ពាក្យមួយឃ្លានេះហើយដែលធ្វើឲ្យប្រជាជនខ្មែរជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត។ ខ្មែរក្រហមមិនទុកជនដែលខ្លួនសង្ស័យឱ្យរស់បានយូរនោះទេ បើទោះបីជាពួកគេគ្មានកំហុសអ្វីក៏ដោយ។ កត្ដាទាំងនេះគឺ ដោយសារតែការមិនទុកចិត្តគ្នារៀងៗខ្លួន ពេលខ្លះសូម្បីតែក្នុងចំណោមកម្មាភិបាលក៏កើតការសង្ស័យគ្នាទៅវិញទៅមកផងដែរ ដ្បិតសកម្មភាពទាំងនោះបញ្ជាក់ឱ្យឃើញថាវាជាជំងឺភ័យខ្លាច ឬជំងឺខ្លាចស្លាប់។ សរុបមកវិញគឺ បើទោះបីជាខ្មែរក្រហមត្រូវសម្លាប់ច្រឡំអស់មនុស្ស ១០០០ នាក់ ដើម្បីតែកម្ចាត់ខ្មាំងម្នាក់ នោះក៏ពួកគេមិននឹកស្ដាយអ្វីនោះដែរ។ https://www.facebook.com/blackcrowkh/posts/183366460211650

  • កម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សរណៈលើការបញ្ជូនពលករទៅកូរ៉េ លើកទី៦

    កម្ពុជា និងកូរ៉េខាងត្បូង ចុះអនុស្សរណៈលើការបញ្ជូនពលករទៅកូរ៉េ លើកទី៦

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២កុម្ភៈឆ្នាំ២០២១ បានចុះហត្ថលេខាបន្តអនុស្សរណយោគយល់គ្នា ស្តីពីការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) លើកទី៦។ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបញ្ជាក់ពីសាវតានៃការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) គឺកើតឡើងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ ដែលបានចុះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីតប្រធានាធិបតីនៃសាធាណរដ្ឋកូរ៉េ កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០០៦ ដែលក្នុងនោះមានគណៈកម្មាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរនិងការងារនៃសាធារណរដ្ឋកូរ៉េ ជាប្រតិបត្តិករ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់តាំងពីចាប់ផ្តើមនៃការបញ្ជូនមក កម្ពុជាតែងតែជាប់ចំណាប់ថ្នាក់ល្អជាប្រទេសបញ្ជូន និងតាមរយៈការពិភាក្សារវាងភាគីកម្ពុជា-កូរ៉េ។ បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅសាធារណរដ្ឋកូរ៉េមានភាពធូរស្រាល ដែលអាចទទួលយកកម្លាំងពលកម្មបរទេសបាន កម្ពុជារំពឹងថានឹងក្លាយជាប្រទេសអាទិភាពក្នុងការបញ្ជូន ដោយសារកម្ពុជាមានស្ថានភាពកូវីដ-១៩ល្អប្រសើរ មានជើងហោះហើរច្រើន និងអត្រាពលករកម្ពុជាខុសច្បាប់មានកំរិតទាប បើធៀបជាមួយប្រទេសបញ្ជូនផ្សេងទៀត។ តាមទិន្នន័យផ្លូវការ គិតចាប់ពីឆ្នាំ២០០៧មក កម្ពុជាបានបញ្ជូនពលករសរុបចំនួន ៦ម៉ឺន៨ពាន់២៩៤នាក់ ក្នុងនោះមានស្រី ១ម៉ឺន៤ពាន់២៥៥នាក់ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្នុង វិស័យឧស្សាហកម្ម…

  • នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក

    នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក

    ភ្នំពេញ ៖ កាលពីសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយតំណាងភាគីអាមេរិក ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហការរវាងមន្រ្តីអនុវត្តច្បាប់នៃភាគីអាមេរិកជាមួយនគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។សមាសភាពតំណាងភាគីអាមរិចរួមមាន៖ ១-លោក Steve Stuehser អនុព័ន្ធច្បាប់តំណាង FBI ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា២-លោក Russell Bash អនុព័ន្ធច្បាប់តំណាង ICE ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា៣-លោក Weldon Montgomery មន្ត្រីផ្នែកនយោបាយទទួលបន្ទុករៀបចំរបាយការណ៍ប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា៤-លោក ប៊ុត ប៊ុណ្ណារ័ត្ន មន្ត្រីបកប្រែភាសាលទ្ធផលនៃកិច្ចពិភាក្សារួមមាន ៖១-ភាគីទាំងពីរ បានឯកភាពគ្នាធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៃភាគីទាំងពីរ ដែលជាផ្នែកមួយយ៉ាងសំខាន់ឆ្លុះបញ្ចាំងអំពីចំណងទំនាក់ទំនងយ៉ាងល្អប្រសើររវាងកម្ពុជា អាមេរិក។២-ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាចំពោះអនុសាសន៍អាមេរិកពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដែលក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានធ្វើការបំភ្លឺយ៉ាងច្បាស់លាស់អំពីទិដ្ឋភាពច្បាប់ បទពិសោធន៍ និងស្ថានភាពជាក់ស្តែង ដោយបានធ្វើឲ្យតំណាងភាគីអាមេរិកយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។ ទន្ទឹមនោះ តំណាងភាគីអាមេរិក ក៏បានឯកភាពផងដែរថា ការវាយតម្លៃអំពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជានាពេលកន្លងមក អាចមានការភាន់ច្រឡំ ខ្វះមូលដ្ឋានព័ត៌មាន…