-
ផ្សាយផ្ទាល់ កម្មវិធីថ្ងៃនេះពីនេះពីនោះ
-
ក្រុមហ៊ុនអចលនទ្រព្យ Century 21 (Cambodia) និងធនាគារ BRED Bank ចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហការផ្តល់ហិរញ្ញប្បទានអចលនទ្រព្យ
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យយីហោដើមពីសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២១ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយធនាគារ BRED Bank (Cambodia) ដើម្បីសហការផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកទិញអចលនទ្រព្យតាមបណ្តាញក្រុមហ៊ុន Century 21 Cambodia។ អនុស្សារណៈនៃការយោគយល់គ្នា (MOU)នេះ បានធ្វើឡើងនៅសណ្ឋាគារ Raffle Hotel Le Royal ហើយត្រូវបានចុះហត្ថលេខាដោយលោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia និងលោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia)។ លោក Seraj Sutton បានមានប្រសាសន៍ថា លោកពិតជាមានក្តីសោមន្សសរីករាយដែលបានធ្វើជាដៃគូជាមួយធនាគារ BRED Bank ដែលជានបុត្រសម្ព័ន្ធរបស់ធនាគា BRED Banque Populaire…
-
ប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងអ្នកដែលមិនទទួលស្គាល់នូវវិនាសកម្មដែលបន្សល់មកពីកត្ដាប្រវត្ដិសាស្រ្ដរបស់ព្រះរាជាណាចក្រកម្ពុជា

-
សភារុស្ស៊ីសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់របស់លោក ពូទីន ក្នុងការបន្តសុពលភាពសន្ធិសញ្ញា NEW START ជាមួយអាមេរិករយៈពេល០៥ឆ្នាំទៀត (Video)
រុស្ស៊ី៖ នៅក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃពុធនេះ សភាឌូម៉ា ឬសភាជាន់ទាប បានអនុម័តសេចក្តីព្រាងច្បាប់របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលបានដាក់កាលពីថ្ងៃអង្គារ ក្នុងការបន្តសុពលភាពសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ NEW START សម្រាប់រយៈពេល០៥ឆ្នាំទៀត ។ ជាមួយគ្នានេះ ប្រធានរដ្ឋឌូម៉ា លោក វីយ៉ាចឆេស្លេវ វ៉ូឡូឌីន បញ្ជាក់ថា សន្ធិសញ្ញា NEW START ដែលប្រទេសទាំងពីរសម្រេចបានជាមួយគ្នា មិនអាចត្រូវបានគេមើលរំលងទេ ថ្បិតថា វាមានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល ។ សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០រវាងរុស្ស៊ី-អាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១នេះ ។ សន្ធិសញ្ញានេះទៀតសោត មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្របតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨ ៕ ប្រភព៖ ស៊ីនហួរ
-
ចង់រស់បានយូរត្រូវចេះលាក់ការ ព្រោះថាអង្គការមានភ្នែកច្រើនណាស់ដូចជាម្នាស់អញ្ចឹង!!។ លាក់សាវតារខ្លួនឲ្យបានល្អជាមុន ព្រោះថាដល់ដំណាក់កាលស្លាប់រស់ សូម្បីមិត្តជិតស្និតក៏អាចក្លាយជាសត្រូវបានដែរ បើអង្គការហៅទៅសួរនាំនោះ!! ហេតុនេះហើយទើបលេចចេញជាពាក្យស្លោកមួយឃ្លាថា ” លាក់ការខ្ពស់រស់បានយូរ“។

-
វីដេអូឯកសារ៖ ស្ថានភាពកុមារកម្ពុជាក្រោយឆ្លងកាត់ដំណាក់ដ៏វេទនា គ្រាំគ្រា ខ្លោចផ្សាក្រោមការដឹកនាំរបស់ ប៉ុល ពត កំឡុងឆ្នាំ១៩៧៥-១៩៧៩

-
វត្តវាំងចាស់ មានឈ្មោះជាផ្លូវការថា វត្តហរិរក្សរាជិនី

វត្តវាំងចាស់ មានឈ្មោះជាផ្លូវការថា វត្តហរិរក្សរាជិនី ដែលមានទីតាំងស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែនៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ។ ទីតាំងវត្តនេះជាអតីតព្រះបរមរាជវាំងសារពើយុត្តិដែលជាព្រះរាជនិវេសនដ្ឋានសម័យឧត្តុង្គ ហើយវត្តនេះ កសាងឡើងក្នុងរជ្ជកាលព្រះបាទសម្តេចហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង (គ.ស. ១៨៤០ ដល់ គ.ស. ១៨៥៩)។ វត្ថុបុរាណ និង សមិទ្ធផលស្ទើរតែទាំងអស់នៅក្នុងទីអារាមនេះត្រូវបានបាត់បង់អន្តររាយដោយសារសង្រ្គាម និង របបប្រល័យពូជសាសន៍ ។ ក្រោយថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ទីអារាមនេះត្រូវបានបើកដំណើរការឡើងវិញ ហើយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ព្រះវិហារថ្មីសព្វថ្ងៃត្រូវបានចាប់ផ្តើមស្ថាបនាក្រោមគំនិតផ្តួចផ្តើមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្ម ហើយព្រះវិហារថ្មីវត្តវាំងចាស់ត្រូវបានបញ្ចុះសីមាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៩៧ រួមទាំងមានសិទ្ធផលផ្សេងៗទៀតដែលសម្តេចបានកសាង។ បច្ចុប្បន្ន ទីអារាមនេះបានក្លាយជា រមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរមកទស្សនាកំសាន្ត និងជួបជុំធ្វើបុណ្យទាននានា៕កឹម ទៀង
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់ខេត្តបាត់ដំបង» នៅព្រឹកនេះ

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តបាត់ដំបង» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ សន្និសីទសារព័ត៌មាន មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារ សម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។ សន្និសីទសារព័ត៌មាន ដឹកនាំ និងសម្រេចសម្រួលដោយលោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ វាគ្មិនដែលនឹងចូលរួមគឺតំណាងរដ្ឋបាលខេត្តបាត់ដំបង៕
-
វីដេអូឯកសារ៖ ប្រវត្ដិដ៏ខ្មៅងងឹត បានកេីតឡេីង នៅតំបន់ភ្នំបាសិទ្ធ ដែលជារមណីយដ្ឋានមួយស្ថិតក្នុងខេត្ដកណ្ដាល

